កាសែតកឹនធើ

ភូមិស្រុកផ្លាស់ថ្មី

ភូមិស្រុកផ្លាស់ថ្មី

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

មា​មីង​ខ្មែរ​ព្រួត​ដៃ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ស្រុក

ពង្រីក​សក្តា​នុភាព​លើ​វិស័យ​ដី​ធ្លី​និង​បទ​ពិ​សោធន៍​ការ​ផលិត មា​មីង​ខ្មែរ​បាន​សកម្ម​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ទម្រង់​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​គ្រួ​សារ។ ជា​មួយ​នឹង​ចរិត​ឧស្សាហ៍​ព្យា​យាម និង​ម្ចាស់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជា​ជន បណ្តា​សកម្ម​ភាព​ឧបត្ថម្ភ​ដើម​ទុន​និង​ហ្វឹក​ហាត់​បច្ចេក​ទេស បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត កែ​លម្អ ប្រាក់​ចំ​ណូល​និង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព។

ជំ​នួយ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​

មាន​ឱ​កាស​បាន​មក​ភូមិ​ផ្នោក​ញ្ជើ ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ ជា​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ។ ប្រ​ការ​ដែល​យើង​ខ្ញុំ​ចាប់​អា​រម្មណ៍​គឺ​ទី​នេះ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន ចាប់​តាំង​ពី​ផ្លូវ​ថ្នល់​រឹង​មាំ ទេស​ភាព​បរិស្ថាន​បៃ​តង ស្អាត រហូត​ដល់​ផ្ទះ​ថ្ម​សាង​សង់​តម្រៀប​គ្នា។ ប្រ​ឡាយ​ទឹក​សាប​បាន​ស្តារ​ដើម្បី​បម្រើ​មា​មីង​បង្កើន​ការ​ផលិត​ស្រូវ ២ រដូវ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្លាស់​គ្នា ជួយ​ឱ្យ​មា​មីង​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ប្រ​សិទ្ធ​ភាព​ពី​ទម្រង់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​

រដូវ​ស្រូវ​ដើម​ឆ្នាំ​ ២០២៤ ខេត្ត​សុក​ត្រាំង​ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​គំរូ​ទម្រង់​ “ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន”។​ នេះ​ជា​ទម្រង់​គំរូ​របស់​គម្រោង​ “អភិវឌ្ឍន៍​ចីរ​ភាព​លើ​ផ្ទៃ​ដី​មួយ​លាន​ហិក​តា​ ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បំ​ភាយ​ឧស្ម័ន​ទាប​ ផ្សារ​ភ្ជាប់​នឹង​កំ​ណើន​បៃ​តង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ​ ២០៣០ (ហៅ​កាត់​ថា​ គម្រោង)។​

អភិវឌ្ឍន៍​ផលិត​ផល​ OCOP

បច្ចុប្បន្ន​ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ​ មាន​ផលិត​ផល​សម្រេច​ OCOP ចំ​នួន​ ៣១៨ ក្នុង​នោះ​ មាន​ផលិត​ផល​ចំ​នួន​២៦៦ សម្រេច​ផ្កាយ​៣; ផលិត​ផល​ចំ​នួន​ ៤២ សម្រេច​ផ្កាយ​៤; ផលិត​ផល​ចំ​នួន​៣ សម្រេច​ផ្កាយ​៥ និង​ផលិត​ផល​សក្តានុភាព​ចំ​នួន​ ៧ សម្រេច​ផ្កាយ​៥។​

ទម្រង់​ដាំ​មៀន​តាម​បែប​សរី​រាង្គ​ផ្តល់​ទិន្ន​ផល​និង​គុណ​ភាព​ល្អ

សាខា​នា​យកដ្ឋាន​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ ចំ​ណុះ​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​ការិ​យា​ល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​កើ-ដ រៀប​ចំ​សិក្ខា​សា​លា​បូក​សរុប​ទម្រង់​ដាំ​មៀន តាម​បែប​សរីរាង្គ​នៅ​សហ​ករណ៍​ត្រាង​ទី Garden ស្ថិត​នៅ​ឃុំ​ធើយ​ហ៊ឹង ស្រុក​កើ-ដ។

