កាសែតកឹនធើ

មហាសាមគ្គីជនជាតិ

មហាសាមគ្គីជនជាតិ

លោក​គឹម​មិញ​ឡើយ​ ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ថ្មី​

នៅ​ភូមិ​បឹង​តា​នួន​ ឃុំ​ហាម​យ៉ាម ខេត្ត​វិញ​ឡុង​ និយាយ​អំ​ពី​លោក​គឹម​មិញ​ឡើយ​ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គឺ​មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​ដែរ​។ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ លោក​តែង​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​ហាត់​ពត់​លត់​ដំ​សីល​ធម៌​បដិវត្តន៍​ ប្រតិ​បត្តិ​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចលនា​សកម្ម​ភាព​បដិវត្តន៍​នៅ​ភូមិ​ភាគ​។

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

គ្រូ​បង្រៀន​ម្នាក់​មាន​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ២៨ លើក​

អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ ដែល​លោក​គ្រូ​ ស៊ើង​វត្ថា​ គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​នៃ​សា​លា​បឋម​សិក្សា​ទីវ​កឹង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​សរុប​ ២៨ លើក​។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

សង្កាត់​ខាញ់​ហ្វា ជំ​រុញ​សកម្ម​ភាព​ការ​ពារ​ធន​ធាន​និង​បរិ​ស្ថាន

ក្នុង​ឆ្នាំ ២០២៥ សង្កាត់​ខាញ់​ហ្វា ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​វិធាន​ការ​ជា​ច្រើន​ព្រមៗ​គ្នា ដើម្បី​ការ​ពារ​ធន​ធាន​និង​បរិ​ស្ថាន លើក​កម្ពស់​ស្មារតី​យល់​ដឹង​របស់​សហ​គមន៍ រួម​ចំ​ណែក​កសាង​ទី​ក្រុង​បៃ​តង ជ្រះ ស្អាត និង​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព។

អនុ​វត្ត​វិទ្យា​សាស្ត្រ - បច្ចេក​ទេស​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ក្នុង​ការ​ចិញ្ចឹម​ព​ពែ

ដោយ​ភាព​ប៉ិន​ប្រ​សប់​ក្នុង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ - បច្ចេក​ទេស ទម្រង់​ចិញ្ចឹម​ពពែ​របស់​គ្រួ​សារបង​ហុង​តិន​ង៉ៀ នៅ​ភូមិ​ដើម​ស្វាយ ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ ផ្តល់​ប្រាក់​ចំ​ណូល​ជាង ១០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ។

សិប្ប​ករ​ខ្មែរ​អភិ​រក្ស​ព្រ​លឹង​ចម្លាក់​ឈើ

ផ្តើម​ពី​គល់​ឈើ​ឥត​វិញ្ញាណ​នៅ​តាម​ទី​ធ្លា​វត្ត​អា​រាម ប៉ុន្តែ​ដោយ​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​និង​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​សិប្ប​ករ ស៊ើង​សុខ នៅ​ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង បាន “ដាស់​ព្រ​លឹង” បង្ក​ជា​ស្នា​ដៃ​ពិ​សេស រួម​ចំ​ណែក​ដល់​ការ​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ និង​បង្ក​ការ​ងារ​ធ្វើ​ដល់​កម្ម​ករ​ជា​ច្រើន​នៅ​ភូមិ​ភាគ។

គំរូ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន

ក្នុង​តួ​នា​ទី​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​ដាយ​ជី សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ លោក​យ័ញ​វ៉ាំង​ហ្វៀង តែង​ខ្នះ​ខ្នែង​និង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​របស់​ប្រ​ជា​ជន។ អា​ស្រ័យ​ហេតុ​នេះ ជីវ​ភាព​របស់​មា​មីង​ក្នុង​ភូមិ​តែង​បាន​លើក​កម្ពស់​ជា​លំ​ដាប់ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ។

បក្ខ​ជន​ខ្មែរ​អស់​ពី​ចិត្ត ដើម្បី​សុ​ភមង្គល​ប្រ​ជា​ជន

ជិត​ដិត​នឹង​ប្រ​ជា​ជន អស់​ពី​ចិត្ត​គិត​គូរ​ដល់​ប្រ​ជា​ជន តែង​លះ​បង់​ការ​ងារ​ផ្ទះ ដើម្បី​គិត​គូរ​ការ​ងារ រួម​របស់​ភូមិ​ស្រុក តាំង​ពី​ដើម​ផ្កា​តាម​ដង​ផ្លូវ រហូត​ដល់​បង្គោល​ភ្លើង​បំ​ភ្លឺ ផ្លូវ​ដី​បត់​បែន​តូច​ចង្អៀត ឥ​ឡូវ​នេះ​បាន​ជំ​នួស​ដោយ​ផ្លូវ​បេ​តុង​រលូន ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​រីក​ចម្រើន​និង​ស្រស់​បំ​ព្រង​។ល។ ការ​ផ្លាស់​ប្តូរ​ទាំង​នេះ សុទ្ធ​តែ​មាន​ការ​រួម​ចំ​ណែក​របស់​សម​មិត្ត ត្រឹង​សាង លេខា​សា​ខា​បក្ស​ភូមិ​បឹង​ឡុង​ ឃុំ​ឡុង​ភូ។

