កាសែតកឹនធើ

នយោបាយ

នយោបាយ

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម- កម្ពុជា

ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងការបរទេស ផាមប៊ិញមិញ និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា លោកហោណាំហុង ជាសហប្រធាននៃសម័យប្រជុំលើកទី១៤ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ។

ផ្សព្វផ្សាយឯកសារច្បាប់ជូនអ្នកមានប្រជា ប្រិយជាង៣០០រូប

មន្ទីរយុត្តិធម៌សហការជាមួយគណៈជនជាតិខេត្តសុកត្រាំង បានរៀបចំអង្គសន្និបាតផ្សព្វផ្សាយឯកសារច្បាប់ផ្សេងៗ ជូនដល់អ្នកមានប្រជា ប្រិយភាពជាង៣០០រូបក្នុងជនរួមជាតិភាគតិចរបស់ខេត្ត។

ត្រុងធូសម្រាប់កុមារក្រីក្រ

ជា​មួយ​នឹង​ការ​រួម​ដៃ​របស់​សង្គម ប្អូន​ៗ​នៅ​តាម​ឃុំ​ក្រី​ក្រ ចំ​ណុះ​ស្រុក​ឆ្ងាយ​ៗ នៅ​តំ​ប​ន់​លំ​បាក​ពិ​សេស បាន​ទ​ទួល​បុណ្យ​ត្រុង​ធូ ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​និង​សប្បាយ​រីក​រាយ​។

មហាសន្និបាតតំណាងបក្ខភាគក្រុងកឹងធើ លើកទី XIII សម្រេចជោគជ័យល្អ

មហាសន្និបាតតំណាង បក្ខភាគក្រុងកឹងធើ លើកទី XIII អាណត្តិកាល ២០១៥-២០២០ ប្រព្រឹត្តឡើងក្នុងអំឡុង៣ថ្ងៃ ចាប់ពីថ្ងៃ២៣ដល់ថ្ងៃ២៥ កញ្ញា ឆ្នាំ២០១៥ ដោយមានអ្នកតំណាងចូលរួមចំនួន៣៥០រូប តំណាងឲ្យបក្ខជនជាង៤២.០០០រូប ក្នុងទូទាំងបក្ខភាគក្រុងកឹងធើ។​

ធានាឲ្យកុមារគ្រប់រូបទទួលបុណ្យត្រុងធូសប្បាយរីករាយ

ក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច ទើបសំណូមពរដល់ខេត្ត ក្រុងនានា អាទិភាពរៀបចំសមោសរបុណ្យត្រុងធូឆ្នាំ២០១៥ ឲ្យកុមារ លេងកម្សាន្ត ជាមួយនឹងសកម្មភាពវប្បធម៌ ល្បែងប្រជាប្រិយ នៅសហគមន៍ភូមិ ស្រុក ប្រជុំតាំងទីលំនៅ។ល។

ជាង២៥ពាន់លានដុងសម្រាប់ជូនអំណោយដល់អ្នកមានសគុណ

នាយករដ្ឋមន្រ្តី ទើបផ្ទេរសិទ្ធិជូនរដ្ឋមន្រ្តី ក្រសួងការងារ - យុទ្ធជនពិការ និងសង្គមកិច្ចដាក់ជូន លោកប្រធានរដ្ឋ ពិនិត្យជូនអំណោយដល់មុខសញ្ញាមួយចំនួនដែលមានសគុណចំពោះបដិវត្តន៍ ស្របឱកាសខួប អនុស្សាវរីយ៍ឆ្នាំទី៧០ ទិវាបដិវត្តន៏ខែសីហា

លើកកម្ពស់គុណភាពមូលដ្ឋានបក្សតំបន់ជនរួមជាតិខ្មែរ

រយៈពេលកន្លង បក្ខភាគខេត្តសុកត្រាំងបានផ្តោតការយកចិត្តទុកដាក់ កសាងអង្គការចាត់តាំងមូលដ្ឋានបក្សតំបន់ជនរួមជាតិខ្មែរ ធានាគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងដំណាក់កាលថ្មី។

