កាសែតកឹនធើ

មហាសាមគ្គីជនជាតិ

មហាសាមគ្គីជនជាតិ

លោក​គឹម​មិញ​ឡើយ​ ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ថ្មី​

នៅ​ភូមិ​បឹង​តា​នួន​ ឃុំ​ហាម​យ៉ាម ខេត្ត​វិញ​ឡុង​ និយាយ​អំ​ពី​លោក​គឹម​មិញ​ឡើយ​ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គឺ​មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​ដែរ​។ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ លោក​តែង​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​ហាត់​ពត់​លត់​ដំ​សីល​ធម៌​បដិវត្តន៍​ ប្រតិ​បត្តិ​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចលនា​សកម្ម​ភាព​បដិវត្តន៍​នៅ​ភូមិ​ភាគ​។

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

គ្រូ​បង្រៀន​ម្នាក់​មាន​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ២៨ លើក​

អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ ដែល​លោក​គ្រូ​ ស៊ើង​វត្ថា​ គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​នៃ​សា​លា​បឋម​សិក្សា​ទីវ​កឹង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​សរុប​ ២៨ លើក​។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ភាព​រីកច​ម្រើន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​មី​ហឿង

ដោយ​បាន​ផ្សព្វ​ផ្សាយ​ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ គោល​នយោ​បាយ​របស់​បក្ស រដ្ឋ របៀប​ធ្វើ​សម​ស្រប​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​ការ​ស្រុះ​ស្រួល​របស់​ប្រ​ជា​ជន​ក្នុង​ដំ​ណើរ​ការ​អនុវត្ត។ ផ្តើម​ពី​នោះ​ ទិដ្ឋ​ភាព​ជន​បទ​ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ មាន​ភាព​រីក​ចម្រើន​ច្រើន​ មូល​ដ្ឋាន​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ដោយ​ឥត​ឈប់​ឈរ។

ក្តី​សង្ឃឹម​ពី​របរ​ចិញ្ចឹម​សត្វ​ក្តាន់​របស់​កសិករ​ខ្មែរ​

ពេល​និយាយ​ដល់​ការ​ចិញ្ចឹម​សត្វ​ អ្នក​ខ្លះ​ច្រើន​នឹក​ដល់​ចិញ្ចឹម​ជ្រូក​ គោ មាន់​ ទា​៘ ប៉ុន្តែ​ នៅ​ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ មាន​កសិករ​ខ្មែរ​ម្នាក់​មិន​រា​រែក​ក្នុង​ការ​សាក​ល្បង​ទម្រង់​ថ្មី​មួយ​ ដោយ​ចិញ្ចឹម​សត្វ​ក្តាន់​បន្ត​ពូជ​និង​យក​ស្នែង (ស្នែង​ទន់)។

ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​នារី​ឃុំ​មី​ហឿង

ជា​មួយ​នឹង​ឆន្ទៈ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ មាន​បង​ប្អូន​នារី​ជា​ច្រើន​នៅ​ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ មិន​រា​រែក​ក្នុង​ការ​ផ្ដើម​អា​ជីព​ កសាង​ច្រើន​ទម្រង់​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​លំ​នឹង​ និង​កែ​លម្អ​ជីវ​ភាព​គ្រួ​សារ។

អ្នក​ជក់​ចិត្ត​ដិត​អា​រម្មណ៍​នឹង​ទូក​-ង

ផ្តើម​ពី​ទឹក​ចិត្ត​ស្រ​ឡាញ់​ ចាប់​អា​រម្មណ៍​និង​ចង់​អភិ​រក្ស​កីឡា​ប្រ​ណាំង​ទូក​-ង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ លោក​លី​ផន នៅ​សង្កាត់​ភូ​ឡើយ​ ទីក្រុង​កឹង​ធើ បាន​ចំ​ណាយ​ប្រាក់​រាប់​រយ​លាន​ដុង ដើម្បី​ឱ្យ​ក្រុម​កីឡា​ករ​ទូក​-ង​ហាត់​សម និង​ចូល​រួម​ប្រ​ណាំង។

សេចក្តី​សម្រេច​៥៧​ជួយ​ជន​រួម​ជាតិ​ខ្មែរ​ជិត​ដិត​នឹង​បចេ្ចក​វិជ្ជា​ផ្លាស់​ថ្មី​ផលិត​និង​អប់រំ

វិទ្យា​សាស្ត្រ​បចេ្ចក​វិជ្ជា​ស្មាន​ថា​ជា​រឿង​លំ​បាក​ចំ​ពោះ​តំ​បន់​ជន​បទ​ឆ្ងាយ​ដាច់​ស្រ​យាល​ បច្ចុប្បន្ន​មាន​ភាព​ជិត​ដិត​និង​ជាក់​ស្តែង​ជាង​ពេល​ណា​ទាំង​អស់។ ជា​មួយ​សេចក្តី​សម្រេច​៥៧​របស់​មជ្ឈិម​ពី​អភិ​វឧ្ឍ​វិទ្យា​សាស្ត​បច្ចេក​វិជ្ជា​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​ឌិត​។

ប្រ​សិទ្ធ​ភាព​ពី​ទម្រង់​ដាំ​ឈូក​យក​មើម

ទម្រង់​ដាំ​ឈូក​មិន​ចម្លែក​ចំ​ពោះ​កសិករ​នៅ​ទី​ក្រុង​កឹង​ធើ ផ្ទៃ​ដី​ដាំ​ឈូក​មួយ​ថ្ងៃ​កាន់​តែ​បាន​ពង្រីក​ទូលាយ​និង​ទីផ្សារ​ច្រក​ចេញ​ក៏​ងាយ​ស្រួល។

ទម្រង់​សហ​ករណ៍​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​មា​មីង​ខ្មែរ​

ជា​ច្រើន​ឆ្នាំ​មក​នេះ​ ការ​ចលនា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ មាន​ភាព​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ មាន​សហ​ករណ៍​ជា​ច្រើន​បាន​បង្កើត​ឡើង​ បង្ក​លក្ខណៈ​ឱ្យ​កសិករ​មានឱកាស​អភិ​វឌ្ឍ​ការ​ផលិត​ លំ​នឹង​ជីវ​ភាព។

លោក​ចៅ​គក អស់​ពីចិត្ត​ដើម្បី​ភូមិ​ស្រុក​

នៅ​ភូមិ​តូ​ធ្វឹង​ ឃុំ​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ មា​មីង​ខ្មែរ​តែង​រំលឹក​ជា​រឿយ​ៗ ដោយ​ក្តី​គោ​រព​ដល់​លោក ចៅ​គក។ ពី​ព្រោះ​លោក​ធ្លាប់​ទទួល​បន្ទុក​តំ​ណែង​ជា​ច្រើន​ ដូច​ជា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ណូយ​តូ (ចាស់​) ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ ប្រ​ធាន​ក្រុម​សម្រុះ​សម្រួល​និង​មាន​ជាង​ ៤ អា​ណត្តិ​ ជា​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ណូយ​តូ (ចាស់​) លោក​នៅ​ទាំង​ជា​អ្នក​មាន​ប្រិយ​ភាព​ អស់​ពី​ចិត្ត​នឹង​ការ​ងារ​របស់​ភូមិ​ស្រុក។

ជីវ​ភាព​ថ្មី​នៅ​ឃុំ​ធ្វឹង​ហ្វា

ប៉ុន្មាន​ឆ្នាំ​កន្លង ការ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ជន​ជាតិ​និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ បាន​ធ្វើ​ឱ្យ​ជីវ​ភាព​សេដ្ឋ​កិច្ច​-សង្គម​មាន​ការ​រីក​ចម្រើន; ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​វិនិ​យោគ​កសាង​សម​រម្យ​; ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​មា​មីង​បាន​កែ​លម្អ ទិដ្ឋ​ភាព​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ឃុំ​ធ្វឹង​ហ្វា​ទី ក្រុង​កឹង​ធើ កាន់​តែ​ស្រស់​ស្អាត។

ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​គំរូ​ អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន

ជា​បុគ្គល​គំរូ​ ជិត​ស្និទ្ធ​និង​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន សហ​ការ​ល្អ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស និង​រដ្ឋ​អំ​ណាច​ ចលនា​ប្រ​ជា​ជន​សកម្ម​ក្នុង​ពល​កម្ម​ផលិត​ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ រួម​ចំណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន នេះ​គឺ​ជា​មតិ​យោ​បល់​របស់​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជា​ជន​ពេល​ ដែល​រំ​លឹក​ដល់​លោក គឹម​ង៉ុក​ហ្វាង​ - ប្រ​ធាន​គណៈ​ប្រ​ជា​​ជន​ភូមិ​បឹង​ ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ។

ជន​រួម​ជាតិ​ខ្មែរ​ឃុំ​ឡុង​ភូ​ឈាន​ឡើង​ធូរ​ធារ​ពី​ទម្រង់​សេដ្ឋ​កិច្ចសមូហ​ភាព

ចំ​ណុច​មួយ​ក្នុង​ចំ​ណុច​ភ្លឺ​ក្នុង​ការ​ខិត​ខំ​លើក​កម្ពស់​តម្លៃ​សេដ្ឋ​កិច្ច​កសិកម្ម រក្សា​ស្ថិរ​ភាព​ប្រាក់​ចំ​ណូល​ជូន​កសិករ​នៅ​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ​គឺ​ការ​អភិ​វឌ្ឍន៍​នៃ​សេដ្ឋ​កិច្ច​សមូ​ហភាព​សហ​ករណ៍។ តាំង​ពី​នោះ​បាន​ជំ​រុញ​សេដ្ឋ​កិច្ច​សង្គម​របស់​ភូមិ​ភាគ​អភិវឌ្ឍ។

ពង្រីក​តួនា​ទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច

ជា​មួយ​លក្ខណៈ​ពិសេស​ក៏​ជា​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ប៉ុន្មាន​ឆ្នាំ​កន្លង គណៈ​កម្មា​ធិការ​បក្ស រដ្ឋ អំ​ណាច​ឃុំ​លីវ​ទូ ទី​ក្រុង​កឹង​ធើ​បាន​កសាង​កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍។

រស់​នៅ​ជាតិ​ល្អ សាសនា​បវរ

ពេល​រំ​លឹក​ដល់​ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ មិន​ត្រឹម​តែ​ប្រ​ជា​ជន​ឬ​មា​មីងពុទ្ធ​បរិ​ស័ទ តែ​ចំ​ពោះ​កម្មា​ភិបាល​និង​រដ្ឋ​អំ​ណាច​ក៏​គោ​រព​រាប់​អាន​ដែរ។ ព្រះ​ឧបជ្ឈាយ៍ ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​មួយ​អង្គ​ប្រ​កប​ដោយ​គុណ​ធម៌ គំរូ​បាន​គប់​វាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ ការ​ងារ​សាសនា និង​ការ​ងារ​សប្បុ​រស​ធម៌។ល។ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម​និង​ជួយ​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​នៅ​ភូមិ​ភាគ។

កសិករ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​សារ​ទម្រង់​ចិញ្ចឹម​អន្ទង់​មិន​ប្រើ​ភក់​

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ នៅ​ឃុំ​វិញ​ហាយ ក្រុង​កឹង​ធើ ទម្រង់​ចិញ្ចឹម​អន្ទង់​ មិន​ប្រើ​ភក់​ក្នុង​អាង​ស៊ី​ម៉ងត៍​កំ​ពុង​ក្លាយ​ជា​ទិស​ដៅ​ថ្មី​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ ជួយ​គ្រួ​សារ​កសិ​ករ​ជា​ច្រើន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព។​

លោក​ថាច់​សន អ្នក​មាន​ប្រិយ​ភាព​នៅ​សង្កាត់​ង្វៀក​ហ្វា

លោក​ថាច់​សន នៅ​អនុ​សង្កាត់​១៧ សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ​ឡុង​។​ លោក​មិន​ត្រឹម​តែ​ចលនា​ប្រ​ជា​ជន​អនុវត្ត​ល្អ​នូវ​ចលនា​ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជន​បទ​ថ្មី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អនុវត្ត​ល្អ​ភារ​កិច្ច​ក្នុង​នាម​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ស្រះ​នាគ ហើយ​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ទៀត​ផង។​

ជំ​រុញ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​

ឃុំ​ធ្វឹង​ហ្វា ទី​ក្រុង​កឹង​ធើ ជា​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ជាង​៧៥% ជីវ​ភាព​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​ អា​ស្រ័យ​ការ​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ និង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ជា​ច្រើន​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា។​

គំ​រូ​យុវ​ជន​អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​

ជា​មួយ​នឹង​ស្មារតី​ឈាន​មុខ​របស់​យុវ​វ័យ​ បង​សើុង​ថាយ​ង្វៀង​ លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​ទឹក​សាប​ ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​បំ​ផុស​ចលនា​ចូល​រួម​កសាង​ភូមិ​ស្រុក​ឡាយ​ហ្វា សម្បូរ​សប្បាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

យុវ​ជន​លិត​ហូយ​ធឿង ជំ​រុញ​ចលនា​ស្ម័គ្រ​ចិត្ត ឈាន​មុខ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល

រយៈ​ពេល​កន្លង យុវ​ជន​លិត​ហូយ​ធឿង ទី​ក្រុង​កឹង​ធើ តែង​ពង្រីក​តួនា​ទី​ឈាន​មុខ និង​ច្នៃ​ប្រ​តិដ្ឋ សាយ​ភាយ​ឥត​ឈប់​ឈរ​នូវ​ស្មារតី​ស្ម័គ្រ​ចិត្ត​ដើម្បី​សហ​គមន៍ ទន្ទឹម​នឹង​នោះ អនុវត្ត​សកម្ម​នូវ​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​សកម្ម​ភាព និង​ការ​ចលនា។

សិល្ប​ករ​យឿង​អ្វាន់

បង​យឿង​អ្វាន់ សព្វ​ថ្ងៃ​ជា​អនុ​ប្រ​ធាន​ទទួល​បន្ទុក​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​អាង​យ៉ាង។ បង​ហ្វាន់ បាន​ចង្អុល​ការ​អនុវត្ត​កម្ម​វិធី​សិល្បៈ ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​ជាតិ ដូច្នេះ ទើប​បាន​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ វាយ​តម្លៃ​ខ្ពស់​និង​បាន​ប្រ​ជា​ជន​គាំ​ទ្រ។

មាមីងខ្មែររីករាយអំណរបុណ្យសែនដូនតា

បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ប្រ​ព្រឹត្ត​ឡើង​ក្នុង ៣ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ២១-២៣ ខែ​កញ្ញា ឆ្នាំ​២០២៥។ នៅ​ឃុំ​តាយ​វុាំង ទី​ក្រុង​កឹងធើ ជា​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ បរិ​យា​កាស​អំ​ណរ​បុណ្យ​សែន​ដូន​តា​មាន​ភាព​អ៊ូ​អរ​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ម៉្លេះ។