កាសែតកឹនធើ

ព្រឹត្តិការណ៍

ព្រឹត្តិការណ៍

បន្ត​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត​ក្នុង​ការ​ងារ​

ក្រុម​ត្រួត​ពិ​និត្យ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ដឹក​នាំ​ដោយ​លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល បំ​ពេញ​ការ​ងារ​នៅ​ទី​ក្រុង​កឹង​ធើ​

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ត្រី​ ហូ វ៉ាំង​ហ៊ឿង អនុ​ប្រ​ធាន​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិ​បាល បាន​ធ្វើ​ការ​ងារ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ

កម្មា​ភិបាល សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​សមា​ជិក​សមា​គម​ជាង ៤០០ នាក់ បាន​ហ្វឹក​ហាត់​អភិវឌ្ឍ​សមត្ថ​ភាព​ឌីជី​ថល​

នៅ​សា​កល​វិទ្យា​ល័យ​ FPT - សាខា​កឹង​ធើ​ គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បាន​ចាត់​តាំង​ពិ​ធី​បើ​កកម្ម​វិធី​ហ្វឹក​ហាត់​ផ្សព្វ​ផ្សា​យស​កម្ម​ភាព​អភិវឌ្ឍ​សមត្ថ​ភាព​ឌីជី​ថល ឆ្នាំ​២០២៦។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ទម្រង់ "ថ្ងៃ​អា​ទិត្យ ៣ មិន" បម្រើ​ប្រ​ជា​ជន​នៅ​សង្កាត់​វិញ​ចូវ

ដើម្បី​លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន និង​ជំ​រុញ​ខ្លាំង​ក្លា​កំ​ណែ​ទម្រង់​បែប​បទ​រដ្ឋ​បាល មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​សង្កាត់​វិញ​ចូវ កំ​ពុង​អនុ​វត្ត​ទម្រង់ “ថ្ងៃ​អា​ទិត្យ ៣ មិន” គឺ​មិន​សរ​សេរ មិន​ណាត់​ជួប និង​មិន​បង់​កម្រៃ ជំ​ហាន​ដំ​បូង​បង្ក​បាន​លក្ខណៈ​ងាយ​ស្រួល​ជា​ច្រើន​ដល់​ប្រ​ជា​ជន និង​អា​ជីវ​កម្ម នៅ​ពេល​ធ្វើ​បែប​បទ​រដ្ឋ​បាល​ក្នុង​ថ្ងៃ​ឈប់​សម្រាក។

កំ​ណត់​ច្បាស់​ដំ​ណើរ​ការ​និង​ភារ​កិច្ច​ជាក់​ស្តែង ដើម្បី​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​ចិត្ត​របស់​កា​រិយា​ល័យ​នយោ​បាយ​

លោក​ដុង​វ៉ាន់​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង សំ​ណូម​ពរ​កម្ម​វិធី​សកម្ម​ភាព​របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កំ​ណត់​ច្បាស់​ដំ​ណើរ​ការ ពេល​វេលា​ ភារ​កិច្ច​របស់​ស្ថា​ប័ន​និង​អង្គ​ភាព​នី​មួយៗ ដើម្បី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៧៩​និង​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៨០​របស់​កា​រិយា​ល័យ​នយោ​បាយ​មាន​ប្រ​សិទ្ធ​ភាព នាំ​មក​លទ្ធ​ផល​ខ្ពស់​បំ​ផុត។

ទី​ក្រុង​កឹង​ធើ បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង​អនុ​វត្ត​ភារ​កិច្ច​រំ​ដោះ​ផ្ទៃ​ដី និង​ផ្តល់​ផ្ទេរ​ថវិ​កា​វិនិ​យោគ​រដ្ឋ​

ថ្មី​ៗ​នេះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ប្រ​កាស​ដាក់​ចេញ​ផែន​ការ​លេខ ២៣៩/​KH​-UBND ស្តី​ពី​ការ​បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង ដើម្បី​អនុ​វត្ត​ភារ​កិច្ច​រំ​ដោះ​ផ្ទៃ​ដី​និង​ផ្តល់​ផ្ទេរ​ថវិកា​វិនិ​យោគ​រដ្ឋ ឆ្នាំ ២០២៦។