រៀបចំពិធីខួបអនុស្សាវរីយ៍៧០ឆ្នាំ ទិវាបង្កើតកងកម្លាំងប្រដាប់ អាវុធក្រុងកឹងធើ

ស្របឱកាសអនុស្សាវរីយ៍ខួប៧០ឆ្នាំ ទិវាបង្កើតកងកម្លាំងប្រដាប់អាវុធ ក្រុងកឹងធើ (៣០/៧/១៩៤៥-៣០/៧/២០១៥) ក្រុងកឹងធើបានរៀបចំ មហោឡារិកពិធីខួបអនុស្សាវរីយ៍ សំដៅបញ្ជាក់និងពង្រីកប្រវេណីដ៏ត្រ ចះត្រចង់របស់កងទ័ពនិងប្រជាជនក្រុងកឹងធើ។

សិក្ខាសាលា "ព្រួតដៃកសាងព្រំដែនតីណាមសន្តិភាព មិត្តភាព"

"កាសែតជនជាតិនិងអភិវឌ្ឍ សហការជាមួយគណៈជនជាតិខេត្តកៀងយ៉ាង រៀបចំសិក្ខាសាលាសារព័ត៌មាន ជាមួយនឹងបធានបទ" ព្រួតដៃ កសាងព្រំដែនតីណាម សន្តិភាព មិត្តភាព "។

លោកប្រធានរដ្ឋជូនអំណោយខួប អនុស្សាវរីយ៍៦៨ឆ្នាំទិវាយុទ្ធជនពិការ - ពលី

លោកប្រធានរដ្ឋ ត្រឿងតឹងសាង បាន​ចុះ​ហត្ថ​លេខា​លើ​សេច​ក្តី​សម្រេច​ ស្ដី​ពី​​ការ​ជូន​អំ​ណោយ​ខួប​អនុ​ស្សវ​រីយ៍​៦៨​ឆ្នាំ ទិ​វា​យុទ្ធ​ជន​ពិ​ការ​-​ព​លី (២៧​/៧​/១៩៤៧​-​២៧​/៧​/២០១៥)​។ ហេតុនោះ អំ​ណោយ​ដែល ជូន​ត្រូវ​បាន​ចែក​ចេញ​ជា​២​កម្រិត​៖ ៤០០.០០០ដុង និង២០០.០០០ដុង។

លោកប្រធានរដ្ឋ ត្រឿងតឹងសាង ជួបសំណេះសំណាល ជាមួយនឹងប្រតិភូតំណាងយុវជន អាណិកជន

លោកប្រធានរដ្ឋ ត្រឿងតឹងសាង ទទួលជួបតំណាងយុវវ័យវៀតណាម ជាង១០០នាក់ ដែលកំពុងសិក្សានៅ២២ប្រទេស បានអញ្ជើញមករដ្ឋធា នីហាណូយ ចូលរួមជំរំវិស្សមកាលវៀតណាម ឆ្នាំ២០១៥ តាមការ អញ្ជើញរបស់គណៈកម្មាធិការរដ្ឋ ស្ដីពីអ្នកវៀតណាមនៅបរទេស។

សាសនាជាប្រភពកម្លាំងមួយជំរុញ សេដ្ឋកិច្ច-សង្គមកិច្ច ភូមិភាគអភិវឌ្ឍ

ក្រុម​ការ​ងារ​នៃ​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម អា​ស្រ័យ​ដោយ​សម​មិត្ត​ឌិញវុាំង​កឿង ស​មា​ជិក​មជ្ឈិម​បក្ស​ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម ធ្វើ​ប្រ​ធាន​ក្រុម​បាន​អញ្ជើញ​មក​ជួប​ធ្វើកា​​រ​ជា​មួយ​នឹង​គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​អាង​យ៉ាង ស្តី​ពី​ការ​អនុវត្តន៍​គោល​ន​យោ​បាយ​ជំ​នឿ​សា​ស​នា និង​ការ​ងារ​ចំ​នួន​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​រយៈ​កាល​កន្លង​។

សមាគមកាកបាទក្រហមខេត្តសុកត្រាំងរៀបចំសន្និបាត អ្នកគំរូជឿនលឿន

សមាគមកាកបាទក្រហមខេត្តសុកត្រាំង រៀបចំសន្និបាតអ្នកគំរូជឿន លឿនលើកទី៣ ដំណាក់កាល២០១០-២០១៥។ ចូលរួមក្នុងអង្គប្រជុំ មានតំណាងឆ្នើម១៨៣រូបក្នុងចលនារបស់សមាគម។

