កាសែតកឹនធើ

មហាសាមគ្គីជនជាតិ

មហាសាមគ្គីជនជាតិ

លោក​គឹម​មិញ​ឡើយ​ ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ថ្មី​

នៅ​ភូមិ​បឹង​តា​នួន​ ឃុំ​ហាម​យ៉ាម ខេត្ត​វិញ​ឡុង​ និយាយ​អំ​ពី​លោក​គឹម​មិញ​ឡើយ​ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គឺ​មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​ដែរ​។ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ លោក​តែង​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​ហាត់​ពត់​លត់​ដំ​សីល​ធម៌​បដិវត្តន៍​ ប្រតិ​បត្តិ​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចលនា​សកម្ម​ភាព​បដិវត្តន៍​នៅ​ភូមិ​ភាគ​។

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

គ្រូ​បង្រៀន​ម្នាក់​មាន​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ២៨ លើក​

អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ ដែល​លោក​គ្រូ​ ស៊ើង​វត្ថា​ គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​នៃ​សា​លា​បឋម​សិក្សា​ទីវ​កឹង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​សរុប​ ២៨ លើក​។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

អាង​និញ - ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​កែ​ទម្រង់​ចាប់​ពី​មូល​ដ្ឋាន​

ក្នុង​បរិការណ៍​ជំ​រុញក​សាង​ខឿន​រដ្ឋ​បាល​ក្នុង​ការ​បម្រើ​ ដោយ​យក​ប្រ​ជា​ជន​ជា​ស្នូល​ មជ្ឈ​មណ្ឌល​បម្រើ​រដ្ឋ​បាល​រដ្ឋ​ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ​ កំ​ពុង​អំ​ណះអំ​ណាង​តួ​នា​ទី​ជា​ “ជំនួយ​ការ​” របស់​រដ្ឋ​អំ​ណាច​ក្នុង​ការ​កែ​ទម្រង់​រដ្ឋ​បាល​ចាប់​ពី​មូល​ដ្ឋាន។

ប៊ិញអាង​ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​

ផ្តើម​ពី​ការ​ព្រួត​ដៃ​ និង​ការ​ឯក​ភា​ពរ​វាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៅ​ឃុំ​ប៊ិញអាង​ ខេត្ត​អាង​យ៉ាង​ នា​ពេល​បច្ចុប្បន្ន​កំ​ពុង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្រ​ឡែត​។ សេដ្ឋ​កិច្ច​បាន​អភិវឌ្ឍ​ជា​បណ្តើ​រៗ ហេ​ដ្ឋារចនា​សម្ព័ន្ធ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​បាន​យក​ចិត្ត​ទុក​ដាក់​ ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ជា​បន្ត​បន្ទាប់​។

ហ្វឹក​ហ្វឺន​គោល​យោ​បាយ​ការ​ងារ​ធ្វើ​ ការ​ថែ​ទាំ​សុខ​ភាព​និង​សុវត្ថិ​ភាព​អនា​ម័យ ពលកម្ម​

អគ្គ​សម្ព័ន្ធ​ពល​កម្ម​វៀត​ណាម​ ទើប​បើក​វគ្គ​ហ្វឹក​ហ្វឺន​ចំ​ណេះ​ដឹង​ស្តី​ពី​គោ​លន​យោ​បាយ​ការ​ងារ​ធ្វើ​ ការ​ថែ​ទាំ​សុខ​ភាព​ ការ​ការ​ពា​រប​រិស្ថាន​ និង​សុវត្ថិ​ភាព​ អនា​ម័យពល​កម្ម​។

នា​រី​ខ្មែរ​ខិត​ខំ​អស់​ពី​ចិត្ត​ដើម្បី​សហ​គម​ន៍

ប្ដី​ស្លាប់​ចោល​ម្នាក់​ឯង​រ៉ាប់​រង​គ្រួ​សារ​ បង​ស្រី​ថា​ច់ធី​បុប្ផា​ នៅ​ភូមិ​តា​ខាវ​ ឃុំ​កូវ​កែ​ ខេត្ត​វិញ​ឡុង​ មិន​ត្រឹម​តែ​គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ បង​ស្រី​ថែម​ទាំង​សកម្ម​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ ដាំ​ផ្កា​លម្អ​ទេ​សភាព​ និង​រួម​ចំ​ណែក​កសាង​ស្រុក​កំ​ណើត​ទៀត​ផង។

