កាសែតកឹនធើ

ព្រឹត្តិការណ៍ - នយោបាយ

ព្រឹត្តិការណ៍ - នយោបាយ

បន្ត​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត​ក្នុង​ការ​ងារ​

ក្រុម​ត្រួត​ពិ​និត្យ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ដឹក​នាំ​ដោយ​លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល បំ​ពេញ​ការ​ងារ​នៅ​ទី​ក្រុង​កឹង​ធើ​

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ត្រី​ ហូ វ៉ាំង​ហ៊ឿង អនុ​ប្រ​ធាន​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិ​បាល បាន​ធ្វើ​ការ​ងារ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ

កម្មា​ភិបាល សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​សមា​ជិក​សមា​គម​ជាង ៤០០ នាក់ បាន​ហ្វឹក​ហាត់​អភិវឌ្ឍ​សមត្ថ​ភាព​ឌីជី​ថល​

នៅ​សា​កល​វិទ្យា​ល័យ​ FPT - សាខា​កឹង​ធើ​ គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បាន​ចាត់​តាំង​ពិ​ធី​បើ​កកម្ម​វិធី​ហ្វឹក​ហាត់​ផ្សព្វ​ផ្សា​យស​កម្ម​ភាព​អភិវឌ្ឍ​សមត្ថ​ភាព​ឌីជី​ថល ឆ្នាំ​២០២៦។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ប្រ​ញាប់​ប្រញាល់​ពិ​និត្យ​ឡើង​វិញ​ និង​សម្រេច​របាយ​ការណ៍​ស៊ី​ជម្រៅ​ ដើម្បី​នាំ​យក​លទ្ធ​ផល​ជំរឿន​សេដ្ឋ​កិច្ច​ទូ​ទៅ​ឆ្នាំ​២០២៦ ក្នុង​ទាញ​យក​ជាក់​ស្តែង​

(CTO) - លោក​ង៉ោវ៉ាំង​ត្វឹង​ រដ្ឋ​មន្ត្រី​ក្រ​សួង​ហិរញ្ញ​វត្ថុ​ សង្កត់​ធ្ងន់​ថា​ ទិន្ន​ន័យ​ជំរឿន​សេដ្ឋ​កិច្ច​ទូ​ទៅ​ឆ្នាំ​២០២៦ ជា​ប្រ​ភព​ព័ត៌​មាន​ដែល​មាន​តម្លៃ​គតិ​យុត្ត​ខ្ពស់​ និង​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​សម្រាប់​ស្ថា​ប័ន​ស្ថិតិ​ធ្វើ​បច្ចុប្បន្ន​ភាព​មូល​ដ្ឋាន​ទិន្ន​ន័យ​ ដើម្បី​បម្រើ​ការ​ផ្លាស់​ប្តូរ​ឆ្នាំ​គំ​រូ​ប្រៀប​ធៀប​។

ប្តេជ្ញា​ដោះ​ស្រាយ​បញ្ហា​ជាប់​ជំ​ពាក់​ ដើម្បី​គម្រោង​សំ​ខាន់​ៗសម្រេច​ត្រូវ​តាម​ល្បឿន​កំ​ណត់​

(CTO) - នា​ថ្ងៃ​ទី​ ១៣ ខែក​ក្កដា​ លោក​ ត្រឹង​ វ៉ាំង​ហ្វៀង​ អនុ​លេខា​បក្ស​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​មន្ទីរ​ ផ្នែក​ និង​ភូមិ​ភាគ​នា​នា​ បាន​ចុះ​ពិ​និត្យ​ល្បឿន​អនុ​វត្ត​គម្រោង​ស្ពាន​ និង​ផ្លូវ​ង្វៀង​ជី​ថាញ​ និង​តំ​បន់​តាំង​ទី​លំ​នៅ​ថ្មី​សង្កាត់​ IV។

