កាសែតកឹនធើ

ភូមិស្រុកផ្លាស់ថ្មី

ភូមិស្រុកផ្លាស់ថ្មី

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

មា​មីង​ខ្មែរ​ព្រួត​ដៃ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ស្រុក

ពង្រីក​សក្តា​នុភាព​លើ​វិស័យ​ដី​ធ្លី​និង​បទ​ពិ​សោធន៍​ការ​ផលិត មា​មីង​ខ្មែរ​បាន​សកម្ម​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ទម្រង់​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​គ្រួ​សារ។ ជា​មួយ​នឹង​ចរិត​ឧស្សាហ៍​ព្យា​យាម និង​ម្ចាស់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជា​ជន បណ្តា​សកម្ម​ភាព​ឧបត្ថម្ភ​ដើម​ទុន​និង​ហ្វឹក​ហាត់​បច្ចេក​ទេស បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត កែ​លម្អ ប្រាក់​ចំ​ណូល​និង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព។

ជំ​នួយ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​

មាន​ឱ​កាស​បាន​មក​ភូមិ​ផ្នោក​ញ្ជើ ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ ជា​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ។ ប្រ​ការ​ដែល​យើង​ខ្ញុំ​ចាប់​អា​រម្មណ៍​គឺ​ទី​នេះ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន ចាប់​តាំង​ពី​ផ្លូវ​ថ្នល់​រឹង​មាំ ទេស​ភាព​បរិស្ថាន​បៃ​តង ស្អាត រហូត​ដល់​ផ្ទះ​ថ្ម​សាង​សង់​តម្រៀប​គ្នា។ ប្រ​ឡាយ​ទឹក​សាប​បាន​ស្តារ​ដើម្បី​បម្រើ​មា​មីង​បង្កើន​ការ​ផលិត​ស្រូវ ២ រដូវ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្លាស់​គ្នា ជួយ​ឱ្យ​មា​មីង​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ក្តី​រីក​រាយ​របស់​ប្រ​ជា​ជន​លឿង​ហ្វា A

មក​កាន់​ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ ទី​ណា​ក៏​ឃើញ​ប្រ​ជា​ជន​ មាន​ក្តី​រីក​រាយ​ពី​ព្រោះ​សេដ្ឋ​កិច្ច​-សង្គម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​វិវឌ្ឍ​ជា​វិជ្ជ​មាន។​ ពិសេស​ ឃុំ​លឿង​ហ្វា A ទើប​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ផង​ដែរ។​

ធ្វើ​មាន​ផ្តើម​ពី​ចិញ្ចឹម​គោ​ទឹក​ដោះ​

បង​ថាច់​ហាក់ នៅ​ភូមិ​ត្រា​បេប ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ ធ្វើ​មាន​ដោយ​ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​ និង​ដាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ។​

ជន​បទ​តំ​បន់​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​រីក​ចម្រើន​

យោង​តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ រយៈ​ពេល​កន្លង​ ខេត្ត​បាន​ដាក់​ចេញ​នូវ​សេចក្តី​សម្រេច​ កម្ម​វិធី​និង​ផែន​ការ​ជាច្រើន​ ដើម្បី​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។​ ផ្តើម​ពី​នោះ​ ឃើញ​ថា​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​កាន់​តែរីក​ចម្រើន។​

ចំ​ណូល​ខ្ពស់​ផ្ដើម​ពី​ចិញ្ចឹម​ត្រី​ត្រ​ចៀក​ដំ​រី​ស្បែក​ខ្លារ​ខិន

រៀង​រាល់​ឆ្នាំ​ បង​ង្វៀង​ទ្រី​ធឹក (អា​យុ​២៨ឆ្នាំ​) នៅ​ភូមិ​ដុង​មី ទី​ប្រ​ជុំ​ជន​ង៉ា​សៅ​ ស្រុក​ចូវ​ថាញ់ ខេត្ត​ហូវ​យ៉ាង​ លក់​ត្រី​ត្រ​ចៀក​ដំ​រីស្បែក​ខ្លារ​ខិន​រាប់​រយ​ពាន់​ក្បាល​ រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ៦០០លាន​ដុង។​

