កាសែតកឹនធើ

មហាសាមគ្គីជនជាតិ

មហាសាមគ្គីជនជាតិ

លោក​គឹម​មិញ​ឡើយ​ ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ថ្មី​

នៅ​ភូមិ​បឹង​តា​នួន​ ឃុំ​ហាម​យ៉ាម ខេត្ត​វិញ​ឡុង​ និយាយ​អំ​ពី​លោក​គឹម​មិញ​ឡើយ​ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គឺ​មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​ដែរ​។ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ លោក​តែង​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​ហាត់​ពត់​លត់​ដំ​សីល​ធម៌​បដិវត្តន៍​ ប្រតិ​បត្តិ​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចលនា​សកម្ម​ភាព​បដិវត្តន៍​នៅ​ភូមិ​ភាគ​។

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

គ្រូ​បង្រៀន​ម្នាក់​មាន​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ២៨ លើក​

អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ ដែល​លោក​គ្រូ​ ស៊ើង​វត្ថា​ គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​នៃ​សា​លា​បឋម​សិក្សា​ទីវ​កឹង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​សរុប​ ២៨ លើក​។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ចាក​ផុត​ពី​ភាព​ក្រី​ក្រ អា​ស្រ័យ​ប្រ​ភព​ទុន​គោល​នយោ​បាយ

បង​យ៉ីប​ភឿក​ង៉ៀ នៅ​មណ្ឌល​ដាយ​ង៉ៀ​ថាំង សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ គឺ​ជា​បុគ្គល​គំរូ​មួយ​រូប​ដែល​មាន​ស្មារតី​ជម្នះ​ការ​លំ​បាក ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

លោក​ស៊ើង​គិត អ្នក​មាន​ប្រិយ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច

ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ រយៈ​ពេល​កន្លង លោក​ស៊ើង​គិត នៅ​ភូមិ​ង៉ា​កៃ ឃុំ​សា​ភៀង ទី​ក្រុង​កឹង​ធើ តែង​ឈាន​មុខ​ក្នុង​ការ​ចល​នា​របស់​ភូមិ​ភាគ និង​ជា​គំរូ​អនុ​វត្ត ចល​នា​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ។

ដំ​ណើរ​រឿង​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិ​យា​បថ​ហូ​ជី​មិញ បាន​រីក​សាយ​ភាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ នៅ​ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ មាន​កម្មា​ភិបាល​និង​បក្ខ​ជន​ជា​ច្រើន​បាន​ក្លាយ​ជា​គំរូ​ឆ្នើម អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ភូមិ​ស្រុក។

ផ្គួប​បញ្ចូល​នូវ​ប្រ​ភព​កម្លាំង ជា​បង្អែក​ជួយ​ជន​រួម​ជាតិ​ខ្មែរ​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ

ប៉ុន្មាន​ឆ្នាំ​កន្លង ការ​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា គួប​បញ្ចូល​កម្ម​វិធី​គោល​ដៅ​ជាតិ ៣ ធំ​ៗ បាន​និង​កំ​ពុង​បង្ក​ការ​ប្រែ​ប្រួល​ច្បាស់​លាស់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

កា​ម៉ាវ ម្ចាស់​ការ​បង្ការ​និង​ទប់​ស្កាត់​ឆេះ​ព្រៃ​ក្នុង​រដូវ​ប្រាំង

ខេត្ត​កា​ម៉ាវ មាន​ផ្ទៃ​ដី​រុក្ខ​កម្ម​សរុប​ចំ​នួន ១៤៨​.១៩៦ ហិក​តា ក្នុង​នោះ ផ្ទៃ​ដី​ព្រៃ​ដែល​មាន​ហា​និ​ភ័យ​ឆេះ​ខ្ពស់​ចំ​នួន ៤៥​.៨០៤ ហិក​តា។ ដើម្បី​ម្ចាស់​ការ​បង្ការ​និង​ទប់​ស្កាត់​ឆេះ​ព្រៃ គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ពង្រឹង​កម្លាំង​ប្រ​ចាំ​ការ និង​រៀប​ចំ​មធ្យោ​បាយ ត្រៀម​លក្ខណៈ​ជា​ស្រេច​នូវ​រាល់​ផែន​ការ​បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​ព្រៃ​ឈើ រួម​ចំ​ណែក​ការ​ពារ “សួត​បៃ​តង” របស់​ភូមិ​ភាគ​បាន​ល្អ​ប្រ​សើរ។