ទី​ក្រុង​កឹង​ធើនិង​បេស​កកម្ម​ជា​ច្រក​ទ្វារ​សមា​ហរ​ណ​កម្ម​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​

ទី​ក្រុង​កឹង​ធើ កំ​ពុង​ស្ថិត​នៅ​ចំ​ពោះ​មុខ​ឱ​កាស​ប្រ​វត្តិ​សាស្ត្រ​ ដើម្បី​បញ្ជាក់​ឡើង​វិញ​ពី​តួ​នា​ទី​ ក្លាយ​ជា​ច្រក​ទ្វារ​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​ នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ទាំង​មូល​។ បណ្ដា​ប្រ​ភព​ទុន​វិនិយោគ​ផ្ទាល់​ពី​បរ​ទេស​ (FDI) រលក​បច្ចេក​វិទ្យា​ថ្មី​ៗ និង​បណ្តា​ញកិច្ច​សហ​ប្រតិ​បត្តិ​ការ​សកល​ កំ​ពុង​បើក​នូវ​លំ​ហ​អភិវឌ្ឍ​ន៍លោត​ផ្លោះ​។

រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​មី​ទូ​ ចលនា​ប្រ​ភព​ធន​ធាន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​គិត​គូរ​សុខុមាល​ភាព​សង្គម​

គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ ឃុំ​មី​ទូ​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​លើក​ទី​បី​ បូក​សរុប​ការ​ងារ​រណ​សិរ្ស​ និង​បណ្តា​អង្គ​កា​រន​យោ​បាយ​-សង្គម​ ៦ ខែ​ដើម​ឆ្នាំ​ ព្រម​ទាំង​ដាក់​ចេញ​ភារ​កិច្ច​ស្នូល​ ៦ ខែ​ចុង​ឆ្នាំ​ ២០២៦។

ទី​ក្រុង​កឹង​ធើ ចូល​រួម​សប្តា​ហ៍ប្រើ​ប្រាស់​កសិផល​នៅ​ហាណូយ​

មន្ទីរ​ឧស្សាហ​ពាណិជ្ជ​កម្ម​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ព្រឹត្តិ​ការណ៍​ផ្សព្វ​ផ្សាយ​ នាំ​យក​ផលិតផល​ពិសេស​របស់​ទី​ក្រុង​ទៅ​ចូល​រួម​ក្នុង​កម្ម​វិធី​ សប្តា​ហ៍ប្រើ​ប្រាស់​កសិផល​ទី​ក្រុង​កឹង​ធើ នៅ​ហាណូយ​ ឆ្នាំ​២០២៦។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើគ្រប់​លំ​ដាប់​ថ្នាក់​ ពិភាក្សា​លទ្ធ​ផល​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​ជា​យុទ្ធ​សាស្ត្រ​ចំ​នួន​ ១០ របស់​មជ្ឈិម​

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​កិច្ច​ប្រ​ជុំ​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​ លើក​ទី​ ៩ នីតិ​កាល​ទី​ ១ (បើក​ទូ​លាយ​) បូក​សរុប​បណ្តោះ​អា​សន្ន​ការ​អនុ​វត្ត​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ជា​យុទ្ធ​សាស្ត្រ​របស់​មជ្ឈិម​។

គោល​ដៅ​កំ​ណើន​តួ​លេខ​ ២ ខ្ទង់​ អាច​សម្រេច​ទៅ​បាន​ លុះ​ត្រា​តែ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ និង​សហ​គម​ន៍អា​ជីវ​កម្ម​រួម​គ្នា​ធ្វើ​សកម្ម​ភាព​

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ដើម្បី​ជួប​ជុំ​ និង​លើក​ទឹក​ចិត្ត​អា​ជីវ​កម្ម​ផលិត​នៅ​លើ​ភូមិ​សាស្ត្រ​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦។

