កាសែតកឹនធើ

មហាសាមគ្គីជនជាតិ

មហាសាមគ្គីជនជាតិ

លោក​គឹម​មិញ​ឡើយ​ ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ថ្មី​

នៅ​ភូមិ​បឹង​តា​នួន​ ឃុំ​ហាម​យ៉ាម ខេត្ត​វិញ​ឡុង​ និយាយ​អំ​ពី​លោក​គឹម​មិញ​ឡើយ​ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គឺ​មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​ដែរ​។ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ លោក​តែង​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​ហាត់​ពត់​លត់​ដំ​សីល​ធម៌​បដិវត្តន៍​ ប្រតិ​បត្តិ​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចលនា​សកម្ម​ភាព​បដិវត្តន៍​នៅ​ភូមិ​ភាគ​។

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

គ្រូ​បង្រៀន​ម្នាក់​មាន​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ២៨ លើក​

អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ ដែល​លោក​គ្រូ​ ស៊ើង​វត្ថា​ គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​នៃ​សា​លា​បឋម​សិក្សា​ទីវ​កឹង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​សរុប​ ២៨ លើក​។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ប្រ​សិ​ទ្ធ​ភាព​សេដ្ឋ​កិច្ច​ពី​ទម្រង់​ដាំ​ខ្ទឹមក្រហម​និង​ម្ទេស​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​ទី​ក្រុង​កឹង​ធើ​

ខ្ទឹមក្រហម​និង​ម្ទេស​ដៃ​នាង ជាដំណាំ​ពី​រប្រ​ភេទ​ផ្ដល់​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ សមស្រប​តាម​លក្ខណៈ​រដូវ​កាល​ដាំ​ដុះ​នៅ​សង្កាត់​វិញ​ភឿក និង​សង្កាត់​ វិញ​ចូវ​ ទី​ក្រុង​កឹង​ធើ​។​ នេះ​ជា​ទម្រង់​ដែល​ផ្នែក​កសិកកម្ម​ភូមិ​ភាគ​ លើ​ក ទឹក​ចិត្ត​ដើម្បី​ឆ្លៀត​ប្រើ​ប្រាស់​ដី​ខ្សាច់​តំ​បន់​ឆ្នេរ​សមុទ្រ​ងាយ​ដាំ​ដុះ​ និង​ វិនិ​យោ​គ​ដើម​ទុន​តិច​ ប៉ុន្តែ​នាំ​មក​នូវ​ប្រ​សិ​ទ្ធ​ភាព​សេដ្ឋ​កិច្ច​លំ​នឹង​។​

សុក្រឹត​ផ្លូវ​គមនាគ​មន៍​ ដើម្បី​កសាង​ជន​បទ​ថ្មី​

កំ​ណត់​ការ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគ​មន៍​ជន​បទ​ គឺ​ជា​លក្ខឋាន​ដ៏​សំ​ខាន់​មួយ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ លើ​កកម្ពស់​ជីវភាព​ប្រ​ជា​ជន​។​ រយៈ​ពេល​កន្លង​ ឃុំ​តឹប​ង៉ាយ ខេត្ត​វិញ​ឡុង​ បាន​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​នៅ​រាល់​ប្រ​ភព​ឧបត្ថម្ភ​របស់​ រដ្ឋ​និង​ប្រ​ភព​ធនធាន​ប្រ​ជា​ជន​ ដើម្បី​កសាង​និង​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​ផ្លូវ​គមនាគ​មន៍​ជន​បទ​។​

កម្មា​ភិបាល​រៀន​សូត្រ​តាម​គំ​រូ​អ៊ំ​ ជិត​នឹង​ប្រ​ជា​ជន​ ច្បាម​មូល​ដ្ឋាន​

ដោយ​ជ្រួតជ្រាប​ដំបូន្មាន​អ៊ំ​៖ “កម្មា​ភិបាល​គឺ​ជា​ឫ​សគល់នៃ​ការ​ងារ​ទាំង​អស់​” ដូច្នេះ​ក្នុង​តួនាទី​ជាលេខា​សាខា​បក្ស​ និង​ជាប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ ៨​A ឃុំ​វិញ​ធ្វឹងដុង​ ទី​ក្រុង​កឹង​ធើ​ លោក​យ័ញ​ឌេ តែ​ងលើ​កកម្ពស់​ស្មារ​តី​ទទួល​ខុស​ត្រូវ​ ជាគំ​រូ​ និង​នាំ​មុខ​គ្រប់​សកម្ម​ភាព​និង​ចលនា​នៅ​ភូមិ​ភាគ​។​ ម៉្លោះ​ហើយ​ លោក​តែ​ងបាន​ប្រ​ជា​ជន​ស្រឡាញ់​និង​ជឿ​ទុក​ចិត្ត​។​