ត្រឹង​ខែន – "អ្នក​ក្លា​ហាន​ប្រ​ល័យ​អា​មេ​រិក" នៅ​តំ​បន់​អ៊ូ​មិញ

ស្នង​បន្ត​ប្រ​វេ​ណី​វីរ​ភាព​របស់​កង​វរសេ​នា​តូច​លេខ ៣០៧ ដែល​ជា​អង្គ​ភាព​បាន​និ​ពន្ធ​ក្នុង​បទ​កំ​ណាព្យ បទ​ចម្រៀង ដោយ​មាន​ស្នា​ដៃ​ប្រ​យុទ្ធ​ដ៏​ល្បី​ល្បាញ អ្នក​ក្លា​ហាន​ ត្រឹង​ខែន កូន​ប្រុស​ដ៏​ឆ្នើម​ម្នាក់​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ (បច្ចុ​ប្បន្ន រស់​នៅ​ភូមិ​កិញ​ឌឹង B ឃុំ​ខាញ់​ហ៊ឹង ខេត្ត​កា​ម៉ាវ) បាន​បង្កើត​នូវ​ទំ​ព័រ​ប្រ​វត្តិ​សាស្ត្រ​ដ៏​ត្រ​ចះ​ត្រចង់។

តឹង​ថាញ ជំ​រុញ​ផ្លាស់​ប្តូរ​ឌី​ជី​ថល ក្នុង​ការ​ខិត​ជិត​សេវា​កម្ម​រដ្ឋ

ក្រោយ​ពេល​រួម​បញ្ចូល ឃុំ​តឹង​ថាញ ទី​ក្រុង​កឹង​ធើ មាន​ជំ​ហាន​ផ្លាស់​ប្ដូរ​ថ្មី​យ៉ាង​ច្បាស់​ក្នុង​ការ​គ្រប់​គ្រង​និង​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល តាម​រយៈ​ការ​អនុវត្ត​ប្រ​ព័ន្ធ​ព័ត៌​មាន​ទំ​នើប។ អា​ស្រ័យ​ហេតុ​នោះ មា​មីង​មិន​បាច់​ធ្វើ​ដំ​ណើរ​ចុះ​ឡើង​ទៅ​កាន់​មន្ទីរ ផ្នែក​ជំ​នាញ​នា​នា ឬ​រង់​ចាំ​យូរ​ដើម្បី​ពិ​និត្យ​ស្ថាន​ភាព​សំ​ណុំ​ឯក​សារ​យូរ​ដូច​មុន​ទៀត។

ភាព​វិវឌ្ឍន៍​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ទី​ក្រុង​កឹង​ធើ

ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ នា​បច្ចុប្បន្ន​មាន​ជាង ៥៤៣.​០០០ នាក់ ស្រូប​អត្រា​ជាង ១៤% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ទី​ក្រុង។

លោក​គ្រូ​សឺន​សៅរ៍ – គំ​រូ​ល្អ​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​

កំ​ព្រា​ឪ​ពុក​តាំង​ពី​អា​យុ ១៣ ឆ្នាំ ប៉ុន្តែ​ដោយ​ឆន្ទៈ​និង​បំ​ណង​ប្រាថ្នា​ក្នុង​ការ​សិក្សា​រៀន​សូត្រ លោក​គ្រូ​សឺន​សៅរ៍ បាន​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​តាម​វិស័យ​សិក្សា។ អស់​រយៈ​ពេល​ជិត ២០ ឆ្នាំ ផ្សារ​ភ្ជាប់​នឹង​ការ​បង្ហាត់​បង្រៀន​នៅ​វត្ត​សំ​រោង​ឯក លោក​គ្រូ​មិន​ត្រឹម​តែ​បង្រៀន​អក្សរ​ខ្មែរ​ដល់​ព្រះ​សង្ឃ​និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចូល​រួម​យ៉ាង​ស​កម្ម​ក្នុង​ការ​និពន្ធ​អក្សរ​សិល្ប៍ រួម​ចំ​ណែក​អភិ​រក្ស​និង​លើក​កម្ពស់​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។

លោក ឌោ​ធ្វឹង​លី ទី​បង្អែក​ជឿ​ជាក់​របស់​ជន​រួម​ជាតិ​ខ្មែរ

លោក​ឌោ​ធ្វឹង​លី កើត​ឆ្នាំ ១៩៥៣ ជា​អ្នក​មាន​ប្រិយ​ភាព​មួយ​រូប​ក្នុង​ចំ​ណោម​អ្នក​មាន​ប្រិយ​ភាព​គំរូ​នៅ​ភូមិ​អាង​ខឿង ឃុំ​ចូវ​ថាញ់ ខេត្ត​អាង​យ៉ាង។ លោក​បាន​មា​មីង​ភូមិ​ស្រុក​ផ្ញើ​ក្តី​ជំ​នឿ​និង​គោ​រព​រាប់​អាន ដោយ​ការ​រួម​ចំ​ណែក​លេច​ធ្លោ​ក្នុង​សហ​គមន៍​របស់​លោក។

សិល្ប​ករ​ប្រ​ជា​ប្រិយ​មាន​ទេព​កោ​សល្យ

លោក​ថាច់​ស្រស់ នៅ​ភូមិ​ជ្រៃ​ប្រា​សាទ ឃុំ​ដូង​ចូវ ខេត្ត​វិញ​ឡុង ជា​បុគ្គល​គំរូ​ដែល​លះ​បង់​កម្លាំង​កាយ​ចិត្ត ដើម្បី​អភិ​រក្ស​និង​លើក​កម្ពស់​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ គាត់​បាន​មា​មីង​ស្រ​ឡាញ់​រាប់​អាន ហើយ​តែង​ហៅ​គាត់​ថា “សិល្ប​ករ​ប្រ​ជា​ប្រិយ”។

ចលនា​កសិ​ករ​ផលិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ផ្ដើម​ពី​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​

ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ចល​នា​កសិ​ករ​ប្រ​ឡង​ប្រ​ណាំង​ផលិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ បាន​រីក​ដុះ​ដាល ទូ​លំ​ទូ​លាយ​នៅ​ភូមិ​ភាគ​នា​នា ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​នៃ​តំ​បន់​ វាល​រាប​ទន្លេ​គឺវ​ឡុង ក្លាយ​ជា​កម្លាំង​ជំ​រុញ​ដ៏​សំ​ខាន់​សម្រាប់​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច កសិកម្ម​តាម​ទិស​ដៅ​ប្រ​សិទ្ធ​ភាព​និង​និរន្តរ​ភាព។

អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​

ជា​ច្រើន​ឆ្នាំ​មក​នេះ នៅ​លើ​ភូមិ​ឋាន ទី​ក្រុង​កឹង​ធើ ការ​ជំ​រុញ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ផលិត​កសិ​កម្ម បាន​នាំ​មក​នូវ​ការ​វិវឌ្ឍន៍​យ៉ាង​សកម្ម​ជា​ច្រើន។ តាម​រយៈ​នោះ ជួយ​លើក​កម្ពស់​ទិន្ន​ផល គុណ​ភាព​កសិ​ផល បន្ថយ​ការ​ចំ​ណាយ និង​កម្លាំង​ពល​កម្ម​ព្រម​ទាំង​ឆ្លើយ​តប ទៅ​នឹង​តម្រូវ​ការ​កាន់​តែ​ខ្ពស់​នៃ​ទី​ផ្សារ សំ​ដៅ​ដល់​ការ​ផលិត​ប្រ​កប​ដោយ​ចីរ​ភាព បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។

បង្កើន​កម្រិត​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​គមនាគមន៍​ ជា​កម្លាំង​ចលករ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍ តែង​បាន​ចាត់​ទុក​ជា “សរ​សៃ​ឈាម” នៃ​ខឿន​សេដ្ឋ​កិច្ច។ ពិ​សេស​ នៅ​តាម​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ កា​រវិ​និយោគ​បង្កើន​កម្រិត​ផ្លូវ​ថ្នល់ មិន​ត្រឹម​តែ​មាន​អត្ថ​ន័យក​សាង​មូល​ដ្ឋាន​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​កូន​សោ​ដើម្បី​លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​បង្រួម​គម្លាត​រវាង​ជន​បទ​និង​ទី​ក្រុង​ទៀត​ផង។

ផ្តើម​ពី​សេចក្តី​សម្រេច​ចិត្ត រហូត​ដល់​ការ​វិវឌ្ឍន៍​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​

មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ លើក​ទី ១ អា​ណត្តិ​កាល ២០២៥​- ២០៣០ បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​និង​ភារ​កិច្ច​សំ​ខាន់ៗ​ជា​ច្រើន ដើម្បី​ជំ​រុញ​ទី​ក្រុង​ឱ្យ​អភិ​វឌ្ឍ​ឆាប់​រហ័ស​និង​ប្រ​កប​ដោយ​ចីរ​ភាព​ក្នុង​ដំ​ណាក់​កាល​ថ្មី។ តាម​រយៈ​នោះ ទី​ក្រុង​កឹង​ធើ នឹង​ខិត​ខំ​ដល់​ឆ្នាំ ២០៣០ ក្លាយ​ជា​ប៉ូល​កំ​ណើន​ដ៏​សំ​ខាន់​នៃ​ទូ​ទាំង​ប្រ​ទេស មាន​តួ​នា​ទី​ជា​កម្លាំង​ចល​ករ​អភិ​វឌ្ឍ រីក​សាយ​ភាយ​និង​ដឹក​នាំ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

យុទ្ធសាស្ត្រលោតផ្លោះហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍៖ កម្លាំងចលករអភិវឌ្ឍចីរភាពនៅតំបន់វាលរាបទន្លេគឺវឡុង

តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ជា​តំ​បន់​សេដ្ឋ​កិច្ច​ដ៏​សំ​ខាន់​នៅ​ភាគ​ខាង​ត្បូង​ មាន​សក្តា​នុពល​ខ្លាំង​លើ​វិស័យ​កសិ​កម្ម​ និង​វា​រី​វប្ប​កម្ម​ កំ​ពុង​ស្ថិត​នៅ​ចំ​ពោះ​មុខ​នៃ​ការ​វិវឌ្ឍន៍​ជា​ប្រ​វត្តិ​សាស្ត្រ។ ការ​អនុ​វត្ត​គម្រោង​ផ្លូវ​ល្បឿន​លឿន​បន្ទាត់​ទទឹង​ បន្ទាត់​បណ្តោយ និង​ការ​បង្កើន​កម្រិត​ផ្លូវ​ជាតិ​សំ​ខាន់ៗ មិន​ត្រឹម​តែ​ជា​អា​ទិ​ភាព​ចម្បង​របស់​រដ្ឋា​ភិ​បាល​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​រាប់​លាន​នាក់​នៅ​ភូមិ​ភាគ​ខាង​លិច​ ដែល​ចង់​បាន​ប្រ​ព័ន្ធ​ដឹក​ជញ្ជូន​មួយ​ដែល​ព្រមៗ​គ្នា​និង​ទំ​នើប។

ការ​កែ​ទម្រង់​រដ្ឋ​បាល​កាន់​តែ​ទំ​នើប ជិត​ដិត​នឹង​ប្រ​ជា​ជន

ក្រោយ​រយៈ​ពេល​ដាក់​ឱ្យ​ដំ​ណើរ​ការទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់ នៅ​តាម​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ទី​ក្រុង​កឹង​ធើ គេ​ឃើញ​មាន​ភាព​វិវត្តន៍​ជា​វិជ្ជ​មាន​ជា​ច្រើន ដោយ​ពង្រីក​បាន​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រវាង​រដ្ឋ​និង​ប្រ​ជា​ជន ​ក្នុង​ការ​ដោះ​ស្រាយ​រាល់​បែប​បទ​រដ្ឋ​បាល។

ពង្រីក​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​បម្រើ​ប្រ​ជា​ជន

ក្នុង​បរិ​ការណ៍​នា​បច្បុប្បន្ន ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល មិន​នៅ​ជា​គំ​និត​ទូ​ទៅ​វែង​ឆ្ងាយ​ទៀត​ទេ ប៉ុន្តែ​បាន​ក្លាយ​ជា​ត្រី​វិស័យ​សម្រាប់​ការ​ងារ​គ្រប់​គ្រង​រដ្ឋ​បាល​នៅ​មូល​ដ្ឋាន​ទៅ​វិញ។

ប្រ​សិទ្ធ​ភាព​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ដី​ស្រែ

អា​ស្រ័យ​មោះ​មុត​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ ពូ​ថាច់​ស៊ី​ដេត នៅ​ភូមិ​កិញ្ឆាង​ ឃុំ​ហ៊ឹង​មី ខេត្ត​វិញ​ឡុង បាន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព ផ្ដើម​ពី​ទម្រង់​ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ដី​ស្រែ​ដែល​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប។

សមា​គម​អង្គ​ការ​មហា​ជន​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី

ពង្រីក​តួ​នា​ទី​ស្នូល សមា​គម​អង្គ​ការ​មហា​ជន​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​សកម្ម​នូវ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន ការ​ពារ​បរិ​ស្ថាន និង​កសាង​ទិដ្ឋ​ភាព​ជន​បទ​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​របៀប​រៀប​រយ​និង​ស្អាត​បាត ។