ភាព​រវៀស​រវៃ​ ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព​

ជា​មួយ​ស្មារតី​ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ បង​ឡឹម​យ៉ូន​ ប្រ​ធាន​ក្រុម​សហ​ករណ៍​ចិញ្ចឹម​ជ្រូក​កិញថ្មី​ មណ្ឌល​ង្វៀង​អ៊ុក សង្កាត់​ខាញ់​ហ្វា​ ទី​ក្រុង​កឹង​ធើ​ បាន​ពង្រីក​តួ​នា​ទី​អ្នក​ដឹក​នាំ​ ផ្លាស់​ថ្មី​របៀប​ធ្វើ​យ៉ាង​សកម្ម​ រួម​ជា​មួ​យស​មា​ជិក​ជា​ជំ​ហាន​ៗលើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត​ កែ​លម្អ​ប្រាក់​ចំ​ណូល​។

ព្រះតេជគុណ គឹមធឿ​ រៀនសូត្រនិងធ្វើតាមឥរិយាបថនិងសីលធម៌ហូជីមិញ

ជាមួយនឹងរយៈពេលជាង ៣៧ ឆ្នាំនៃការបួសរៀន ព្រះតេជព្រះគុណ គឹមធឿ ព្រះចៅអធិការវត្ត គោបាលនិគ្រោធ (ផ្នោព្រាល) ភូមិយ៉ុងចាញ់ ឃុំឡុងហ៊ីប ខេត្តវិញឡុង បានលះបង់អស់ពីព្រះទ័យដើម្បីសាសនា និងសង្គម។

ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​ ជួយ​នា​រី​ខ្មែរ​បង្កើន​ប្រាក់​ចំ​ណូល​

ផ្តើម​ពី​សមាជិកា​ដំ​បូង​១០នាក់​ ក្រោយ​ពី​៤ឆ្នាំ​ដំ​ណើការ​ ក្រុម​សហ​ការ​ "នា​រី​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នា​តាម​ទិស​ដៅ​សុវត្ថិ​ភាព​"នៅ​ភូមិ​ឈូង​ធំ​ ឃុំ​ឡាយ​ហា្វ ទី​ក្រុង​កឹង​ធើ​ បាន​ពង្រីក​សមាជិកា​ឡើង​១៤នាក់​។ មិន​ត្រឹម​តែ​ជួយ​គ្នា​អំ​ពី​ដើម​ទុន​ បច្ចេក​ទេស​និង​ច្រក​ចេញ​ ទម្រង់​នេះ​នៅ​ទាំង​ជួយ​នា​រី​ខ្មែរ​ជា​ច្រើន​បង្កើន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព​។

ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​សប្តា​ហ៍ការ​ងារ​ធ្វើ​នៅ​ក្រៅ​ប្រ​ទេស​

មជ្ឈ​មណ្ឌល​សេ​វា​ការ​ងារ​ទី​ក្រុង​កឹង​ធើ​ រៀប​ចំ​សប្តា​ហ៍ការ​ងារ​ធ្វើ​នៅ​ក្រៅ​ប្រ​ទេស។ សកម្ម​ភាព​នេះ​សំ​ដៅ​ផ្តល់​ព័ត៌​មាន​ជ្រើស​រើស​ពល​ករ​ជា​ផ្លូវ​ការ​ ជូន​ដល់​អ្នក​ពល​កម្ម​ និង​បង្កើន​ការត​ភ្ជាប់​បណ្តា​កម្ម​វិធី​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេស​តាម​កិច្ច​សន្យា​។

ព្រះ​ឧបជ្ឈា​យ៍ តាំង​សា​វង្ស​ បណ្តុះ​អក្សរ​ខ្មែរ​នៅ​ភូមិ​ស្រុក​

អស់​រយៈ​ពេល​ជាង​ ៣៨ ព្រះ​វស្សា​មក​ហើយ​ ព្រះ​ឧបជ្ឈា​យ៍ តាំង​សា​វង្ស​ ព្រះ​ចៅ​អធិការ​វត្ត​បុប្ផា​រាម​ នៅ​ឃុំ​ហឹង​ហយ​ ខេត្ត​កាម៉ាវ​ បាន​ខិត​ខំ​ប្រឹង​ប្រែង​បណ្តុះ​អក្សរ​ ផ្សព្វ​ផ្សាយ​ធម៌​វិន័យ​និង​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ឱ្យ​គោរព​និង​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។