បន្លាស់​ថ្មី​នៃ​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់

មក​ទល់​បច្ចុប្បន្ន ឃុំ​តឹប​សើុង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ ជា​សារ​វន្ត​កសាង​សម្រេច ១៩/១៩ លក្ខ​ឋាន​ជា​មួយ​នឹង ៧៤/​៧៤ ខ្លឹម​សារ​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ។

សមិទ្ធ​ផល​ថ្មី​ផ្ដើម​ពី​ស្លឹក​ម្នាស់​បង្កើត​បាន​ជា​សារ​ធាតុ Cellulose

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ រួម​ជា​មួយ​នឹង​សាស្រ្ដា​ចារ្យ​រង បណ្ឌិត វ៉ាន់​ផាម​ដាង​ធ្វី មហា​វិទ្យា​ល័យ​ពហុ​បច្ចេក​ទេស - សា​កល​វិទ្យា​ល័យ​កឹង​ធើ ឱ្យ​ដឹង ពួក​គាត់​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​ប្រ​ភព​វត្ថុ​ធាតុ​ដើម​ដ៏​សម្បូរ​បែប​នៃ​ស្លឹក​ម្នាស់ ដើម្បី​បញ្ចូល​ក្នុង​សារ​ធាតុ Polymer បង្កើត​ជា​សម្ភារៈ​បឺត​ជាតិ​ទឹក​បាន​រហ័ស។

ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំបន់​ជន​រួម​ជាតិ​ខ្មែរ

ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​ត្រាំង បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំបន់​ជន​រួម​ជាតិ​ភាគ​តិច (ហៅ​កាត់​ថា កម្ម​វិធី) រួម​ចំ​ណែក​អភិវឌ្ឍ​លើ​គ្រប់​វិស័យ នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។

វិធាន​ការ​បង្ការ​ទប់​ស្កាត់​ការ​ស្រុត​បាក់​ដី​ ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​ប្រ​ជា​ជន​

ចំ​ពោះ​ស្ថាន​ភាព​ស្រុត​បាក់​ដី​កាន់​តែ​ធ្ងន់​ធ្ងរ​ ខេត្ត​បាក​លីវ​ បាន​ដាក់​ចេញ​វិធាន​ការ​ដើម្បី​បង្ការ​ ទប់​ស្កាត់​ស្រុត​បាក់​ដី​ ច្រាំង​ទន្លេ​ សមុទ្រ​ និង​វិនិ​យោគ​កសាង​សំ​ណង់​ផ្សេង​ៗ​បង្ការ​ទប់​ស្កាត់​ការ​បាក់​ស្រុត​ ធានា​សុ​វត្ថិ​ភាព​ អា​យុ​ជីវិត ទ្រព្យ​សម្បត្តិ​និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន។​

គៀង​យ៉ាង​ អភិវឌ្ឍ​ព្រម​ៗ​គ្នា​តំ​បន់​ជន​ជាតិ​

ឃុំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ទាំង​អស់​នៅ​ខេត្ត​គៀង​យ៉ាង​ មាន៖ សា​លា​រៀន​ចាប់​ពី​មត្តេយ្យ​ដល់​អនុវិទ្យា​ល័យ​ ដំ​ណាក់​សុខា​ភិបាល​បាន​សម្រេច​បទ​ដ្ឋាន​ជាតិ​និង​មាន​ផ្លូវ​កៅ​ស៊ូ​ បេ​តុង​ចាប់​ពី​ភូមិ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ ស្រុក​។ល។​

