កាសែតកឹនធើ

ភូមិស្រុកផ្លាស់ថ្មី

ភូមិស្រុកផ្លាស់ថ្មី

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

មា​មីង​ខ្មែរ​ព្រួត​ដៃ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ស្រុក

ពង្រីក​សក្តា​នុភាព​លើ​វិស័យ​ដី​ធ្លី​និង​បទ​ពិ​សោធន៍​ការ​ផលិត មា​មីង​ខ្មែរ​បាន​សកម្ម​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ទម្រង់​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​គ្រួ​សារ។ ជា​មួយ​នឹង​ចរិត​ឧស្សាហ៍​ព្យា​យាម និង​ម្ចាស់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជា​ជន បណ្តា​សកម្ម​ភាព​ឧបត្ថម្ភ​ដើម​ទុន​និង​ហ្វឹក​ហាត់​បច្ចេក​ទេស បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត កែ​លម្អ ប្រាក់​ចំ​ណូល​និង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព។

ជំ​នួយ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​

មាន​ឱ​កាស​បាន​មក​ភូមិ​ផ្នោក​ញ្ជើ ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ ជា​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ។ ប្រ​ការ​ដែល​យើង​ខ្ញុំ​ចាប់​អា​រម្មណ៍​គឺ​ទី​នេះ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន ចាប់​តាំង​ពី​ផ្លូវ​ថ្នល់​រឹង​មាំ ទេស​ភាព​បរិស្ថាន​បៃ​តង ស្អាត រហូត​ដល់​ផ្ទះ​ថ្ម​សាង​សង់​តម្រៀប​គ្នា។ ប្រ​ឡាយ​ទឹក​សាប​បាន​ស្តារ​ដើម្បី​បម្រើ​មា​មីង​បង្កើន​ការ​ផលិត​ស្រូវ ២ រដូវ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្លាស់​គ្នា ជួយ​ឱ្យ​មា​មីង​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

តំ​បន់​ជន​រួម​ជាតិ​នៅ​ខេត្ត​វិញ​ឡុង​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍន៍

បច្ចុប្បន្ន​ ខេត្ត​វិញ​ឡុង​មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​ ២២ ពាន់​នាក់ រស់​នៅ​ប្រ​មូល​ផ្តុំ​ច្រើន​នៅ​ស្រុក​ត្រា​អូង​ តាម​ប៊ិញ​វុង​លីម និង​ទីរួម​ខេត្ត​ប៊ិញ​មិញ។​ អា​ស្រ័យ​ខេត្ត​អនុវត្ត​បាន​ល្អ​នូវ​កម្ម​វិធី​ និង​គម្រោង​នា​នា​ ទើប​តំ​បន់​ជន​រួម​ជាតិ​មួយ​ថ្ងៃ​កាន់​តែអភិឌ្ឍន៍។​

បច្ចេក​ទេស​ខ្លះ​ៗ​ក្នុង​ការ​បង្ក​ប​ង្កើន​ផល​ស្រូវ​ពិសេស​តាម​ទិស​សរីរាង្គ​

ផ្នែក​កសិកម្ម​ខេត្ត​សុក​ត្រាំង​ កំ​ពុង​អនុវត្ត​យ៉ាង​សកម្ម​នូវ​គម្រោង​បង្ក​បង្កើន​ផល​ស្រូវ​ពិសេស​តាម​ទិស​សរីរាង្គ​ និរន្តរ​ភាព​ សុាំ​ជា​មួយ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ និង​កសិកម្ម​បៃ​តង។​

ជំ​នួយ​រក​ការ​ងារ​ធ្វើ​ដល់​នារី​ខ្មែរ​

ការិ​យាល័យ​ការ​ងារ​ យុទ្ធ​ជន​ពិ​ការ​-សង្គម​កិច្ច​ទីរួម​ខេត្ត​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​ បាន​ខ្នះ​ខ្នែង​ តភ្ជាប់​ជំ​នួយ​រក​ការ​ងាធ្វើ​ដល់​នារី​ខ្មែរ​នៅ​ភូមិ​ភាគ។​ ការ​ងារ​នេះ​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​ ជួយ​ដល់​នារី​ខ្មែរ​បាន​រៀន​មុខ​របរ​និង​បង្ខិត​ជិត​ឱកាស​ការ​ងារ។​

ប្រ​សិទ្ធ​ភាព​ផលិត​កសិកម្ម​ចីរ​ភាព ធន់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ

រយៈ​ពេល​កន្លង មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​សុក​ត្រាំង បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​នានា ផ្សព្វ​ផ្សាយ​ការ​ផលិត​កសិកម្ម​ធន់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​សម្រេច​បាន​សមិទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់។

ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​ដង​ផ្លូវ "ភ្លឺ បៃតង ជ្រះ ស្អាត"

ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ ទើប​បង្ហើយ​សំ​ណង់​ផ្លូវ “ភ្លឺ បៃ​តង ជ្រះ ស្អាត” ត្រង់​ផ្លូវ​ខេត្ត​លេខ ៩១១ មាន​ប្រ​វែង​៥​គីឡូ​ម៉ែត្រ សរុប​ថវិកា​ជាង ២០០ លាន​ដុង។