រដ្ឋ​អំ​ណាច​ឌីជី​ថល​ យក​ប្រ​ជា​ជន​ជា​ស្នូល​ក្នុង​ការ​បម្រើ​ការ​ងារ​

បន្ទាប់​ពី​ដំ​ណើរ​ការ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ បាន​ដំ​ណើរ​ការ​តាម​ទិស​ដៅ​ឌីជី​ថល​ ប្រ​កប​ដោយ​តម្លា​ភាព​ និង​កាន់​តែ​ជិត​ដិត​ប្រ​ជា​ជន​។ រាល់​បែប​បទ​រដ្ឋ​បាល​បាន​ដោះ​ស្រាយ​យ៉ាង​ឆាប់​រហ័ស​ សាមញ្ញ​ តាម​ប្រ​ព័ន្ធ​អេឡិច​ត្រូ​និក មិន​ចាំ​បាច់​រង់​ចាំ​យូរ​ ធ្វើ​ឱ្យ​ប្រ​ជា​ជន​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​។

ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​៣០ខ្នង​ ដល់​គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

នា​រសៀល​ថ្ងៃ​ទី​៩ ខែក​ក្កដា​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឃុំ​ឡាយ​ហ្វា​និង​ឃុំ​វិញ​ហាយ​ បាន​ចាត់​តាំង​ពិ​ធី​ប្រ​គល់​ផ្ទះ​"មហា​សាមគ្គី​"៣០ខ្នង​ ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​លើ​ភូមិ​ឋាន​តំ​បន់​ព្រំ​ដែន​សមុទ្រ​។

ទីក្រុងកឹងធើជំរុញកិច្ចការបរទេស និងសមារហរណកម្មអន្តរជាតិ

បញ្ជ្រាបមាគ៌ារបស់បក្ស និងរដ្ឋ ទីក្រុងកឹងធើ បន្តជំរុញសមារហរណកម្មអន្តរជាតិ តាមទិសដៅម្ចាស់ការ រវៀសរវៃ និងជាក់ស្តែង។ កិច្ចសហការព្រមៗគ្នារវាងកិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន មិនត្រឹមតែរឹតបន្តឹងចំណងមិត្តភាពប៉ុណ្ណោះទេ ថែមទាំងទាក់ទាញប្រភពកម្លាំង អភិវឌ្ឍសេដ្ឋកិច្ច - សង្គម រួមចំណែកផ្សព្វផ្សាយរូបភាព និងលើកកម្ពស់ឋានៈរបស់ទីក្រុងទៀតផង។

ឃុំ​ឡុង​ភូ​ ហ្វឹក​ហាត់​បំ​ណិន​ឌីជី​ថល​ឱ្យ​ក្រុម​បច្ចេក​វិទ្យាឌីជី​ថល​សហ​គម​ន៍

នៅ​ព្រឹក​ថ្ងៃ​ទី​ ៨ ខែក​ក្កដា​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សន្និ​សីទ​ហ្វឹក​ហាត់​បំ​ណិន​ឌីជី​ថល​ដល់​សមា​ជិក​នៃ​ក្រុម​ឌីជី​ថល​សហ​គម​ន៍ចំ​នួន​ ១៤ ក្រុម​នៅ​លើ​ភូមិ​ឋាន​ឃុំ​ ដើម្បី​បង្កើន​សមត្ថ​ភាព​ក្នុង​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​បំ​ណិន​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​មូល​ដ្ឋាន​។

អនុ​វត្ត​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ធា​នា​មាន​ប្រ​សិទ្ធ​ភាព​ ទាន់​ពេល​ ចំ​គោល​ដៅ​ និង​ចំ​មុខ​សញ្ញា​

(អ.ឡ​) - នា​ព្រឹក​ថ្ងៃ​ទី​៨ ខែក​ក្កដា​ លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ និង​លោក​វឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ធ្វើ​ការ​ជា​មួយ​ការិយា​ល័យ​សម្រប​សម្រួល​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទី​ក្រុង​ និង​បណ្តា​មន្ទីរ​ គណៈ​ ផ្នែក​ពាក់​ព័ន្ធ​ អំ​ពី​ស្ថាន​ភាព​អនុ​វត្ត​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ និង​ទិស​ដៅ​ ភារ​កិច្ច​ក្នុង​ពេល​ខាង​មុខ។