សម័យប្រជុំប្រកបដោយប្រជាធិបតេយ្យ សាមគ្គី បញ្ញាញាណនិងភាពផ្លាស់ថ្មី

រដ្ឋសភានីតិកាល​ XIII បានសម្រេចជាស្ថាពរនូវកម្មវិធីនៃសម័យប្រជុំទី ៩ ដោយមានការងារធំៗនិងខ្លឹមសារសំខាន់ៗជាច្រើន។ នេះគឺជាសម័យ​ប្រជុំមួយប្រកបដោយភាពពុះពោរ ប្រជាធិបតេយ្យ សាមគ្គី បញ្ញា ញាណនិងភាពផ្លាស់ថ្មី បានផ្តល់នូវទំនុកចិត្តចំណាប់អារម្មណ៍ល្អចំពោះ ជនរួមជាតិនិងម្ចាស់ឆ្នោតទូទាំងប្រទេស។

ក្រុមការងារនៃគណៈកម្មាធិការជនជាតិ ជួបធ្វើការជាមួយនឹង ថ្នាក់ដឹកនាំខេត្តសុកត្រាំង

ក្រុមការងារនៃគណៈកម្មាធិការជនជាតិ ដឹកនាំដោយលោកស៊ើងភឿកហ្វាង អនុប្រធានគណៈកម្មាធិការជនជាតិ ធ្វើជាប្រធានក្រុមទៅត្រួតពិនិត្យ​ស្ថានភាព អនុវត្តកម្មវិធីទិសដៅជាតិ កសាងជនបទថ្មីរបស់ខេត្ត សុកត្រាំង ក្នុងអំឡុង៥ខែដើមឆ្នាំ២០១៥។

សុកត្រាំងបង្កើនការផ្សព្វផ្សាយច្បាប់ជូនកម្មាភិបាលប្រជាជន នៅតំបន់ព្រំដែន កោះសមុទ្រ

ប៉ុស្តិ៍ការពារព្រំដែនវិញចូវ ខេត្តសុកត្រាំង បានសហការជាមួយនឹងគណៈកម្មាធិការប្រជាជនក្រុងវិញចូវ រៀបចំពិធីបូកសរុបបណ្តោះអាសន្នដំណាក់កាល១ អំពីគម្រោង "បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ជូនកម្មាភិបាល និងប្រជាជននៅតំបន់ព្រំដែនកោះសមុទ្រដំណាក់កាលឆ្នាំ ២០១៣ -២០១៦"។

គណៈកម្មាធិការជនជាតិ ចុះហត្ថលេខាលើកម្មវិធីសហការ ជាមួយនឹងគណៈកម្មាធិការសុវត្ថិភាពចរាចរជាតិ

គណៈកម្មាធិការជនជាតិ និងគណៈកម្មា​ធិការសុវត្ថិភាពចរាចរជាតិ ទើប តែចុះហត្ថលេខាលើកម្មវិធីសហការស្ដីពីជំរុញខ្លាំងក្លា ការងារផ្សព្វផ្សាយអប់រំ ចលនាជនរួមជាតិភាគតិចនិងតំបន់ភ្នំ ចូលរួមធានាសណ្តាប់ ធ្នាប់សុវត្ថិភាពចរាចរដំណាក់កាល២០១៥-២០២០។

បើកសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាល ១៣

សម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាល ១៣ បានបើកជាផ្លូវការនៅថ្ងៃ ទី២០ ខែឧសភា តាមការគ្រោងទុកសម័យប្រជុំអូសបន្លាយរហូតដល់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥។

ដំបូន្មានអ៊ំបំភ្លឺផ្លូវយើង

លោកប្រធានហូជីមិញជាគំរូដ៏ថ្លៃថ្លា និងឧត្តុង្គឧត្តមបំផុត អ៊ំបានឧទ្ទិសនូវឆាកជីវិតរបស់ខ្លួនជូនមាតុភូមិ ប្រជាជន ដើម្បីឧត្តមគតិកុម្មុយនិស្ត ឯករាជ្យ សេរីភាពរបស់ប្រជាជាតិ ដែលរការគាបសង្កត់ ដើម្បីសន្តិភាពនិងភាពយុត្តិធម៌លើភិភពលោក។