ព្រះ​តេជព្រះ​គុណ​យ័ញ​ជួយ​ អស់​ពី​ព្រះ​ទ័យ​ដើម្បី​សហគមន៍

អស់​រយៈ​ពេល​ជាង​ ៣​០​ ឆ្នាំ​ កាន់​តំ​ណែង​ជាព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​វង្សា (ស្រែ​សៀម​ថ្មី​) ឃុំ​ប៊ិ​ញអា​ង​ ខេត្ត​អា​ង​យ៉ាង​ ព្រះ​តេជព្រះ​គុណ​យ័ញ​ជួយ​ តែ​ងមាន​ទឹក​ព្រះ​ទ័យ​ប្រ​កប​ដោយ​ព្រហ្ម​វិហារ​ធម៌​ ខ្នះ​ខ្នែង​ចំ​ពោះ​កិច្ច​ការ​សាសនា​និង​សកម្ម​រួម​ដំណើរ​ជាមួយ​រដ្ឋ​អំ​ណា​ច​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ រួម​ចំ​ណែក​ពង្រឹង​ធ្លុង​មហា​សាម​គ្គី​ក្នុង​សហគម​ន៍។​

រួម​ដំ​ណើរ​ជា​មួយ​កសិករ​ក្នុង​ល័ក្ខ​ខ័ណ្ឌ​ប្រែ​ប្រួល​អា​កាស​ធាតុ​

ខេត្ត​កា​ម៉ាវ តាំង​ពី​មុន​មក​តែង​បាន​គេ​ស្គាល់​ថា​ជា​ “តំបន់​” បង្គា​របស់​ប្រ​ទេស។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ ឥទ្ធិ​ពល​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ប្រ​ជុំ​ជីវ​ភាព​និង​ការ​ផលិត​ ហេ​តុ​នេះ​ខេត្ត​បាន​និង​ជំ​រុញ​ការ​អនុ​វត្ត​ទម្រង់​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​ជួយ​ដល់​ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​ផលិត​ លំ​នឹង​ជីវ​ភាព។

នា​រី​ឃុំ​សា​ភៀង ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​

ក្នុង​បរិ​ការណ៍​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ដែល​កំ​ពុង​ក្លាយ​ជា​និន្នា​ការ​ សំ​ខាន់​លើ​គ្រប់​វិស័យ​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​សា​ភៀង បាន​ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​ជួយ​ឱ្យសមា​ជិក​បង្កើន​បំ​ណិន​ឌីជី​ថល កៀក​ជិត​នឹង​សេវា​កម្ម​នា​នា​បាន​ងាយ​ស្រួល​ ព្រម​ទាំង​ពង្រីក​តួ​នា​ទី​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។

សិប្ប​ករ​វ័យ​ក្មេង​សម្បូរ​ដោយ​ទេព​កោ​សល្យ

ដោយ​ការ​ជក់​ចិត្ត​និង​មាន​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​ បង​ហ៊ឺវ​មិញ​តាយ នៅ​ភូមិ​ដឿង​ដាវ​ ឃុំ​ហូធី​គី​ ខេត្ត​កា​ម៉ាវ បាន​ក្លាយ​ជា​សិប្ប​ករ​ចម្លាក់​ឈើ​ រួម​ចំ​ណែក​ដល់​ការ​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។ ថ្មីៗ​នេះ​ គាត់​ជា​បុគ្គល​គំរូ​ឆ្នើម​មួយ​រូប​ ក្នុង​ចំ​ណោម​បុគ្គល​ទាំង​១៥​រូប​ ដែល​បាន​លើក​តម្កើង​ ក្នុង​ពិធី​ “លើក​តម្កើង​អ្នក​ផ្ដល់​ចំ​ណេះ” អា​ស្រ័យ​ក្រុម​ហ៊ុន​ SABECO ផ្តួច​ផ្តើម សហ​ការ​ជា​មួយ​កា​សែត​មហា​សាមគ្គី​ ចាត់​តាំង​ឡើង​នៅ​រដ្ឋ​ធានី​ហា​ណូយ។