គំរូ​ប្រ​ធាន​ក្រុម​សហ​ការ​ផលិត ជួយ​កសិ​ករ​ពង្រីក​សេដ្ឋ​កិច្ច

ដោយ​ការ​ប៉ិន​ប្រ​សប់​និង​ឧស្សាហ៍​ពល​កម្ម លោក​ឡឹម​វ៉ាំង​ស៊ើង នៅ​ភូមិ​ព្រៃ​ជាប់ A ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ បាន​កសាង​ជោគ​ជ័យ​ទម្រង់​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នា។ មិន​ត្រឹម​តែ​ធ្វើ​មាន​សម្រាប់​គ្រួ​សារ​គាត់​ផ្ទាល់​ប៉ុណ្ណោះ​ទេ គាត់​នៅ​ទាំង​ខ្នះ​ខ្នែង​ចង​សម្ព័ន្ធ ជួយ​មា​មីង​កសិ​ករ​រាប់​សិប​គ្រួ​សារ​នៅ​ភូមិ​ភាគ​ឈាន​ឡើង​ពង្រីក​សេដ្ឋ​កិច្ច។

ឡុង​ភូ​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន

ផ្តើម​ពី​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​តាម​ប្រ​ព័ន្ធ​អន​ឡាញ រហូត​ដល់​ទម្លាប់​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ប្រាក់​ការ​ងារ​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ បាន​នាំ​មក​នូវ​ភាព​ងាយ​ស្រួល​យ៉ាង​ជាក់​ស្តែង រួម​ចំ​ណែក​ធ្វើ​ឱ្យ​បច្ចេក​វិទ្យា​ឌីជី​ថល​កាន់​តែ​ខិត​ជិត​នឹង​ជីវ​ភាព​ប្រ​ជា​ជន។

ព្រះ​តេជ​ព្រះ​គុណ​គឹម​ថាញ់​ហៀង – គំរូ​ឆ្នើម

មិន​ត្រឹម​តែ​ស្រ​ឡាញ់​ការ​បួស​រៀន​ប៉ុណ្ណោះ​ទេ ព្រះ​តេជ​ព្រះ​គុណ គឹម​ថាញ់​ហៀង ថែម​ទាំង​សកម្ម​ចូល​រួម​កសាង​វត្ត​អា​រាម អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំ​ពោះ​ការ​អប់រំ​ភា​សា​ខ្មែរ​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ។ សកម្ម​ភាព​ជាក់​ស្តែង​របស់​ព្រះ​អង្គ បាន​រួម​ចំ​ណែក​ដល់​ការ​ផ្សព្វ​ផ្សាយ​តម្លៃ​ដ៏​ល្អ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។

ភាព​រីក​ចម្រើន​នៃ​ឃុំ​ទ្រី​តូង ក្រោយ​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល

ក្រោយ​ការ​រួម​បញ្ចូល​និង​ស្ថិរ​ភាព​ប្រ​ព័ន្ធ​ចាត់​តាំង ឃុំ​ទ្រី​តូង ខេត្ត​អាង​យ៉ាង កំ​ពុង​បោះ​ជំ​ហាន​អភិ​វឌ្ឍន៍​លើ​វិស័យ​ជា​ច្រើន។ សេដ្ឋ​កិច្ច​កំ​ណើន​វិជ្ជ​មាន ហេដ្ឋា​រចនា​សម្ព័ន្ធ​វិនិ​យោគ​ព្រមៗ​គ្នា ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​មាន​ភាព​រីក​ចម្រើន​ជា​លំ​ដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

អនុ​វត្ត​វិទ្យា​សាស្រ្ត - បច្ចេក​ទេស ជួយ​លើក​កម្ពស់​តម្លៃ​កសិ​ផល

ជា​មួយ​នឹង​បញ្ហា​ប្រ​ឈម​ជា​ច្រើន​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ សត្វ​ល្អិត​បំ​ផ្លាញ និង​តម្រូវ​ការ​កាន់​តែ​ខ្ពស់​របស់​ទី​ផ្សារ​អំ​ពី​គុណ​ភាព ការ​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​បែរ​មក​អនុ​វត្ត​វិទ្យា​សាស្រ្ត - បច្ចេក​ទេស​ចូល​ក្នុង​ផលិត បាន​ក្លាយ​ជា​កត្តា​ដ៏​សំ​ខាន់​ជួយ​ឱ្យ​កសិ​ករ​នៅ​ទី​ក្រុង​កឹង​ធើ លើក​កម្ពស់​តម្លៃ​កសិ​ផល។