ប្រ​សិទ្ធ​ភាព​ដាំ​ដុះ​ពូជ​ស្រូវ​អតិផល

បច្ចុប្បន្ន កសិករ​ដាំ​ដុះ​ស្រូវ​នៅ​ទី​រួម​ខេត្ត​វិញ​ចូវ ខេត្ត​សុក​ត្រាំង បាន​មោះ​មុត​ផ្លាស់​ប្តូរ​ពី​ការ​ផលិត​ស្រូវ​តាម​ទម្លាប់​ចាស់ ងាក​មក​ផលិត​ស្រូវ​អតិ​ផល​វិញ។

ក្រុង​ស៊ី​វិល័យ​បៃ​ង៉ាង

អ្នក​ដែល​ធ្លាប់​មក​កាន់​ទី​ប្រ​ជុំ​ជន​បៃ​ង៉ាង ស្រុក​ចូវ​ថាញ់ A ខេត្ត​ហូវ​យ៉ាង រយៈ​ពេល ១៥ ឆ្នាំ​មុន សព្វ​ថ្ងៃ​បើ​បាន​មក​កាន់​ទី​នេះ ប្រា​កដ​ជា​មាន​ភាព​ភ្ញាក់​ផ្អើល ពី​ព្រោះ​មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​គាប់​ភ្នែក​នៅ​តំបន់​នេះ។

វិធាន​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​ការ​ផលិត​កសិកម្ម

ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ រួម​ជា​មួយ​នឹង​ក្រ​សួង ផ្នែក​មជ្ឈិម និង​ភូមិ​ភាគ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង កំពុង​ខ្នះ​ខ្នែង​ជួយ​ដល់​កសិករ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កសិកម្ម ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

ជំរុញ​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ជន​រួម​ជាតិ​ខ្មែរ

ខេត្ត​អាង​យ៉ាង មាន​ជន​ជាតិ​ភាគ​តិច​២៨​ជន​ជាតិ ដោយ​មាន​ចំ​នួន​មនុស្ស​ជាង​១១៩.​០០០​នាក់ ស្រូប​អត្រា​៥,២៦% បើ​ប្រៀប​ធៀប​នឹង​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ខេត្ត ភាគ​ច្រើន​គឺ​ជន​ជាតិ​ខ្មែរ (ស្រូប​អត្រា​៤,២%)។ ហេតុ​នេះ គ្រប់​គណៈ ផ្នែក​ក្នុង​ខេត្ត​អាង​យ៉ាង តែង​ជំ​រុញ​ការ​ងារ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ជន​រួម​ជាតិ​ខ្មែរ។

ទម្រង់​ចញ្ចឹម​គោ​បន្ធាត់ បំ​បាត់​ភាព​ក្រី​ក្រ​ដោយ​ប្រ​សិទ្ធ​ភាព​

ការ​ចលនា​ចិញ្ចឹម​គោ​បន្ធាត់​នៅ​ភូមិ​ចុង​-ង ឃុំ​ហ៊ីវទឺ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ រីក​ចម្រើន​ដោយ​ឥត​ឈប់​ឈរ​ នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ រួម​ចំ​ណែក​បំ​បាត់​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​ភូមិ​ភាគ។​

កសាង​តំ​បន់​ជន​ជាតិ​សម្បូរ​សប្បាយ​ ប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​

លោក​ ង្វៀង​មិញ​ថៀង អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ បាន​អះ​អាង​ថា​ ការ​ដែល​ខេត្ត​អនុវត្ត​កម្ម​វិធី​និង​គម្រោង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ក្នុង​នោះ​ មាន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ទី ១ (២០២១​-២០២៥) រួម​ចំ​ណែក​ធ្វើ​ឱ្យ​តំ​បន់​ជន​ជាតិ​មាន​ភាព​រីកចម្រើន​។​

កសិករ​បាក​លីវ​ ជា​មួយ​ទម្រង់​ចិញ្ចឹម​អន្ទង់​ តាម​បែប​បច្ចេក​វិទ្យា​ វដ្ដ​នៃ​ការ​ចិញ្ចឹម​បណ្តែត​

អា​ស្រ័យ​អនុវត្ត​ទម្រង់​ចិញ្ចឹម​អន្ទង់​តាម​បែប​បច្ចេក​វិទ្យា​វដ្ដ​នៃ​ការ​ចិញ្ចឹម​បណ្ដែត​ ម៉្លោះ​ហើយ​ គ្រួ​សារ​បង​ផាង​ខាក់ញឹក​តៀង​ នៅ​សង្កាត់​៥ ខេត្ត​បាក​លីវ​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ គាត់​ពង្រីក​ការ​ចិញ្ចឹម​បន្តិច​ម្ដង​ៗ​ ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ។​

