កាសែតកឹនធើ

មហាសាមគ្គីជនជាតិ

មហាសាមគ្គីជនជាតិ

លោក​គឹម​មិញ​ឡើយ​ ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ថ្មី​

នៅ​ភូមិ​បឹង​តា​នួន​ ឃុំ​ហាម​យ៉ាម ខេត្ត​វិញ​ឡុង​ និយាយ​អំ​ពី​លោក​គឹម​មិញ​ឡើយ​ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គឺ​មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​ដែរ​។ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ លោក​តែង​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​ហាត់​ពត់​លត់​ដំ​សីល​ធម៌​បដិវត្តន៍​ ប្រតិ​បត្តិ​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចលនា​សកម្ម​ភាព​បដិវត្តន៍​នៅ​ភូមិ​ភាគ​។

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

គ្រូ​បង្រៀន​ម្នាក់​មាន​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ២៨ លើក​

អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ ដែល​លោក​គ្រូ​ ស៊ើង​វត្ថា​ គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​នៃ​សា​លា​បឋម​សិក្សា​ទីវ​កឹង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​សរុប​ ២៨ លើក​។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ព្រះ​តេជ​ព្រះ​គុណ ឡឹម​តៀង ទី​បង្អែក​សម្រាប់​សម​ណ​សិស្ស និស្សិត​

មិន​ត្រឹម​តែ​គិត​គូរ​ការ​ងារ​វត្ត​រាម​បុណ្ណោះ​ទេ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ព្រះ​តេជ​ព្រះ​គុណ ឡឹម​តៀង ព្រះ​ចៅ​អធិ ការ​វត្ត​និគ្រោធ​កំ​ពង់​ក្សាន្ត បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​ដោយ​ឥត​គិត​ថ្លៃ ហើយ​បង្រៀន​អក្សរ​ខ្មែរ​និង​ជំ​នួយ​កម្លាំង​ដល់​សម​ណ​សិស្ស និស្សិត​ក្រី​ក្រ​ជា​ច្រើន​មាន​លក្ខណៈ​រៀន​សូត្រ ឈាន​ឡើង​ក្នុង​ជីវ​ភាព។

ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​របស់​កសិ​ករ​ខ្មែរ​កឹង​ធើ

ជា​ច្រើន​ឆ្នាំ​មក​នេះ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ បាន​មោះ​មុត​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ សត្វ​ចិញ្ចឹម អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត មាន​កសិ​ករ​ជា​ច្រើន​មិន​ត្រឹម​តែ​បង្កើន​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ជំ​ហាន​លំ​នឹង​ជីវ​ភាព ឈាន​ឡើង​ធ្វើ​មាន​ទៀត​ផង។

ស្ពាន​ជន​បទ​រួម​ចំ​ណែក​ដល់​ការ​ផ្លាស់​ប្តូរ​ទេស​ភាព​ស្រុក​ភូមិ

នៅ​ភូមិ​ភាគ​ទី​ក្រុង​កឹង​ធើ មាន​ប្រ​ព័ន្ធ​ព្រែក​ប្រ​ឡាយ​ខ្វាត់​ខ្វែង ក្រៅ​ពី​នាំ​មក​នូវ​ដី​ល្បាប់​សម្រាប់​បង្ក​បង្កើន​ផល និង​ផ្តល់​ទឹក​សាប​សម្រាប់​ស្រោច​ស្រព​ស្រែ​ចម្ការ ព្រែក​ប្រ​ឡាយ​ទាំង​នេះ​ក៏​ធ្លាប់​ជា​ឧបសគ្គ ដែល​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​របស់​ប្រ​ជា​ជន​ជួប​ការ​លំ​បាក​ច្រើន។ ជា​មួយ​នឹង​ស្ពាន​ជន​បទ​ថ្មី​ដែល​បាន​និង​កំ​ពុង​លេច​ឡើង បាន​បើក​ចង្វាក់​ជីវ​ភាព​ថ្មី ប្រ​កប​ដោយ​ភាព​រស់​រវើក​សម្រាប់​តំ​បន់​ជន​បទ​ព្រែក​ទន្លេ។