កសិករ​ខ្មែរ​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​

គាំ​ទ្រ​ចលនា​ “មនុស្ស​ចាស់​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ” ពូ​ថាច់​យ៉ឹង សមា​ជិក​សមា​គម​មនុស្ស​ចាស់​ ភូមិ​បូ​លៀង​១ ឃុំ​ម៉ី​ហឿង ទី​ក្រុង​កឹង​ធើ តែង​សក​ម្មក​សាង​ទម្រង់​ផលិត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ធ្វើ​មាន។

ចលនា​កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ រួម​ចំ​ណែក​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​

ជា​ច្រើន​ឆ្នាំ​កន្លង​ ចលនា​កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ នៅ​ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង​ តែង​រក្សា​ខ្ជាប់​ និង​ក្លាយ​ជា​កម្លាំង​ដ៏​សំ​ខាន់​ ជំ​រុញ​ផលិត​កសិកម្ម​និង​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ។​

ជន​បទ​ថាញ់​ធើយ​អាង​ នា​បច្ចុប្បន្ន​

ធ្លាប់​ជា​ឃុំ​ដែល​មាន​ចំ​ណុច​ចាប់​ផ្តើម​ទាប​ នៅ​ឆ្នាំ​ ២០១១ ឃុំ​សម្រេច​ត្រឹម​តែ​៣/​១៩​ លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​ប៉ុណ្ណោះ។​ អា​ស្រ័យ​មាន​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ទើប​ថាញ់​ធើយ​អាង​ សព្វ​ថ្ងៃ​មាន​ភាព​រីក​ចម្រើន​ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​កាន់​តែ​ស្រស់​បំ​ព្រង។​ ដើម​ឆ្នាំ​២០២៥ ឃុំ​បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។​

កម្មា​ភិបាល​រណ​សិរ្ស​គំ​រូ​

អស់​ពី​ចិត្ត​ជា​គំ​រូ​ តែង​ឈាន​មុខ​ក្នុង​ការ​ចលនា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ធានា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​ដោយ​របៀប​ធ្វើ​ល្អ​ៗ​ ជាក់​ស្តែ​ង នេះ​ជា​ការ​វាយ​តម្លៃ​របស់​ថ្នាក់​ដឹក​នាំ​ចំ​ពោះ​បង​ហ្វិញ​វុាំង​ណេ អ្នក​ជំ​នាញ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​វិញ​ធ្វឹង​ដុង​ ទី​ក្រុង​កឹង​ធើ។​

កម្មា​ភិបាល​ភូមិ​អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន​

ដោយ​ពង្រីក​ស្មារតី​គំ​រូ​ ឈាន​មុខ​រយៈ​ពេល​កន្លង​ មាន​បក្ខ​ជន​ជា​ច្រើន​នៅ​ឃុំ​លិត​ហោយ​ធឿង ទី​ក្រុង​កឹង​ធើ​ បាន​នាំ​មុខ​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​ផ្លាស់​ប្ដូរ​របៀប​គិត​ របៀប​ធ្វើ​ ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ បន្ថយ​ភាព​ក្រី​ក្រ កសាង​ជន​បទ​ថ្មី។

រក​បាន​ប្រាក់​ចំណូល​ខ្ពស់​ពី​ការ​ដាំ​ដំ​ណាំ​

អា​ស្រ័យ​ដោយ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​មាន​ប្រ​សិទ្ធ​ភាព​ កសិករ​ឃុំ​ហឹង​មី​ ខេត្ត​វិញ​ឡុង​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ខុសរ​ដូវ​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​ឆ្លើយ​តប​បាន​ល្អ​ទៅ​នឹង​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​ប្រ​ជា​ជន​ក្នុង​និង​ក្រៅ​ខេត្ត​។