ព្រះ​តេជ​ព្រះ​គុណ​រស់​នៅ​ល្អ​សង្គម ល្អ​សាសនា​

និយាយ​អំ​ពី​ព្រះ​តេជ​ព្រះ​គុណ​ឌិញ​ហ្វាង​សឺ ព្រះ​ចៅ​អធិ​ការ​វត្ត​ពាម​បួន​ថ្មី សង្កាត់​ភូ​ឡើយ ទី​ក្រុង​កឹង​ធើ តែង​បាន​មា​មីង​ពុទ្ធ​បរិ​ស័ទ​គោ​រព​និង​រាប់​អាន។ ព្រះ​អង្គ​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​កសាង​វត្ត​ពាម​បួន​ថ្មី ក្លាយ​ទី​អា​រាម​មួយ​យ៉ាង​ប្រ​ណីត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បង្ក​បាន​បរិ​យា​កាស​សកម្ម​ភាព​សាស​នា​សម្រាប់​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​ដល់​ពុទ្ធ​បរិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត។

ព្រះ​ឧបជ្ឈាយ៍​ចៅ​ទី អភិ​រក្ស​និង​បង្រៀន​របៀប​ចារ​សា​ស្ត្រា​ស្លឹក​រឹត​

“ចំ​ណេះ​ដឹង​និង​របៀប​ចារ​សា​ស្ត្រា​ស្លឹក​រឹត​របស់​ជន​រួម​ជាតិ​ខ្មែរ” បាន​ទទួល​ស្គាល់​ជា​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូ​បី​ថ្នាក់​ជាតិ នៅ​ឆ្នាំ​២០១៧។ ក្នុង​ដំ​ណាក់​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​បេ​តិក​ភណ្ឌ​នោះ​ គឺ​មាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​របស់​ព្រះ​ឧបជ្ឈាយ៍​ចៅ​ទី​ សុ​ធម្មា​ធិបតី​រង ក្រុម​ប្រឹក្សា​វិន័យ​ធរ​នៃ​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម ព្រះ​ចៅ​អធិ​ការ​វត្ត​ស្វា​យស​ទំ​នើប (ឃុំ​ទ្រី​តូង ខេត្ត​អាង​យ៉ាង) ព្រះ​អង្គ​បាន​អភិ​រក្ស​និង​បង្រៀន​របៀប​ចារ​សា​ស្ត្រា​ស្លឹក​រឹត​ជា​ច្រើន​ឆ្នាំ។

កសិ​ករ​ខ្មែរ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ផលិត

ដោយ​មាន​ស្មារតី​ចង់​រៀន​សូត្រ ព្រម​ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់ ជា​ច្រើនឆ្នាំ​កន្លង កសិ​ករ​ខ្មែរ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ បាន​មោះ​មុត​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ផលិត ផ្តើម​ពី​នោះ មាន​ទម្រង់​ជា​ច្រើន​បាន​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច ជួយ​បង្កើន​ប្រាក់​ចំ​ណូល កែ​លម្អ​ជីវ​ភាព​គ្រួ​សារ។

ភាព​រីក​ចម្រើន​នៃ​ភូមិ​ស្រុក​ថាញ់​ថើយ​អាង

ជា​ច្រើន​ឆ្នាំ​មក​នេះ ឃុំ​ថាញ់​ថើយ​អាង (ទី​ក្រុង​កឹង​ធើ) មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន។ អា​ស្រ័យ​ដោយ​ពង្រីក​ឧត្តម​ភាព​កសិ​កម្ម វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​អនុវត្ត​កម្ម​វិធី​សុ​ខុ​មាល​ភាព​សង្គម​មាន​ប្រ​សិទ្ធ​ភាព ជីវ​ភាព​ប្រ​ជា​ជន​ជា​ជំ​ហានៗ​បាន​ប្រ​សើរ​ឡើង ទិដ្ឋ​ភាព​ជន​បទ​កាន់​តែ​ជឿន​លឿន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