ដាស់​ភ្ងោក​កម្លាំង​ប្រ​ជា​ជន​ ដើម្បី​កសាង​ជន​បទ​ថ្មី​

ឃុំ​សុង​ឡុក​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ បាន​កសាង​ឃុំ​ជន​បទ​ថ្មី​ សម្រេច​ជោគ​ ជ័យ​។​ សមិទ្ធផល​ទាំង​នេះ​ គឺមាន​ការ​រួម​ ចំ​ណែ​ក​ជាវិជ្ជ​មាន​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ ភាគ​។​

ដាំ​ខ្ទឹម​ក្រហម​ឆ្លាស់​ជា​មួយ​នឹង​ម្ទេស​ក្នុង​រោង​សំ​ណាញ់​ ផ្ដល់​ប្រាក់​ចំ​ណូល​ខ្ពស់​

បច្ចុប្បន្ន​ ទម្រង់​ “ដាំ​ខ្ទឹម​ក្រហម​ឆ្លាស់​ជា​មួយ​នឹង​ម្ទេស​ក្នុង​រោង​សំ​ណាញ់​ អនុវត្ត​បច្ចេក​វិទ្យា​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​” (ហៅ​កាត់​ថា​ ទម្រង់) ត្រូវ​បាន​មាមីង​ខ្មែរ​នៅ​ទីរួម​ខេត្ត​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​ អនុវត្ត​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។​

លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន​

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្ដី​ពី​ការ​កសាង​ជន​បទ​ថ្មី​ រយៈ​ពេល​កន្លង​ បក្ខ​ភាគ​និង​ប្រ​ជា​ជន​ឃុំ​ហ្វៀង​ហោយ​ ស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញ​ បាន​សាម​គ្គី​ ឯក​ភាព​ រួម​គ្នា​អនុវត្ត​ជោគ​ជ័យ​ទិស​ដៅ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ សង្គម។​ មក​ទល់​បច្ចុប្បន្ន​ ឃុំ​បាន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។​

មិន​អល់​អែក​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត

ដោយ​ឃើញ​ការ​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប​ ពូថាច់​ង៉ុក​ភឿង នៅ​ភូមិ​បា​យ៉ាម ឃុំ​ដូង​ស្វឹង​ ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ​ មិន​អល់​អែក​ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​គ្រប់​ប្រ​ភេទ​ ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។​

រួម​ដំណើរ​និង​អភិវឌ្ឍ​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ បាន​បង្កើត​នៅឆ្នាំ ១៩៩៣។ ចាប់​ពីពេល​នោះ​មក សមា​គម​មាន​សកម្ម​ភាព​សហ​ការ​ជា​ច្រើន រួម​ដំ​ណើរ​និង​អភិវឌ្ឍ​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ក្រុង។

វិធាន​ការ​សុវត្ថិ​ភាព ប្រសិទ្ធ​ភាព​សម្រាប់​ស្រូវ​រដូវ​ប្រាំង

ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ វាយ​តម្លៃ៖ ស្រូវ​រដូវ​ដើម​ឆ្នាំ​និង​រដូវសម្រក​ឆ្នាំ ២០២៣ ទទួល​បាន​ផល​កាក់​កប នាំ​មក​ប្រាក់​ចំ​ណេញ​ខ្ពស់​បង្គួរ។ លទ្ធ​ផល​ទាំង​នេះ អាស្រ័យ​ដោយ​ការ​ផ្លាស់​ប្តូរ​រដូវ​កាល​សាប​ព្រោះ បញ្ចៀស​ជំងឺ​និង​ដង្កូវ​ក្រា ជា​មួយ​នឹង​ការ​ជ្រើស​រើស​ពូជ​សម​ស្រប។ល។

ផ្លាស់​​ថ្មី​​នៅ​​តំបន់​​ជន​​រួម​​ជាតិ​​ខ្មែរ

តាម​ប្រសាសន៍​លោក ង្វៀង​ហ្វាង​ត្រេវ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង រយៈ​ពេល​កន្លង ខេត្ត​ហូវ​យ៉ាង ក៏​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​គោល​នយោ​បាយ​ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម នៅ​តំបន់​ជន​រួម​ជាតិ​ភាគតិច ម្ល៉ោះ​ហើយ​ជីវភាព​ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ។

បាក​លីវ អភិវឌ្ឍ​ពូជ​ស្រូវ BL៩

នៅ​សិក្ខា​សាលា “វាយ​តម្លៃ​លទ្ធ​ផល​ជ្រើស​រើស​បង្កើត​ពូជ​ស្រូវ​បាក​លីវ ទិស​ដៅ​អភិវឌ្ឍ​ពូជស្រូវ BL៩” ត្រូវ​បាន​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត រៀប​ចំ​ពូជ​ស្រូវ​ថ្មី BL៩ លើក​ដំ​បូង​ក្នុង​ខេត្ត ត្រូវ​បាន​នា​យកដ្ឋាន​ដាំ​ដុះ ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ទទួល​ស្គាល់​ដាក់​ឱ្យ ​ចែក​ចាយ​ប្រើ​ប្រាស់។