កសិ​ករ​ឃុំ​ឡាយ​ហ្វា​ ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​

ពង្រីក​តួ​នា​ទី​អង្គ​ប្រ​ធាន​ក្នុង​កា​រក​សាង​ជន​បទ​ថ្មី​ កសិករ​នៅ​ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ បាន​បើក​យុទ្ធ​នា​ការ​ព្រម​ៗគ្នា​អនា​ម័យ​បរិស្ថាន​ រៀប​ចំ​កែ​លម្អ​ដង​ផ្លូវ​ជន​បទ​ រួម​ចំ​ណែក​បង្ក​ទិដ្ឋភាព​ បៃតង​ - ជ្រះ​ - ស្អាត​ លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​។

គ្រប់​យ៉ាង​ដើម្បី​អនា​គត​កូនៗ

ពេល​រំលឹក​ដល់​គ្រួ​សារ​អ្នក​មីង​ធីបឹង​នៅ​ភូមិ​៥ ឃុំ​សា​ភៀង ទី​ក្រុង​កឹង​ធើ មា​មីង​ខ្មែរ​អ្នក​ណា ក៏​ស្គាល់​និង​កោត​សរ​សើរ ពី​ព្រោះ​ជីវ​ភាព​គ្រួ​សារ​ខ្វះ​ខាត ប៉ុន្តែ​គាត់​ខិត​ខំ​ប្រឹង​ប្រែង​ចិញ្ចឹម​កូន ៥ នាក់​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម។

អតីត​យុទ្ធ​ជន​គំ​រូ​

ជា​ច្រើន​ឆ្នាំ​មក​នេះ​ ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង “អតីត​យុទ្ធ​ជន​គំរូ​” បាន​សមា​គម​អតីត​យុទ្ធ​ជន​ទី​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ។ ឆ្លង​តាម​រយៈ​នោះ​ មាន​កម្មា​ភិបាល​និង​សមា​ជិកជា​ច្រើន​ ជា​គំរូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ ជាក់​ស្ដែង​ដូច​ជា​ ពូ​ឡឹម​ហ្វាយ​ នៅ​ភូមិ​បឹង​ធំ​ ឃុំ​ឡុង​ភូ​ និង​បង​លី​ឌឿង នៅ​ភូមិ​បឹង​កក់​ ឃុំ​មី​ហឿង​ជា​ដើម។

ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ អា​ស្រ័យ​ដាំ​ដំណាំ​

ដោយ​មោះ​មុត​ក្នុង​ការ​បង្វែរ​មក​ដាំ​បន្លែ​រយៈ​ពេល​ខ្លី​ មាន​ដូច៖ ខ្ទឹម​ស្លឹក​ ស្ពៃ​ជ្រក់​ ស្ពៃ​មើម​ ជា​ដើម​ មាន​គ្រួ​សារ​កសិករ​ខ្មែរ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

ជីវ​ភាព​ធូរ​ធារ​ផ្តើម ពី​ដើម​ទន្លាប់​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ដោយ​ប្រ​កប​របរ​លក់​ផ្លែ​ឈើ​និង​បណ្តុះ​ដើម​ទន្លាប់​ បង​ស្រី​លី​ធី​ថាញ់​ស្វឹង​ នៅ​ភូមិ​ភឿក​ធ្វឹង​ ទី​ក្រុង​កឹង​ធើ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ឈាន​ឡើង​ធូរ​ធារ។

អាង​និញ នា​បច្ចុប្បន្ន​

ដោយ​បាន​ផ្សព្វ​ផ្សាយ​ទាន់​ពេល ​និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​គោល​ន​យោ​បាយ​របស់​បក្ស​ រដ្ឋ​ និង​កិច្ច​ចង្អុល​ការ​យ៉ាង​ហ្មត់​ចត់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ ផ្តើ​មពី​នោះ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​នៅ​ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ មាន​ភាព​រីក​ចម្រើន​ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​ មាន​ភាព​ផ្លាស់​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

កសិករ​គំ​រូ​របស់​ភូមិ​ស្រុក​

មាន​កសិករ​ខ្មែរ​ជា​ច្រើន​នៅ​ខេត្ត​កា​ម៉ាវ មិន​ត្រឹម​តែ​ឧស្សាហ៍​ព្យា​យាម​និង​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ពល​កម្ម​ផលិត​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ចិញ្ចឹម​កូន​ៗ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​ និង​ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​កា​រក​សាង​ភូមិ​ស្រុក​សុខ​សាន្ត។