ពិធី​បើក​ការ​ពិនិត្យ​ប្រ​ឡង​វាយ​តម្លៃ​ទទួល​ចូល​បម្រើ​ការ​ងារ​រដ្ឋ​ការ ឆ្នាំ​២០២៦

ការ​ពិ​និត្យ​ប្រ​ឡង​វាយ​តម្លៃ​ទទួល​ចូល​បម្រើ​ការ​ងារ​រដ្ឋ​ការ ឆ្នាំ​២០២៦ មាន​បេក្ខ​ជន​ចូល​រួម​ចំ​នួន ១៧ នាក់។ បណ្តា​តំ​ណែង​ការ​ងារ​ដែល​ត្រូវ​ទទួល​គឺ​ភ្ជាប់​ជា​មួយ​ភារ​កិច្ច​នៅ​មូល​ដ្ឋាន៖ ការ​ងារ​ចាត់​តាំង​កសាង​បក្ស; រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​និង​បណ្តា​អង្គ​ការ​នយោ​បាយ - សង្គម; ការ​ងារ​គណ​នេយ្យ​ ហិ​រញ្ញ​វត្ថុ លិ​ខិត​ស្នាម​និង​បណ្ណ​សារ នៅ​ក្នុង​ស្ថា​ប័ន​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ថ្នាក់​ឃុំ-សង្កាត់។

អតីត​ប្រ​ធាន​រដ្ឋ ត្រឿង​តឹង​សាង អញ្ជើញ​ទៅ​គោ​រព​វិញ្ញា​ណក្ខន្ធនៅទី​សក្ការ​បូជា​​ហូ​ជី​មិញ

អតីត​ប្រ​ធាន​រដ្ឋ ត្រឿង​តឹង​សាង បាន​អញ្ជើញ​ទៅ​គោ​រព​វិញ្ញា​ណក្ខន្ធ និង​អុជ​ធូប​នៅ​ទី​សក្ការ​បូជា​លោក​ប្រ​ធាន​ហូ​ជី​មិញ នៅ​ឃុំ​អាង​ថាញ។ លោក ត្រឿង​តឹង​សាង បាន​អុជ​ធូប​ដោយ​គោ​រព រំលឹក​នឹក​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​គុណូប​ការៈ​ដ៏​ធំ​ធេង​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ និង​អញ្ជើញ​ទស្សនា​សំ​ណង់​នា​នា​នៅ​ក្នុង​បរិវេណ​ទី​សក្ការ​បូជា​អ៊ំ។

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ផ្តល់​យោ​បល់​លើ​បញ្ហា​ទាំង​ឡាយ​ក្នុង​ដែន​សមត្ថ​កិច្ច

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ដើម្បី​ពិ​ភាក្សា​និង​ផ្តល់​យោ​បល់​លើ​បញ្ហា​ទាំង​ឡាយ​ក្នុង​ដែន​សមត្ថ​កិច្ច។ លោក ឡេ​ក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង; លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង និង​លោក ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ដឹក​នាំ​កិច្ច​ប្រ​ជុំ។

មហា​សន្និ​បាត​តំ​ណាង​ពុទ្ធ​សាស​នា​ខេត្ត​វិញ​ឡុង សម្រេច​ជោគ​ជ័យ​

សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ខេត្ត​វិញ​ឡុង ទើប​តែ​ចាត់​តាំង​មហា​សន្និ​បាត​តំ​ណាង​ពុទ្ធ​សាស​នា​លើក​ទី ១ អា​ណត្តិ​កាល ២០២៦ - ២០៣១។ មហា​សន្និ​បាត​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សម​មិត្ត ប៊ុយ​វ៉ាំង​ងីម សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស និង​ជា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​មជ្ឈិម សម​មិត្ត ត្រឹង​វ៉ាំង​ឡូវ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត និង​ជា​ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​វៀត​ណាម នីតិ​កាល​ទី ១៦ អង្គ​ភាព​ខេត្ត​វិញ​ឡុង ព្រម​ទាំង​តំ​ណាង​បណ្តា​ក្រ​សួង ស្ថា​ប័ន​មជ្ឈិម គណៈ​សា​សនា​រដ្ឋា​ភិបាល និង​ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ គណៈ ផ្នែក​ភូមិ​ភាគ។