ឃុំ​លីវ​ទូ ឈាន​ឆ្ពោះ​ទៅ​កាន់​ឃុំ​ជន​បទ​ថ្មី​

បច្ចុប្បន្ន​ ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ បាន​កសាង​សម្រេច​ ១៨/១៩ លក្ខ​ឋាន​ស្តីពី​ការ​កសាង​ជន​បទ​ថ្មី​ ធ្វើ​ឱ្យ​មុខ​មាត់​តំ​បន់​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ប្រ​ជា​ជន​ត្រូវ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

ទិស​ដៅ​ចីរ​ភាព​សម្រាប់​ការ​ចិញ្ចឹម​បង្គា

ខេត្ត​បាក​លីវ​ កំ​ណត់​ច្បាស់​ការ​ចិញ្ចឹម​បង្គា បច្ចេក​វិជ្ជា​ខ្ពស់​ គឺជា​ទិស​ដៅ​ចីរ​ភាព​និង​ប្រ​សិទ្ធ​ភាព​ឆាប់​ជំ​រុញ​ខេត្ត​បាក​លីវ​ ក្លាយ​ជា​មជ្ឈ​មណ្ឌល​ ផ្នែក​ឧស្សា​ហកម្ម​បង្គា​ទូទាំង​ប្រ​ទេស។​

ភាព​ផ្លាស់​ថ្មី​នៅ​ឃុំ​ជន​បទ​ថ្មី​

យោង​តាម​ប្រ​សាសន៍​លោក​ ង្វៀង​ខាញ់​ហ្វា លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ង៉ាយ​ស្វៀង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ឃុំ​ទើប​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ កំ​ពុង​បន្ត​ការ​បង្កើន​កម្រិត​លក្ខ​ឋាន​ ដើម្បី​កសាង​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។​

ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់

កសិករខ្មែរ​ នៅ​ឃុំ​ហ្វៀង​ហូយ ស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញ​ កំ​ពុង​អនុវត្ត​ទម្រង់​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់ ដោយ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន។ ទម្រង់​នេះ​ បាន​នាំ​មក​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។

តំ​បន់​ជន​ជាតិ​នៅ​ខេត្ត​ហូវ​យ៉ាង​មាន​ភាព​រីក​ចម្រើន​

ឆ្លង​តាម​រយៈ​ទម្រង់​ប្រ​កប​ការ​ងារ​ចិញ្ចឹម​ជីវិត​ កម្ម​វិធី​ និង​គម្រោង​នានា​ តំ​បន់​ជន​ជាតិ​នៅ​ខេត្ត​ហូវ​យ៉ាង មាន​ការ​រីក​ចម្រើន​ឈាន​ឡើង​ជា​លំ​ដាប់​។ ផ្ដើម​ពី​ភាព​ផ្លាស់​ថ្មី​ទាំង​នេះ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​ក៏​មាន​ភាព​ល្អ​ប្រ​សើរ​ លំ​នឹង​ថែម​ទៀត​។

ខិត​ខំកសាង​សង្កាត់​ ៩ សម្រេច​បទដ្ឋាន​ក្រុង​ស៊ី​វិល័យ​

រយៈ​ពេល​កន្លង​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​សង្កាត់​ ៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ តែង​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់ឈរ​ ដើម្បី​កសាង​សង្កាត់​សម្រេច​បទដ្ឋាន​ក្រុង​ស៊ី​វិល័យ។

ប្រ​សិទ្ធ​ភាព​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ សត្វ​ចិញ្ចឹម​

សមា​គម​កសិករ​ស្រុក​មីស្វៀង ខេត្ត​សុក​ត្រាំង បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​វគ្គ​ហ្វឹក​ហាត់​ផ្ទេរ​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​ និង​ចលនា​សមាជិក​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ក្នុង​ការ​បង្ក​បង្កើន​ផល​ដើម្បី​សម្រេច​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ លំ​នឹង​ជីវ​ភាព​។

ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ដុង​ថាញ់​

ចាប់​តាំង​ពី​ពេល​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ឃើញ​ថា​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​នៅ​ឃុំ​ដុង​ថាញ់​ ទីរួម​ខេត្ត​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​ ត្រូវ​បាន​លើក​ស្ទួយ​ឥត​ឈប់​ឈរ។