វាល​ស្រែ​សុវត្ថិ​ភាព​

ដើម្បី​ការ​ពារ​បរិស្ថាន​ ស្រុក​អ៊ូ​មិញ​ ខេត្ត​កា​ម៉ាវ បាន​ផ្សព្វ​ផ្សាយ​ទម្រង់​អាង​ដាក់​សំ​បក កញ្ចប់​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​នៅ​វាល​ស្រែ​ នៅ​តាម​ឃុំ​ចំ​នួន​ ២ គឺឃុំ​ខាញ់​ឡឹម​ និង​ខាញ់​ហោយ​។​

ជំ​រុញ​ផលិត​កសិកម្ម​សរីរាង្គ​

ខេត្ត​សុក​ត្រាំង​ កំ​ពុង​អនុវត្ត​យ៉ាង​សកម្ម​នូវ​គម្រោង​ផលិត​កសិកម្ម​សរីរាង្គ​ សំ​ដៅ​លើក​ទឹក​ចិត្ត​កសិករ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ទៅ​ក្នុង​ការ​ផលិត ដើម្បី​បង្កើត​ផលិត​ផល​កសិកម្ម​ស្អាត​ សុវត្ថិ​ភាព​សម្រាប់​សុខ​ភាព​ និង​ធានា​អភិវឌ្ឍន៍​កសិកម្ម​ប្រ​កប​ដោយ​ចីរ​ភាព។​

លើក​កម្ពស់​តម្លៃ​ផលិត​ផល

បាន​បង្កើត​នៅ​ឆ្នាំ ២០២២ សហ​ករណ៍​កសិ​កម្ម​សរីរាង្គ​ឡុង​ហ៊ីប (ភូមិ​តា​សឹក ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ) ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​អា​ស្រ័យ​ដោយ​តម្រង់​ទិស​ត្រូវ។

ដាយ​តឹម ក្លាយ​ជា​តំបន់​ជន​បទ​គួរ​ចង់​រស់​នៅ

ឃុំ​ដាយ​តឹម ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៨៥% ។ នេះ​ជា​ឃុំ​ដំ​បូង​បង្អស់​របស់​ខេត្ត បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​គំរូ។

របរ​ផលិត​អំ​បិល​នៅ​បាក​លីវ​

ចុង​ឆ្នាំ​ ២០២៤ ខេត្ត​បាក​លីវ​នឹង​រៀប​ចំ​ Festival របរ​ផលិតអំ​បិល​វៀត​ណា​ម ដើម្បី​ផ្តល់​កិត្តិ​យស​និង​លើក​ទឹក​ចិត្ត​ដល់​កសិករ​ផលិតអំ​បិល​ ផ្សារ​ភ្ជាប់​នឹង​របរ​ផលិត​អំ​បិល​ប្រ​ពៃណី។​

ភាព​ប្ដូរ​ផ្លាស់​នៃ​តំ​បន់​ជន​បទ​ថ្មី​ភឿក​ហ៊ឹង​

រយៈ​ពេល​កន្លង​ ការ​កសាង​ជន​បទ​ថ្មី​លើ​ភូមិ​សាស្ត្រ​ឃុំ​ភឿក​ហ៊ឹង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ឃុំ​ មាន​ភាព​ប្ដូរ​ផ្លាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជីវ​ភាព​សម្ភារៈ ស្មារ​តី​របស់​ប្រ​ជា​ជន​កាន់​តែរីក​ចម្រើន​ សុខ​ដុម​រមនា​និង​សុភ​មង្គល។​

ចាប់​យក​ឱកាស​មាស​របស់​គម្រោង ១ លាន​ហិក​តា ស្រូវ​គុណ​ភាព​ខ្ពស់​ បំភាយ​ឧស្ម័ន​ទាប

​នៅ​ថ្ងៃ​ទី​ ២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល បាន​ចេញ​សេចក្តី​សម្រេច​លេខ ១៤៩០​/QĐ-TTg ផ្តល់​សច្ចា​នុម័តិ​លើ​គម្រោង “អភិវឌ្ឍន៍​ចីរ​ភាព​ផ្ទៃ​ដី ១ ​លាន​ហិក​តា ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ និង​បំ​ភាយ​ឧស្ម័ន​ទាប ផ្សារ​ភ្ជាប់​នឹង​កំ​ណើន​បៃ​តង​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ​ដល់​ឆ្នាំ​២០៣០”។

បង្កើន​កម្រិត​ទទួល​ផល​របស់​ប្រ​ជា​ជន​នៅ​តំបន់​ជន​បទ

តាម​ប្រ​សាសន៍​លោក គី​ហីវ​ថាញ់ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​ហូវ​យ៉ាង មាន​ការ​ប្ដូរ​ផ្លាស់​ច្រើន មុខ​មាត់​ជន​បទ​មាន​ភាព​វិវឌ្ឍន៍ ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ​បម្រើ​ផលិត​កម្ម និង​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រ​ជា​ជន​បន្ត​ត្រូវ​បាន​វិនិ​យោគ។

រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ផ្ដើម​ពី​ដំ​ណាំ​ពុទ្រា

អា​ស្រ័យ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ពី​បច្ចេក​ទេស​ដាំ​ដុះ​ ទើប​ដំ​ណាំ​ពុទ្រា​របស់​បង​ថាច់​ដូរឹទ្ធ នៅ​ភូមិ​សា​បូវ​ ឃុំ​ទ្វឹង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​ ផ្ដល់​ប្រាក់​ចំ​ណូល​លំ​នឹង។​

ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​រួម​រស់​ក្នុង​សហគមន៍សម្រាប់​ជន​រង​គ្រោះ​ជួញ​ដូរ​មនុស្ស​

មជ្ឈ​មណ្ឌល​នា​រីនិង​អភិវឌ្ឍន៍មជ្ឈិម​សមាគម​សហព័ន្ធ​នា​រី​វៀត​ណាម សហ​ការ​ជា​មួយ​នឹង​សមា​គម​សហ​ព័ន្ធ​នារី​ក្រុង​កឹង​ធើ បាន​រៀប​ចំ​សកម្ម​ភាព​ “ដោះ​ដូរ​ តភ្ជាប់​និង​ឧទ្ទេស​នាម​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​ល្អ​ៗ​ ដល់​នា​រីតំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ពិសេស​ផ្ដល់​អា​ទិភាព​ដល់​នារី​ដែល​រង​គ្រោះ​ដោយ​សារ​ជួញ​ដូរ​” គួបផ្សំ​ជា​មួយ​នឹង​ទិវា​សមាគម​នារី​កឹង​ធើ​ផ្តើម​អា​ជីព។​

ច្នៃ​អំ​ពៅ​ជា "ដំ​ណាំ​អស្ចារ្យ​" ដោយ​បច្ចេក​ទេសកែ​ហ្សែន​

ក្រុម​អ្នក​វិទ្យា​សាស្រ្ត​អា​មេរិក​ ទើប​នឹង​អនុវត្ត​ជោគ​ជ័យ​ប្រ​ព័ន្ធ​កែ​ហ្សែន​ CRISPR/Cas9 ​ដើម្បី​កែ​តម្រង់​ថ្នាំង​ស្លឹក​រ​បស់អំ​ពៅ​ ឆ្លង​តាម​រយៈ​នោះ​ បង្កើន​សមត្ថ​ភាព​ស្រូប​ពន្លឺ​ព្រះ​អា​ទិត្យ​ និង​បរិមាណ​ជីវ​ម៉ាស់​គួរ​ឱ្យ​កត់​សម្គាល់។​

ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ ដើម្បីកសាង​ជន​បទ​ថ្មី​

ដើម្បី​កសាង​ជន​បទ​ថ្មី​ កំ​ណត់​ច្បាស់​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជនបទ​ គឺ​ជា​លក្ខឋាន​ដ៏​សំ​ខាន់​ ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ រួម​ចំ​ណែ​ក​ក្នុង​ការ​អនុវត្ត​សម្រេច​រួច​រាល់​នូវ​លក្ខ​ឋាន​ឃុំ​ជន​បទ​​ថ្មី​កម្រិត​ខ្ពស់។​