ឯក​ភាព​ក្នុង​ការ​រៀប​ចំ​ភូមិ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​

អនុ​វត្ត​ផែន​ការ​លេខ​ ២៥០/KH-UBND របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំ​ពី​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​រៀប​ចំ​និង​ចាត់​តាំង​ភូមិ​ មណ្ឌល​ឡើង​វិញ​ ឆ្នាំ​២០២៦ រយៈ​ពេល​កន្លង​ មាន​ភូមិ​ភា​គជា​ច្រើន​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ សកម្ម​ផ្សព្វ​ផ្សាយ​និង​អនុ​វត្ត​ការ​រៀប​ចំ​សម្រេច​រួច​រាល់​ រួម​បញ្ចូល​ភូមិ​នា​នា​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​។

ទី​ក្រុង​កឹង​ធើ ជំ​រុញ​ខ្លាំង​ក្លាប​ណ្តា​ការ​ចលនា​ប្រឡង​ប្រ​ណាំ​ស្នេហា​ជាតិ​

ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ជា​ច្រើន​ ផ្សារ​ភ្ជាប់​ការ​អនុ​វត្ត​ភារ​កិច្ច​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ ធា​នា​ការ​ពារ​ជាតិ​ សន្តិ​សុខ​ និង​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​។

កម្រិត​នៃ​ការ​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ គឺ​ជា​បន្ទាត់​វាស់​ ប្រ​សិទ្ធ​ភាព​នៃ​ការ​អនុ​វត្ត​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​

(អ.ឡ​) - ឧប​នា​យក​រដ្ឋ​មន្ត្រី​ ហូក្វឹក​យ៉ុង បាន​សំ​ណូម​ពរ​ឱ្យ​បណ្តា​ភូមិ​ភាគ​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​និង​ប្រ​កាស​ឱ្យ​ប្រើ​នូវ​បណ្តា​គោល​ការណ៍​ លក្ខ​ឋាន​ យន្ត​ការ​គោ​លន​យោ​បាយ​ទៅ​តាម​សមត្ថ​កិច្ច​ ដើម្បី​ផ្តល់​ផ្ទេរ​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​ឆ្នាំ​២០២៦ និង​យន្ត​ការ​ដឹក​នាំ​។

ណែ​នាំ​វត្ត​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​នា​នា​ អនុ​វត្ត​បែប​បទ​ពង្រឹង​អង្គ​ការ​គណៈ​កម្ម​ការ​វត្ត​

នា​រសៀល​ថ្ងៃ​ទី​ ៦ ខែក​ក្កដា​ នៅ​វត្ត​អង្គរ​រាជ​បូ​រី​ (វត្ត​អង្គ​) សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​ សហ​ការ​ជា​មួយ​គណៈ​អភិ​បាល​សមា​គម​ព្រះ​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​ និង​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ណែ​នាំ​បណ្តា​ព្រះ​ចៅ​អធិការ​ និង​គណៈ​កម្ម​ការ​វត្ត​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​នា​នា​ ចំ​ណុះ​បណ្តុំទី​ ១ អនុ​វត្ត​បែប​បទ​រៀប​ចំ​ ពង្រឹង​អង្គ​ការ​គណៈ​កម្ម​ការ​វត្ត​តាម​បទ​ប្បញ្ញត្តិ​។

បើក​ទូ​លាយ​ប្រ​ភព​ធន​ធាន​ ដោះ​ស្រាយ​ចំ​ណុច​ស្ទះ​ និង​កំ​ណត់​ទី​តាំង​ទេស​ចរណ៍​ក្រុង​កឹង​ធើក្នុង​ស្ថាន​ភាព​ថ្មី​