បក្ខ​ជន​ខ្មែរ​អស់​ពី​ចិត្ត​ដើម្បី​ភូមិ​ស្រុក​

រយៈ​កាល​ជាង​២០ឆ្នាំ​ កាន់​តំ​ណែង​ជា​លេខា​សាខា​បក្ស​ភូមិ​ក្វាន់​តាង​ ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ លោក​ស៊ើង​វ៉ៀង តែង​បាន​មា​មីង​ខ្មែរ​ទំនុក​ចិត្ត​ ដោយ​សារ​ការ​អស់​ពី​ចិត្ត​ ការ​ទទួល​ខុស​ត្រូវ​និង​ស្មារតី​គំ​រូ​។

ធ្វើ​មាន​ដោយ​សារ​ដំ​ណាំ​រួម​ផ្សំ​

ជា​ច្រើន​ឆ្នាំ​មក​នេះ​ ដោយ​សារ​ទម្រង់​ដាំ​ដំ​ណាំ​រួម​ផ្សំ​ បាន​ជួយ​ប្តី​ប្រ​ពន្ធ​បង​ស្រី​ ថាច់ធី​សា​ផា នៅ​ភូមិ​ព្រែក​ឆ្វេង​ ឃុំ​ញូយ៉ា ទី​ក្រុង​កឹង​ធើ​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ឈាន​ឡើង​ធូរ​ធារ​។ នោះ​គឺ​ជា​លទ្ធ​ផល​នៃ​ការ​ឧស្សា​ហ៍ព្យា​យាម​ក្នុង​ការ​ពល​កម្ម​ ភា​ពរ​ហ័សរ​ហួនក្នុង​ការ​ក្តាប់​យក​ទី​ផ្សារ​ និង​មោះ​មុត​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​ចូល​ក្នុង​ការ​ផលិត​។

រក្សា​ចលនា​ក្រោយ​ពី​រួម​បញ្ចូល​ភូមិ​ មណ្ឌល​

ក្រោយ​ពី​អនុ​វត្ត​ការ​រៀប​ចំ​ឈ្មោះ​ភូមិ​ មណ្ឌល​ជា​ច្រើន​នៅ​តាម​ឃុំ​ សង្កាត់​នៅ​ទី​ក្រុង​កឹង​ធើ​ បាន​ផ្លាស់​ប្តូរ​ជា​សន្សឹម​ៗ ប៉ុន្តែ​តម្លៃ​វប្ប​ធម៌​សហ​គម​ន៍ មនោ​សញ្ចេតនា​រវាង​អ្នក​ភូមិ​ផង​របង​ជា​មួយ​តែង​បាន​ថែ​រក្សា​ និង​ពូន​ជ្រំ​តាម​រយៈ​សកម្ម​ភាព​ និង​ចលនា​របស់​ភូមិ​ភាគ​។

យុវ​ជន​ខ្មែរ​ខិត​ខំ​អភិ​រក្ស​និង​ស្នង​បន្ត​វប្ប​ធម៌​ជន​ជាតិ​

ផ្តើម​ពី​ចំ​ណង់​ចំ​ណូល​ចិត្ត​ និង​បំ​ណង​ប្រាថ្នា​ចង់​ថែ​រក្សា​វប្ប​ធម៌​ជន​ជាតិ​ យុវ​ជន​ឡឹម​មិញ​ខាន់​ នៅ​ភូមិ​ការន្ត​ ឃុំ​សា​ភៀង ទី​ក្រុង​កឹង​ធើ​ បាន​ច្នៃ​ប្រ​តិដ្ឋ​ដោយ​ផ្ទាល់​ដៃ​នូវ​ទូក​-ងខ្នាត​តូច​ និង​ឧប​ករណ៍​ភ្លេង​ចាប៉ី​ដង​វែង​។

ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ជាក់​ស្តែង​

តាម​លោក​ស្រី​ ង្វៀង​ធី​តា​វ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ទ្រុង​ហឹង​ បន្ត​អនុ​វត្ត​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ “ចលនា​កសាង​ផ្ទះ​មេត្តា​ធម៌​ និង​ផ្ទះ​មហា​សាមគ្គី​” ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០២៦

ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​បៃ​តង​ - ជ្រះ​-ស្អាត​

ជា​ច្រើន​ឆ្នាំ​មក​នេះ​ បណ្តា​អង្គ​ការ​សមា​គម​ និង​អង្គ​ការ​មហា​ជន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​សាយ​ភាយ​យ៉ាង​ខ្លាំង​នូវ​ការ​ចលនា​ការ​ពា​រប​រិស្ថាន​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ និង​មាន​ប្រ​យោជន៍​ជា​ច្រើន​ដូច​ជា​៖ ការ​កាប់​ឆ្ការ​ស្មៅ​ ដាំ​ផ្កា​ ប្រ​មូល​សំ​រាម​ជា​ដើម​។