ចាក​ផុត​ពី​ភាព​ក្រីក្រ​ដោយ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​

មុន​នេះ​៥ឆ្នាំ​ គ្រួ​សារ​បង​យឿង​វ៉ាន់​ហុង​ នៅ​ភូមិ​ទៀវ​ ឃុំ​ដា​ឡុក​ ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ខ្មែរ​ក្រីក្រ​។ ប៉ុន្តែ​ឥឡូវ​គ្រួសារ​បង​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ​ ដោយ​សារ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ទៅ​ក្នុង​ការ​ផលិត។

ក្តី​រីក​រាយ​របស់​ប្រ​ជា​ជន​នៅ​ភូមី

ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង អ្នក​ណា​ក៏​ ត្រេក​អរ​រីក​រាយ​ខណៈ​ពេល​ឃើញ​តំ​បន់​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជីវ​ភាព​ឈាន​ឡើង​ជា​លំ​ដាប់។

លើក​កម្ពស់​តម្លៃ​អំ​បិល​បាក​លីវ

ជាង​ ១០០ ឆ្នាំ​នៃ​ការ​បង្កើត​និង​អភិវឌ្ឍន៍​ភូមិ​អា​ជីព​អំ​បិល​បាក​លីវ នៅ​តែ​រក្សា​បាន​នូវ​សោ​ភណ​ភាព​ដដែល​ និង​ផលិត​ផល​ពិសេស​របស់​ប្រ​ជា​ជន​តំ​បន់​សមុទ្រ។

ពង្រីក​តួនា​ទី​រណសិរ្ស​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​

គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ តែង​ឈាន​មុខ​ក្នុង​ការ​ឃោស​នា ចលនា​ប្រ​ជា​ជន​ចូល​រួម​ក​សាង​ជន​បទ​ថ្មី​ ឆ្លង​តាម​រយៈ​សកម្ម​ភាព​និង​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ជា​ច្រើន។

ជីវ​ភាព​សុខ​សាន្ត​នៅ​ឃុំ​ជន​បទ​ថ្មី​គំ​រូ

ដំ​ណាក់​កាល​ ២០២៣-២០៣០ ខេត្ត​កា​ម៉ាវ​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ ធានា​ការ​ប្រើប្រាស់​ ពូជ​ស្រូវ​កម្រិត​បញ្ជាក់​ ៩០%។

ជំរុញ​ការ​ងារ​កសាង​ជន​បទ​ថ្មី​

ខេត្ត​សុក​ត្រាំង កំ​ពុង​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កសាង​ជន​បទ​ថ្មី​ ដើម្បី​ចុង​ឆ្នាំ​ ២០២៣ មាន​ ៧០/៨០ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ក្នុង​នោះ​ មាន​ ២២ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​គំរូ​ចំ​នួន​ ២ និង​មាន​អង្គ​ភាព​ថ្នាក់​ស្រុក​ចំ​នួន​ ៥ បញ្ចប់​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី។

ជីវ​ភាព​សុខ​សាន្ត​នៅ​ឃុំ​ជន​បទ​ថ្មី​គំ​រូ

ឃុំ​ឌិញ​ម៉ូង ស្រុក​ថើយ​ឡាយ​ គឺ​ជា​ឃុំ​ដំ​បូង​បង្អស់​របស់​ក្រុង​កឹង​ធើ ដែល​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​គំរូ។ លទ្ធ​ផល​ជាក់​ស្តែង​ងាយ​នឹង​សង្កេត​ឃើញ​ពី​ឃុំ​ជន​បទ​ថ្មី​គំរូ នោះ​គឺ​ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​មាន​ជីវ​ភាព​សុខ​សាន្ត គ្រប់​គ្រាន់​ទាំង​សម្ភារៈ​ទាំង​ស្មារតី។

ចលនា​កសិករ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​

ជា​ច្រើន​ឆ្នាំ​កន្លង​ បក្ខ​ភាគ​ឃុំ​ង៉ាយ​ស្វៀង ស្រុក​ថ្កូវ ខេត្ត​ត្រាវិញ​ តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ទាញ​យក​សក្កា​នុពល​ ឧត្តម​ភាព​របស់​ភូមិ​ភាគ​ ព្រម​ទាំង​ចលនា​កសិករ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​សម្រេច​ប្រសិទ្ធ​ភាព​ខ្ពស់។