នា​រសៀល​ថ្ងៃ​ទី​ ៦ ខែក​ក្កដា​ មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ និង​ពិភាក្សា​អំ​ពី​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ក្រុង​កឹង​ធើក្នុង​ស្ថាន​ភាព​ថ្មី​; អំ​ណរ​អនុ​ស្សាវ​រី​យ៍ ៦៦ ឆ្នាំ​ ទិវា​ទេស​ចរណ៍​វៀត​ណាម​ (៩/៧/១៩៦០ - ៩/៧/២០២៦)។

ការ​ចែក​រំលែក​របស់​កម្មា​ភិបាល​មូល​ដ្ឋាន​ក្រោយ​ការ​រួម​បញ្ចូល​ភូមិ​ និង​មណ្ឌល​

ក្រោយ​ការ​រៀប​ចំ​ និង​ចាត់​តាំង​ឡើង​វិញ​ ទី​ក្រុង​កឹង​ធើបាន​កាត់​បន្ថយ​ ៦៤៤ អង្គ​ភាព​ ចាប់​ពី​មាន​ ១.៨៩៦ ភូមិ​ និង​មណ្ឌល​ (១.៤០៥ ភូមិ​ និង​ ៤៩១ មណ្ឌល​) នៅ​ត្រឹម​ ១.២៥២ អង្គ​ភាព​ (៨៥២ ភូមិ​ និង​ ៤០០ មណ្ឌល​)។ ក្រោយ​ការ​រួម​បញ្ចូល​ កម្មា​ភិបាល​មូល​ដ្ឋាន​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថា​ ភូមិ​ឋាន​គ្រប់​គ្រង​ទូ​លំ​ទូ​លាយ​ បរិមាណ​ការ​ងារ​កើន​ឡើង​ ទាម​ទារ​កម្មា​ភិបាល​ត្រូវ​អស់​ពី​ចិត្ត​ពី​ថ្លើម​ និង​ជិត​ដិត​ជាង​ជា​មួយ​ប្រ​ជា​ជន​។

ថា​ញ់ថើយអាង​ ជំ​រុញ​ការ​កែ​ទម្រង់​រដ្ឋ​បាល​ លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន​

ក្រោយ​រយៈ​ពេល​មួយ​ឆ្នាំ​នៃ​ការ​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​ មិន​ត្រឹម​តែ​មាន​ការ​ផ្លាស់​ប្តូរ​អំ​ពី​ប្រ​ព័ន្ធ​ចាត់​តាំង​ប៉ុណ្ណោះ​ទេ​ កិច្ច​ការ​បម្រើ​សេ​វា​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​របស់​មជ្ឈ​មណ្ឌល​បម្រើ​រដ្ឋ​បាល​រដ្ឋ​នៅ​ឃុំ​ថា​ញ់ថើយអាង​ ទី​ក្រុង​កឹង​ធើ ក៏​កាន់​តែ​ជំ​នាញ​ ទំនើប​ ជិត​ដិត​នឹង​ប្រ​ជា​ជន​ជាង​មុន​។ បែប​បទ​រដ្ឋ​បាល​ជា​ច្រើន​បាន​អនុ​វត្ត​តាម​រយៈ​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និក ជួយ​កាត់​បន្ថយ​ពេល​វេលា​ផង​និង​បង្ក​ការ​ពេញ​ចិត្ត​សម្រាប់​ប្រ​ជា​ជន​ផង​។

ទី​ក្រុង​កឹង​ធើ៖ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​

យោង​តាម​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ ២០២៦ ការ​ងារ​ចង្អុល​ការ​និង​ផ្សព្វ​ផ្សាយ​កម្ម​វិធី​គោល​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច បាន​អនុ​វត្ត​ដោយ​ព្រមៗ​គ្នា​យ៉ាង​ប្ដូរ​ផ្ដាច់។