គំ​រូ​សាយ​ភាយ​តម្លៃ​ដ៏​ថ្លៃ​ថ្លា​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

“គំ​រូ​ដ៏​សំ​ខាន់​មួយ​ មាន​តម្លៃ​ជាង​មួយ​រយ​ដង​នៃ​បទ​សុន្ទ​រក​ថា​ឃោស​នា​” រៀន​សូត្រ​និង​ធ្វើ​តាម​ដំ​បូន្មាន​របស់​អ៊ំ​ បាន​លេច​ឡើង​គំ​រូ​ឆ្នើម​ជា​ច្រើន​ដែល​ឈាន​មុខ​ក្នុង​ការ​ចលនា​ មិន​ត្រឹម​តែ​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ​នូវ​តម្លៃ​ដ៏​ថ្លៃ​ថ្លា​ក្នុង​ជីវ​ភាព​ទៀត​ផង​។

គ្រូ​បង្រៀន​មាន​ឆន្ទៈ​មោះ​មុត​ដើម្បី​សិស្សា​នុសិស្ស​

ធ្លាប់​ជា​សិស្ស​ខ្មែរ​ ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​ លោក​គ្រូ​ យ័ញកឿង​ គ្រូ​បង្រៀន​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ហូវ​យ៉ាង​ ទី​ក្រុង​កឹង​ធើ​ ដោយ​យល់​ច្បាស់​អំ​ពី​ការ​លំ​បាក​ទាំង​ឡាយ​របស់​សិស្សា​នុសិស្ស​ដែល​រស់​នៅ​ឆ្ងាយ​ពី​គ្រួ​សារ​។ ជាង​ ២០ ឆ្នាំ​ឈរ​ថ្នាក់​បង្រៀន​ លោក​គ្រូ​មិន​ត្រឹម​តែ​ផ្ទេរ​នូវ​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ​

កសិ​ករ​ថា​ច់អេះ​ រក​បាន​ប្រាក់​ចំ​ណូល​បង្គួរ​ ដោយ​ការ​ចិញ្ចឹម​មាន់​ជល់​លើ​កម្រាល​ជីវ​សាស្ត្រ​ រួម​ផ្សំ​ការ​ធ្វើ​ចម្ការ​និង​ធ្វើ​ស្រែ​

ដោយ​ភាព​ឈ្លាស​វៃ​ក្នុង​ការ​អនុ​វត្ត​បច្ចេក​ទេស​ប្រើ​ប្រាស់​កម្រាល​ជីវ​សាស្ត្រ​ក្នុង​ការ​ចិញ្ចឹម​មាន់​ជល់​ រួម​ផ្សំ​នឹង​ការ​ធ្វើ​ចម្ការ​ ៥ កុង​ និង​ធ្វើ​ស្រែ​ ៥ កុង​ លោ​កថា​ច់អេះ​ នៅ​ភូមិ​ព្រែក​ឈូក​ ឃុំ​ង៉ាយតឺ ខេត្ត​វិញ​ឡុង​ មិន​ត្រឹម​តែ​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​កសាង​ជោគ​ជ័យ​ទម្រង់​សេដ្ឋ​កិច្ច​វិល​ជុំ​ទៀត​ផង​។

លើក​កម្ពស់​ជំ​នាញ​ឌីជី​ថល​ ពង្រីក​ទី​ផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និក

ក្នុង​បរិការណ៍​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និកអភិវឌ្ឍ​ សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ​ បាន​លើក​កម្ពស់​ជំ​នាញ​ឌីជី​ថល​ដល់​គ្រួ​សារ​ធ្វើ​ជំនួញ​ អា​ជីវ​កម្ម​ និង​សហ​ករណ៍​។ តាម​រយៈ​នោះ​ ឧបត្ថម្ភ​អង្គ​សំ​ខាន់​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ផ្សព្វ​ផ្សាយ​ កៀក​ជិត​អតិថិ​ជន​ ពង្រីក​ទី​ផ្សារ​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ធ្វើ​អា​ជីវ​កម្ម​។

អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

រយៈ​ពេល​ច្រើន​ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​វត្ត​អា​រាម​ និង​សហ​គម​ន៍ លោ​កថា​ច់រ៉ា​ប អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​តឹបស៊ើង​ ខេត្ត​វិញ​ឡុង​ តែង​ខ្នះ​ខ្នែង​បង្រៀន​អក្សរ​ខ្មែរ​ ចូល​រួម​សម្រុះ​សម្រួល​ ចលនា​មា​មីង​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ អនុ​វត្ត​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​។