អ្នក​បណ្តុះ​កីឡា​អត្ត​ពល​កម្ម​វ័យ​ក្មេង​ដោយ​ស្ងៀម​ស្ងាត់

ផ្ដើម​ពី​ចំ​ណង់​ចំ​ណូល​ចិត្ត​កី​ឡា​តាំង​ពី​តូច បង​ស្រី​ថាច់​ធី​គួរ ឃុំ​តាម​ង៉ាយ ខេត្ត​វិញ​ឡុង បាន​ខិត​ខំ​ឈាន​ឡើង​ក្លាយ​ជា​គ្រូ​បង្វឹក​កី​ឡា​អត្ត​ពល​កម្ម។ ដោយ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​និង​អស់​ពី​ចិត្ត​ពី​ថ្លើម បង​ស្រី​បាន​រួម​ចំ​ណែក​ក្នុង​ការ​បណ្តុះ​បណ្តាល​កី​ឡា​ករ​វ័យ​ក្មេង ជំ​រុញ​ចលនា​កីឡា​ភូមិ​ភាគ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព។

អ្នក​មាន​ប្រិយ​ភាព​ធ្វើ ច្រើន​ទង្វើ​ល្អ

ជា​ច្រើន​ឆ្នាំ​កន្លង អ្នក​មាន​ប្រិយ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​គោ​រព​អនុវត្ត​តាម​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ។

កសិ​ករ​ខ្មែរ​រវៀស​រវៃ​បង្វែរ​ផលិត ឈាន​ឡើង​លំ​នឹង​ជីវ​ភាព

មិន​ត្រឹម​តែ​ផ្សារ​ភ្ជាប់​ជា​មួយ​ដំ​ណាំ​ស្រូវ​ប៉ុណ្ណោះ​ទេ កសិ​ករ​ខ្មែរ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ បាន​មោះ​មុត​បង្វែរ​ការ​ផលិត បង្កើត​បាន​ជា​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​លើក​ស្ទួយ​ប្រាក់​ចំ​ណូល លំ​នឹង​ជីវ​ភាព។

ពង្រីក​តួនា​ទី​របស់​យុវ​ជន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល

ក្នុង​បរិ​ការណ៍​ផ្លាស់​ប្ដូរ​ឌីជី​ថល​ដែល​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ខ្លាំង​ក្លា​ដូច​សព្វ​ថ្ងៃ​នេះ យុវ​ជន​បាន​ដាក់​ក្តី​សង្ឃឹម​នឹង​ក្លាយ​ជា​កម្លាំង​ឈាន​មុខ និង​ជា​ស្នូល​ក្នុង​ការ​នាំ​យក​បច្ចេក​វិទ្យា​ឌី​ជី​ថល ឱ្យ​កាន់​តែ​កៀក​ជិត​ប្រ​ជា​ជន។

គំរូ​អ្នក​មាន​ប្រិយ​ភាព សកម្ម​ចូល​រួម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ជា​មួយ​តួនា​ទី​ជា​អ្នក​មាន​ប្រិយ​ភាព លោក​ស៊ើង​សារី នៅ​ឃុំ​វិញ​ភឿក ខេត្ត​កា​ម៉ាវ បាន​ពង្រីក​នូវ​តួនា​ទី​ជា​មជ្ឈ​មណ្ឌល​នៃ​សាមគ្គី​ភាព​របស់​ភូមិ​ស្រុក ហើយ​ក្លាយ​ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​ចូល​រួម​កសាង​ជន​បទ​ថ្មី។

គំរូ​លេច​ធ្លោ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី

ពូស៊ើង​ជួន កើត​នៅ​ឆ្នាំ ១៩៥៥ នៅ​ភូមិ​ស្ពឺ​ធំ ឃុំ​សុង​ឡុក ខេត្ត​វិញ​ឡុង។ អ្នក​ដែល​បាន​បរិច្ចាគ​ដី​ចំ​នួន ៤០០ ម៉ែត្រ​កា​រ៉េ​សម្រាប់​កសាង​ផ្លូវ​ដាន រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី។