កាសែតកឹនធើ

ភូមិស្រុកផ្លាស់ថ្មី

ភូមិស្រុកផ្លាស់ថ្មី

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

មា​មីង​ខ្មែរ​ព្រួត​ដៃ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ស្រុក

ពង្រីក​សក្តា​នុភាព​លើ​វិស័យ​ដី​ធ្លី​និង​បទ​ពិ​សោធន៍​ការ​ផលិត មា​មីង​ខ្មែរ​បាន​សកម្ម​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ទម្រង់​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​គ្រួ​សារ។ ជា​មួយ​នឹង​ចរិត​ឧស្សាហ៍​ព្យា​យាម និង​ម្ចាស់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជា​ជន បណ្តា​សកម្ម​ភាព​ឧបត្ថម្ភ​ដើម​ទុន​និង​ហ្វឹក​ហាត់​បច្ចេក​ទេស បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត កែ​លម្អ ប្រាក់​ចំ​ណូល​និង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព។

ជំ​នួយ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​

មាន​ឱ​កាស​បាន​មក​ភូមិ​ផ្នោក​ញ្ជើ ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ ជា​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ។ ប្រ​ការ​ដែល​យើង​ខ្ញុំ​ចាប់​អា​រម្មណ៍​គឺ​ទី​នេះ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន ចាប់​តាំង​ពី​ផ្លូវ​ថ្នល់​រឹង​មាំ ទេស​ភាព​បរិស្ថាន​បៃ​តង ស្អាត រហូត​ដល់​ផ្ទះ​ថ្ម​សាង​សង់​តម្រៀប​គ្នា។ ប្រ​ឡាយ​ទឹក​សាប​បាន​ស្តារ​ដើម្បី​បម្រើ​មា​មីង​បង្កើន​ការ​ផលិត​ស្រូវ ២ រដូវ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្លាស់​គ្នា ជួយ​ឱ្យ​មា​មីង​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ប្រ​សិទ្ធ​ភាព​ប្រ​ភព​មូល​ទុន​មូល​និធិ​ឧបត្ថម្ភ​កសិករ​

ដោយ​គោ​លបំ​ណង​ឧបត្ថម្ភ​ដល់​កសិករ​ ពិសេស​កសិករ​ក្រី​ក្រ​ខ្វះ​ដើម​ទុន​ដើម្បី​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស វិនិ​យោគ​អភិវឌ្ឍ​ផលិត​កម្ម​ បង្កើន​ប្រាក់​ចំ​ណូល​ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​ ប៉ុន្មាន​ឆ្នាំ​កន្លង​ មូល​និធិ​ឧបត្ថម្ភ​កសិករ​ បាន​នាំ​មក​ផល​ប្រ​យោជន៍​ជាក់​ស្តែង​ដល់​កសិករ​នៅ​ឃុំ​ម៉ីចាញ់​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​ធ្វើ​មាន។​

យ៉ាង​ថាញ់​ផ្លាស់​ថ្មី​

យ៉ាង​ថាញ់​ជា​ស្រុក​ព្រំ​ដែន​នៃ​ខេត្ត​គៀង​យ៉ាង​ មាន​ ៣ ជន​ជាតិ​គឺ កិញ ខ្មែរ​ ចិន។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​លើ​ភូមិ​សាស្ត្រ​ស្រុក​យ៉ាង​ថាញ់ ខ្នះ​ខ្នែង​ពលកម្ម​ផលិត ដើម្បី​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​លើក​កម្ពស់​ជីវ​ភាព។​

ចិញ្ចឹម​ក្ដាម​ក្នុង​ប្រ​អប់​ជ័រ​

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ របរ​ចិញ្ចឹម​ក្ដាម​នៅ​កា​ម៉ាវ​មាន​ការ​រីក​ចម្រើន​យ៉ាង​លឿន​ រាប់​តាំង​ពី​ផ្ទៃ​ដី​បរិមាណ​ តាម​ទិស​ដៅ​បង្កើត​ផលិត​ផល​បម្រើ​ដល់​ការ​នាំ​ចេញ​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ដល់​កសិករ។

ក្តី​រីក​រាយ​នៅ​តំ​បន់​ជន​បទ​អភិវឌ្ឍន៍

ស្រុក​ហ្វា​ប៊ិញ ខេត្ត​បាក​លីវ​ បាន​ផ្សព្វ​ផ្សាយ​កម្ម​វិធី​និង​គម្រោង​ជា​ច្រើន​ សំ​ដៅ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ភូមិ​ស្រុក​កាន់​ តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

ប្រ​សិ​ទ្ធភាព​ផ្តើម​ពី​ប្រ​ព័ន្ធ​ស្រោច​ស្រព​ក្បាល​បាញ់​ចំ​ហាយ​ទឹក​

មាន​កសិករ​ខ្មែរ​ជា​ច្រើន​នៅ​ខេត្ត​សុក​ត្រាំង​ បាន​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ស្រោច​ស្រព​ដោយ​ក្បាល​បាញ់​ចំ​ហាយ​ទឹក​ ដើម្បី​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ផលិត​សំ​ចៃ​ទឹក​ និង​កម្លាំង​ពលកម្ម។ល។​ ប៉ុន្តែ​ដំ​ណាំ​នៅ​តែ​សម្រេច​ទិន្ន​ផល​ខ្ពស់។​ បច្ចុប្បន្ន​ ទម្រង់​នេះ​កំ​ពុង​បាន​កសិករ​អនុវត្ត​យ៉ាង​ទូលំ​ទូលាយ។​

តំ​បន់​ជន​ជាតិ​នៅ​វ៉ីថាញ​ស្រស់​ស្អាត​ ទំ​នើប​

តាម​ប្រ​សាសន៍​លោក​ លឺវវ៉ាន់​យ៉ូវ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​វ៉ីថាញ ខេត្ត​ហូវ​យ៉ាង​ ក្រុង​អនុវត្ត​ល្អ​បណ្តា​កម្ម​វិធី​ និង​គម្រោង​វិនិ​យោគ​កសាង​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។​ ផ្តើម​ពី​នោះ​ ជន​រួម​ជាតិ​ភាគ​តិច​បាន​លំ​នឹង​ជីវ​ភាព​ មាន​ឱកាស​អភិវឌ្ឍ​ផលិត​កម្ម​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។​

ភាព​ជឿន​លឿន​របស់​កសិករ​ខ្មែរ​នៅ​បាក​លីវ​

រួម​ជាមួយ​ការ​ព្យា​យាម​ពលកម្ម​ផលិត កសិករ​ខ្មែរ​នៅ​ខេត្ត​បាក​លីវ​ ថែម​ទាំង​សកម្ម​ក្នុង​ការ​ស្វែង​យល់​ពី​ទី​ផ្សារ រៀន​សូត្រ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ ដើម្បី​អនុវត្ត​ជោគ​ជ័យ​តក្នុង​ការ​ផលិត បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ។​

មក​កាន់​ភូមិ​វប្បធម៌​ជន​បទ​ថ្មី​គំ​រូ​

មក​កាន់​ភូមិ​វប្បធម៌​ជន​បទ​ថ្មី​គំ​រូ​ ភូមិ​ចុង​ក្រោម​ ឃុំ​មី​ចាញ់​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ អំ​ឡុង​ប៉ុន្មាន​ថ្ងៃ​នេះ​ យើង​ងាយ​ប្រ​ទះ​ឃើញ​មុខ​មាត់​ជន​បទ​ថ្មី​នៅ​ទីនេះ​ កំ​ពុង​មាន​ការ​វិវឌ្ឍ​; ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ប្រ​ជាជន​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

ប្រ​ព័ន្ធ​បាញ់​ទឹក​បន្លែ កាត់​បន្ថយ​ចំ​ណាយ​បង្កើន​ចំ​ណេញ​

ពូគៀងស​ប៊ែ នៅ​ភូមិ​បុត្រី​ ឃុំ​ហ្វាឡើយ​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ បាន​អនុវត្ត​ វិធាន​ការ​ស្រោច​ស្រព​ប្រិត​សំ​ចៃ​ទឹក​ក្នងការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​។​ វិធាន​ការ​នេះ​មិន​ត្រឹម​តែប្រិត​សំ​ចៃ​ទឹក​ អគ្គិ​សនី​ ជី ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ កម្ម​ករ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​នៅ​ធានា​ទិន្ន​ផល​ បង្កើន​ប្រាក់​ចំ​ណេញ​ទៀត​ផង។​

ភាព​រីក​រាយ​នៃ​ជន​បទ​ការ​ផ្លាស់​ថ្មី​

ខេត្ត​បាក​លីវ​ ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​ កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ កសាង​ជន​បទ​ថ្មី​ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ កម្ម​វិធី​និង​គម្រោង​ផ្សេង​ៗ​ទៀត​

ផ្សារ​ភ្ជាប់​ការ​ងារ​សាសនា​និង​សង្គម​

រយៈ​ពេល​កន្លង​ព្រះ​ឧបជ្ឈាយ៍ លីសា​មុត និង​ព្រះ​តេជ​ព្រះ​គុណ​ តាំង​សាវង្ស​ នៅ​ខេត្ត​បាក​លីវ​ បាន​បំ​ពេញ​ការ​ងារ​មាន​ប្រ​យោជន៍​ជាច្រើន​ ដើម្បី​ពង្រីក​ប្រ​ពៃ​ណី “ល្អ​សាសនា​ ល្អ​សង្គម”។​

ទម្រង់​សេដ្ឋ​កិច្ច​ទីក្រុង​មាន​ប្រ​សិទ្ធ​ភាព​

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ជា​មួយ​នឹង​ស្មារតី​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ មាន​យុវ​ជន​ជា​ច្រើន​នៅ​ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ បាន​នាំ​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កសិកម្ម​ទីក្រុង។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ជ្រើស​រើស​បង្កើត​ទម្រង់​សេដ្ឋ​កិច្ច​ សម​ស្រប​នឹង​លក្ខណៈ​ជាក់​ស្តែង​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។​

ខេត្ត​ហូវ​យ៉ាង​ អភិវឌ្ឍ​ផលិត​ផល​ OCOP ដោយ​ប្រ​សិទ្ធ​ភាព​

តាម​ប្រ​សាសន៍​លោក​ ត្រឿង​កាញ់​ត្វៀង​ អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង​ ខេត្ត​បាន​កំ​ណត់​វិស័យ​កសិកម្ម​និង​ទេស​ចរណ៍ គឺជា​សសរ​ស្តម្ភ​ ២ ក្នុង​ចំ​ណោម​សសរ​ស្តម្ភ​ទាំង​ ៤ នៃ​ខឿន​សេដ្ឋ​កិច្ច​ ហេតុ​នោះ​បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​នូវ​កម្ម​វិធី​អភិវឌ្ឍន៍​ទេស​ចរណ៍​កសិកម្ម​-ជន​បទ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ដំ​ណាក់​កាល​ ២០២១ -២០២៥។​

ការ​ផលិត​ស្រូវ​ប្រិត​សំ​ចៃ​ទឹក​នៅ​ពេល​ប្រ​ឈម​នឹង​ក្ដៅ​ខ្លាំង​នៅក្រុង​កឹង​ធើ

រដូវ​ប្រាំង​ឆ្នាំ​នេះ នៅ​កឹង​ធើ​មិន​រង​ផល​ប៉ះ​ពាល់​ដោយ​ជាតិ​ប្រៃ ​ស្ងួត​ហែង​ដូច​ខេត្ត​ដទៃ​ក៏​ពិត​មែន។ ប៉ុន្តែ​នៅ​តាម​វាល​ស្រែ កសិករ​កឹង​ធើ តែង​អនុវត្ត​បច្ចេក​ទេស​ផលិត​ស្រូវ “បញ្ចូល​ទឹក​លិច - គោក​ ឆ្លាស់​គ្នា” ជួយ​ប្រិត​សំ​ចៃ​ទឹក​ប្រិត​សំ​ចៃ​ការ​ចំ​ណាយ​ក្នុង​ការ​ផលិត​ស្រូវ​ជូន​កសិករ។

ច្នៃ​ក​ក់​ចចូត "នាំ​ចេញ​ទៅ​ប្រ​ទេស​ក្រៅ"

បង​ប៊ូយ​ថាញ់​ឌឿក (អា​យុ​៣៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ដុង​ទ្រុង ឃុំ​តឹង​ចាញ់ ស្រុក​កឹង​ដឿក ខេត្ត​ឡុង​អាង) បាន​ច្នៃ​ចេញ​ជា​ផលិត​ផល​យ៉ាង​ច្រើន​ពី​កក់​ចចូត ដូច៖ បំ​ពង់​ប៊ឺត កា​បូប សម្ពៀត​ស្ពាយ មួក ​ទេស​ចរ៘ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច ពង្រីក​តម្លៃ​ផលិត​ផលផ្សេងៗ​ច្នៃ​ពី​កក់​ចចូត និង​ការ​ពារ​បរិស្ថាន។

បាក​លីវ អភិវឌ្ឍន៍​លើក​កម្ពស់​សង្វាក់​តម្លៃ​វិស័យ​បង្កង

ជា​មួយ​នឹង​ទិស​ដៅ​កសាង​ខេត្ត​បាក​លីវ ឆាប់​ក្លាយ​ជា “មជ្ឈ​មណ្ឌល​ឧស្សា​ហកម្ម​បង្កង​ក្នុង​ទូទាំង​ប្រ​ទេស” សំ​ដៅ​បង្កើត​ផ្លាក​ពាណិជ្ជ​កម្ម “បង្កង ជ្រះ​បាក​លីវ” ខេត្ត​បាន​កំណត់​ច្បាស់​ទម្រង់​ចិញ្ចឹម​បង្កង​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់ គឺ​ជា​ទិស​ដៅ​អភិវឌ្ឍន៍​ដ៏​សំខាន់​និង​ចីរ​ភាព។

តឹង​សើុង​ផ្លាស់​ប្តូរ​មុខ​មាត់

មុន​នេះ​ឃុំ​តឹង​សើុង​ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​ជា​ឃុំ​លំ​បាក មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ។ ដោយ​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​និង​កម្ម​វិធី គម្រោង​ផ្សេងៗ​ទៀត ឃើញ​ថា​ជីវ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

របៀប​ធ្វើ​មាន​របស់​បង​ស្រី​ថាច់​ធីធ្វី

អា​ស្រ័យ​ឧស្សាហ៍​ព្យា​យាម​ ស៊ូ​ទ្រាំ​លំ​បាក​ រវៀសរ​វៃ​ក្នុង​ការ​អនុវត្ត​ទម្រង់​ផលិត​ចម្រុះ​ ផ្តើម​ពី​គ្រួ​សារ​ក្រ​លំ​បាក​ បង​ស្រី​ថាច់​ធីធ្វី នៅ​ភូមិ​ចុង​-ង ឃុំ​ហ៊ីវ​ទឺ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ មិន​ត្រឹម​តែ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ក្លាយ​ជា​គ្រួ​សារ​មួយ​មាន​ជីវ​ភាព​ធូរ​ធារ។​

ទម្រង់​"ផ្ទះ​មួយ​មាន​រណ្តៅ​ដុត​សំ​រាម​មួយ" នៅ​ភូមិ​១

សមាគម​សម្ព័ន្ធ​នារី​ឃុំ​ង្វៀង​ភិច បាន​ចលនា​សាង​សង់​ទម្រង់​ “ផ្ទះ​មួយ​មាន​រណ្តៅ​ដុត​សំ​រាម​មួយ​”។​ ប្រ​ជា​ជន​និង​គ្រួ​សារ​ជា​ច្រើន​យល់​ស្រប​អនុវត្ត​តាម​ និង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​សម្រេច​បទ​ដ្ឋាន​អំ​ពី​លក្ខឋាន​បរិស្ថាន​ ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ក្នុង​ភូមិ​ភាគ។​

ប្រ​សិទ្ធ​ភាព​នៃ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ដី​ស្រែ

កសិករ​ខ្មែរ​នៅ​ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង ដាំ​ដំ​ណាំ​រួម​ផ្សំ​នៅ​លើ​ដី​ស្រែ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​និង​កែ​លម្អ​ជីវ​ភាព។