ប្រធាន​សា​ខា​សមា​គម​នារី​គំ​រូ​ឆ្នើម

ជា​ស្ពាន​ចម្លង​ដ៏​សកម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍ គោល​នយោ​បាយ​ឧបត្ថម្ភ​ដល់​សមា​ជិកា​ទាន់​ពេល​វេលា រយៈ​ពេល​កន្លង សា​ខា​សមា​គម​នារី​ភូមិ ៨A ឃុំ​វិញ​ធ្វឹង​ដុង ទី​ក្រុង​កឹង​ធើ បាន​ពង្រីក​យ៉ាង​ល្អ​នូវ​តួនា​ទី​គិត​គូរ​ជីវ​ភាព​ផ្នែក​សម្ភារៈ និង​ស្មារតី​ជូន​បង​ប្អូន​នារី​នៅ​ភូមិ​ភាគ។ ក្នុង​នោះ បង​ស្រី​ធី​ធូ ប្រ​ធាន​សា​ខា​សមា​គម​នារី​ភូមិ ៨A តែង​សកម្ម រវៀស​រវៃ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​និង​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ឃោស​នា ចល​នា​សមា​ជិកា​ចូល​រួម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​នារី​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ រួម​ចំ​ណែក​កសាង​អង្គ​ការ​សមា​គម​កាន់​តែ​រឹង​មាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

គំរូ​លេច​ធ្លោ​ក្នុង​ចលនា​បរិច្ចាគ​ឈាម

លោក ហ្វិញ​ថាញ​ញ៉ា បុគ្គ​លិក​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មណ្ឌល​ចូវ​ថាញ់ A ខេត្ត​វិញ​ឡុង មិន​ត្រឹម​តែ ជា​កម្មា​ភិបាល​គំរូ​ក្នុង​ការ​ងារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​គំរូ​លេច​ធ្លោ​នៃ​ទឹក​ចិត្ត​សប្បុរស​ស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ ឈាម​សង្គ្រោះ​មនុស្ស​ចំ​នួន ២១ លើក។ ទង្វើ​ថ្លៃ​ថ្នូរ​នេះ បាន​ជួយ​ឱ្យ​គាត់​ក្លាយ​ជា​បុគ្គល​គំរូ​ម្នាក់​ក្នុង​ចំ​ណោម​បុគ្គល​គំរូ​ទាំង​ឡាយ​ដែល​បាន​ស្ងើច​សរ​សើរ​នៅ​ក្នុង​សន្និ​សីទ​ផ្តល់​កិត្តិ​យស​អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​គំរូ ឆ្នាំ​២០១៩ របស់​ខេត្ត។

លេខាសាខាបក្សភូមិគំរូ​ មានការទទួលខុសត្រូវ

ចាប់ពីឆ្នាំ២០១៨ ​មកដល់ពេលនេះ ​សាខាបក្សភូមិធើយស្វៀង ឃុំកើ ដ បន្តសម្រេច​ល្អភារកិច្ច​ ដឹកនាំ​អនុវត្ត​សម្រេចនិង​លើសភាគកម្រិតដែលថ្នាក់លើប្រគល់។​ នោះជាសមិទ្ធផល​នៃការ​ខំប្រឹង​របស់ទូទាំងសមូហភាព ក្នុង​នោះ មិនអាចមិន​រំលឹកដល់​តួនាទីស្នូល​របស់លោក​ ផាមមិញ​ថាញ់​ លេខាសាខាបក្ស​​ ប្រធាន​គណៈប្រជាជនភូមិ​ ជាកម្មាភិបាល​ទទួលខុសត្រូវ គំរូនិងអស់ពីចិត្ត​ដើម្បីការងាររួម។

ខេត្តកាម៉ាវម្ចាស់ការផ្សព្វផ្សាយអនុវត្តផែនការទប់ទល់នឹងគ្រោះធម្មជាតិតាំងពីដំបូង

ស្ថិតក្នុងទីតាំងភូមិសាស្ត្រពិសេសដែលមានប្រព័ន្ធទន្លេនិងព្រែកខ្វាត់ខ្វែង រួមមានដៃទន្លេជាង ១០០ ដែលហូរចាក់ទៅសមុទ្រ និងមានឆ្នេរសមុទ្រប្រវែង ៣១០ គីឡូម៉ែត្រ យោងតាមការវាយតម្លៃរបស់អ្នកជំនាញ និងស្ថាប័នសមត្ថកិច្ច ហានិភ័យនៃគ្រោះធម្មជាតិនៅខេត្តកាម៉ាវ មិនត្រឹមតែបង្កឡើងដោយបាតុភូតអាកាសធាតុខ្លាំងក្លាតាមរដូវកាលនោះទេ ប៉ុន្តែថែមទាំងបង្កប់នូវគ្រោះថ្នាក់ពីការប្រែប្រួលមិនប្រក្រតីនៃការកើនឡើងកម្រិតទឹកសមុទ្រផងដែរ។

ទម្រង់​ញ្ចឹម​ពពែ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​របស់​បង​ហឿ​ថាញ​ផុង

អា​ស្រ័យ​អំ​ណត់​ព្យា​យាម សិក្សា​ស្រាវ​ជ្រាវ​ពី​ទម្រង់​ចិញ្ចឹម​ពពែ​មាន​ប្រ​សិទ្ធ​ភាព លោក​ហឿ​ថាញ​ផុង​ នៅ​ភូមិ​សា​ម៉ាវ ២ ឃុំ​ភូ​ឡុក ក្រុង​កឹង​ធើ ជា​ជំ​ហាន​សន្សំ​បាន​នូវ​បទ​ពិ​សោធន៍​ក្នុង​ការ​ចិញ្ចឹម​ពពែ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។

ជន​រួម​ជាតិ​ខ្មែរ រួម​កម្លាំង​ស្រុះ​ចិត្ត​គ្នា​កសាង​ជន​បទ​ថ្មី​

ក្រោយ​រយៈ​ពេល ៥១ ឆ្នាំ​រំ​ដោះ​ ឯក​ភាព​ទឹក​ដី ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​នូវ​គោល​នយោ​បាយ​ជាក់​ស្តែង​ជា​ច្រើន​មាន​ប្រ​សិទ្ធ​ភាព ទិដ្ឋ​ភាព​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ កាន់​តែ​មាន​ភាព​ផ្លាស់​ប្តូរ​ថ្មី​ជា​លំ​ដាប់។ ប្រ​ជា​ជន​កាន់​តែ​មាន​ស្មារតី​អំ​ពី​ភារ​កិច្ច​របស់​ខ្លួន ឈាន​ឡើង​ដោយ​ខ្លួន​ឯង និង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​កា​រក​សាង​ភូមិ​ស្រុក​។

អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ

លោក ង្វៀង​វ៉ាំង​ដើយ (កើត​ឆ្នាំ ១៩៥២) ជា​ជន​ជាតិ​ខ្មែរ នៅ​ភូមិ​អង្កោល ឃុំ​ឡុង​វិញ ខេត្ត​វិញឡុង មិន​ត្រឹម​តែ​ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ទម្រង់​ចិញ្ចឹម​បង្គាប​ច្ចេក​វិទ្យា​ខ្ពស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នក​សម្រុះ​សម្រួល​នៅ​ក្នុង​ភូមិ​ទៀត​ផង។ អស់​រយៈ​ពេល​ជាង ៤០ ឆ្នាំ ផ្សារ​ភ្ជាប់​នឹង​ភូមិ​កំ​ណើត គាត់​បាន​ក្លាយ​ជា​ទី​បង្អែក​ស្មារតី បាន​ជន​រួម​ជាតិ​ខ្មែរ​ជឿ​ទុក​ចិត្ត។

ព្រះ​ចៅ​អធិ​ការ​វត្ត​ពពុះ​ទឹក អស់​ពី​ព្រះ​ទ័យ​ដើម្បី​ការ​ងារ​សាស​នា​និង​ការ​ងារ​សង្គម

ព្រះ​តេជ​ព្រះ​គុណ ឡឹម​វ៉ាន់​នី ព្រះ​ចៅ​អធិ​ការ​វត្ត​ពពុះ​ទឹក ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ ចាប់​ពី​ឆ្នាំ ២០១០ មក ព្រះ​អង្គ​តែង​ផ្តោត​ទៅ​លើ​ការ​កសាង​និង​ជួស​ជុល ព្រម​ទាំង​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​និង​សកម្ម​ភាព​ជំ​នឿ​សាស​នា​របស់​មា​មីង​ពុទ្ធ​បរិ​ស័ទ ជាង​នេះ​ទៅ​ទៀត ព្រះ​អង្គ​តែង​ជួយ​ឧបត្ថម្ភ​មា​មីង​ក្រី​ក្រ​ក្នុង​ភូមិ​ស្រុក​ដោយ​អស់​ពី​ព្រះ​ទ័យ។

គំរូ​សិស្ស​រៀន​ពូ​កែ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​ថ្នាក់​ទី​ក្រុង

ពេល​រំ​លឹក​ដល់​ប្អូន គឹម​តឹង​ឡុក សិស្ស​ថ្នាក់​ទី​១២C២ នៃ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង ទី​ក្រុង​កឹង​ធើ ទាំង​លោក​គ្រូ អ្នក​គ្រូ និង​មិត្ត​រួម​សា​លា​សុទ្ធ​តែ​លាន់​មាត់​សរ​សើរ។ ដ្បិត​អី ប្អូន​គឺ​ជា​សិស្ស​ម្នាក់​គត់​របស់​សា​លា​ដែល​មាន​ស្នា​ដៃ​ដណ្តើម​បាន​រង្វាន់​លេខ​១ ចំ​នួន​ពីរ​ដង និង​រង្វាន់​លេខ​២ ចំ​នួន​មួយ​ដង ក្នុង​ការ​ប្រ​ឡង​សិស្ស​រៀន​ពូ​កែ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​ថ្នាក់​ទី​ក្រុង។

បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច

ជា​ច្រើន​ឆ្នាំ​មក​នេះ កសិ​ករ​នៅ​ទី​ក្រុង​កឹង​ធើ មិន​រា​រែក​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ ពី​ការ​ធ្វើ​ស្រែ​និង​ដាំ​ដំ​ណាំ​ដែល​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព បង្វែរ​មក​ដាំ​ទៀប​បន្លា​និង​ឪឡឹក ជា​ជំ​ហាន​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច បង្កើន​ប្រាក់​ចំ​ណូល។

តំ​បន់​ជន​បទ​ឡាយ​ហ្វា​មាន​ភាព​រីក​ចម្រើន

ជា​មួយ​នឹង​ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​នៅ​តំ​បន់​ជន​បទ​ឃុំ​ឡាយហ្វា​ទី ក្រុង​កឹង​ធើ កំ​ពុង​មាន​ការ​ផ្លាស់​ប្តូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គួរ​កត់​សម្គាល់​នោះ​គឺ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​លើក​កម្ពស់​យ៉ាង​ជាក់​ស្តែង។

លេខាសាខាបក្សជនជាតិខ្មែរ អស់ពីចិត្តដើម្បីប្រជាជន

ក្នុងពិធីស្ងើចសរសើរលេខាសាខាបក្សឆ្នើមទូទាំងប្រទេស ដែលចាត់តាំងឡើងជាលើកដំបូង ដោយ គណៈចាត់តាំងមជ្ឈិមបក្សនៅរដ្ឋធានីហាណូយកន្លងហើយ សមមិត្ត យ័ញត្រែ លេខាសាខាបក្សភូមិភូតឹង ឃុំនិញក្វើយ ខេត្តកាម៉ាវ មានកិត្តិយសទទួលបានការស្ងើចសរសើរក្នុងពិធីនេះ។ សមមិត្តគឺជាអ្នកឈានមុខ តំណាងឱ្យស្មារតីលះបង់ខ្ពស់របស់កម្មាភិបាល បក្ខជនខ្មែរ ដែលបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម។

កា​រលះ​បង់​ដោយ​ស្ងៀម​ស្ងាត់​ដើម្បី​ភូមិ​ស្រុក​

ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព រយៈ​ពេល​ជាង​១០​ឆ្នាំ លោក​ពូ​គឹម​ស៊ិន កើត​ឆ្នាំ ១៩៥៦ នៅ​ភូមិ​ដូវ​យ៉ុង ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ មិន​ត្រឹម​តែ​សកម្ម​ចលនា​មា​មីង​អនុ​វត្ត​គោលល​ការណ៍ គោលល​មា​គ៌ា​របស់​បក្ស គោលល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

នារី​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ ផ្ដើម​ពី​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព

ដោយ​ភាព​ឆ្លាត​វៃ​និង​ស្មារតី​ចង់​ចេះ​ចង់​ដឹង សមា​ជិកា​សមា​គម​នារី​ជា​ច្រើន​រូប បាន​ខិត​ខំ​បង្វែរ​រចនា សម្ព័ន្ធ​ដំ​ណាំ​និង​បង្កើត​ទម្រង់​ផលិត​កសិ​កម្ម​ផ្ដល់​ប្រ​សិទ្ធ​ភាព​ខ្ពស់។ បណ្តា​ទម្រង់​ទាំង​នេះ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​បង្កើន​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​មាន​ដោយ​ចីរ​ភាព។

កសាង​ជន​បទ​ថ្មី​សម្រេច​ប្រ​សិទ្ធ​ភាព​និង​ចីរ​ភាព

បច្ចុប្បន្ន ផ្អែក​លើ​មូល​ដ្ឋាន​ក្រម​លក្ខ​ឋាន​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី ដំ​ណាក់​កាល ២០២៦ - ២០៣០ ទី​ក្រុង​កឹង​ធើ កំ​ពុង​ពិ​និត្យ​ឡើង​វិញ និង​ផ្សព្វ​ផ្សាយ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ដើម្បី​សម្រេច​ជា​ស្ថា​ពរ​ឃុំ​ជន​បទ​ថ្មី​ចំ​នួន៩ ក្នុង​ឆ្នាំ​២០២៦។

សមា​ជិកា​នា​រី​ជម្នះ​លំ​បាក ឈាន​ឡើង​ក្នុង​ជីវ​ភាព

ស្ថាន​ភាព​គ្រួ​សារ​ក្រី​ក្រ និង​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង បង​ស្រី​ត្រឿង​ធី​ឡែ​ធ្វី នៅ​ភូមិ​សំ​រោង សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ​ឡុង បាន​ជម្នះ​ស្ថាន​ភាព​លំ​បាក​បន្តិច​ម្តងៗ ដោយ​ឧស្សាហ៍​ព្យា​យាម និង​ឆន្ទៈ​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព។

គ្រូ​បង្រៀន​ខ្មែរ​អស់​ពី​ចិត្ត​ដើម្បី​បុព្វ​ហេតុ​អប់រំ

រយៈ​ពេល​ជាង ២២ ឆ្នាំ​កន្លង លោក​គ្រូ​លី​ខែន បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​បង្រៀន​ភា​សា​ខ្មែរ​នៅ​សា​លា​បឋម​សិក្សា​ថាម​ដូង​ទី​៤ ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ។ សម្រាប់​លោក​គ្រូ ក្តី​រីក​រាយ​និង​ជា​កិត្តិ​យស​ដ៏​ធំ​បំ​ផុត គឺ​បាន​រួម​ចំ​ណែក​ចែក​រំលែក​ភា​សា និង​អក្សរ​សាស្ត្រ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ។ ដោយ​ការ​អស់​ពី​ចិត្ត និង​ភាព​ឆ្លាត​វៃ លោក​តែង​តែ​ស្វែង​រក​និង​ផ្លាស់​ប្តូរ​វិធី​សាស្រ្ត​បង្រៀន រួម​ចំ​ណែក​ជួយ​ឱ្យ​សិស្ស​ឆាប់​យល់​រៀន​សូត្រ​បាន​ល្អ។