ដើម្បី​កុំ​ឱ្យ​ប្រ​ពន្ធ​រដ្ឋ​បាល​បន្ថយ​ប្រ​សិទ្ធ​ភាព​នៃ​ការ​បម្រើ​ប្រ​ជា​ជន​

(កឹង​ធើ) - នោះ​គឺ​ខ្លឹម​សារ​ដែល​លោក​ដុង​វ៉ាំង​ថាញ សម​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សង្កត់​ធ្ងន់ ក្នុង​ពេល​ធ្វើ​ការ​នៅ​សង្កាត់​ទាំង ៤ គឺ៖ ធ្វឹង​ហ៊ឹង ទ្រុង​ញឹក​ តឹង​ឡុក​និង​សង្កាត់​ថូក​ណូក កាល​ពី​រសៀល​ថ្ងៃ២០ ខែ​ឧស​ភា។

ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​រដ្ឋ​បាល យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍ​អា​ជីវ​កម្ម​ បង្ក​គ្រឹះ​ធារ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​

(CTO) - នោះ​ជា​មតិ​ចង្អុល​ការ​របស់​លោក ត្រឿង​កាញ់​ត្វៀង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ធ្វើ​ការ​នៅ​សង្កាត់​ធើយ​អាង​ដុង​ស្តី​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច - សង្គម ៥ ខែ​ដើម​ឆ្នាំ ២០២៦។

ទី​ក្រុង​កឹង​ធើ​ពង្រឹង​បង្ការ ទប់​ស្កាត់​កុមារ​លង់​ទឹក​ក្នុង​រដូវ​វិស្សម​កាល​

ចំ​ពោះ​ហា​និភ័យ​កុមារ​លង់​ទឹក​កើន​ឡើង​ក្នុង​រដូវ​វិស្សម​កាល ទី​ក្រុង​កឹង​ធើ បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​បង្ការ ទប់​ស្កាត់​ព្រមៗ​គ្នា ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ បំ​ណិន​ដល់​កុមារ បំ​ផុត​គឺ​នៅ​តំ​បន់​ព្រែក​ទន្លេ។

លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ប្រ​ជា​ជន​

តាម​ប្រ​សាសន៍​លោក ត្រឹង​វ៉ាំង​អឹង​ លេ​ខា​សា​ខា​បក្ស ប្រ​ធាន​មណ្ឌល​ភូ​គ្វើយ សង្កាត់​កាយ​រ៉ាំង រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌​ ឥរិ​យា​បថ​ហូ​ជី​មិញ កម្មា​ភិ​បាល​បក្ខ​ជន​សា​ខា​បក្ស​មណ្ឌល​តែង​ជិត​ដិត​នឹង​ប្រ​ជា​ជន យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ពី​ជីវ​ភាព​ប្រ​ជា​ជន។ ផ្ដើម​ពី​ការ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ចល​នា​កែ​លម្អ​ទី​ក្រុង និង​ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត ទើប​មណ្ឌល​ភូ​គ្វើយ​មិន​មាន​គ្រួ​សារ​ក្រ​ទៀត ទិដ្ឋ​ភាព​មណ្ឌល​អា​ស័យ​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ផ្លាស់​ថ្មី។

​វិញ​ទ្រិញ​ពង្រីក​កម្លាំង​មហា​សាមគ្គី​ទូ​ទាំង​ជាតិ

គាំ​ទ្រ​ការ​បំ​ផុស​ចលនា "ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ទី​ក្រុង​អរិ​ធម៌ រណ​សិរ្ស​មាតុ​ភូមិ​ឃុំ​វិញ​ទ្រិញ បាន​ម្ចាស់​ការ​សហ​ការ និង​បំ​ផុស​កម្លាំង​របស់​ប្រ​ជា​ជន​ក្នុង​ការ​រៀប​ចំ​លម្អ​សោ​ភ័ណ​ភាព​ភូមិ​ភាគ​និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។ ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ឃុំ​សម្រេច​ល្អ​ប្រ​សើរ​នូវ​រាល់​ភារ​កិច្ច​នយោ​បាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​នូវ​ការ​ផ្សារ​ភ្ជាប់​សហ​គមន៍​យ៉ាង​រឹង​មាំ ព្រម​ទាំង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន​ទៀត​ផង។

វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល - កម្លាំង​ចល​ករចម្បង​នៃ​ទម្រង់​កំ​ណើន​ថ្មី

នា​យក​រដ្ឋ​មន្ត្រី ឡេ​មិញ​ហ៊ឹង បាន​សង្កត់​ធ្ងន់ ជា​មួយ​នឹង​ទិស​ដៅ​នា​នា​ដែល​បាន​ដាក់​ចេញ វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា​និង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ បាន​កំ​ណត់​ច្បាស់​ថា​ជា​កម្លាំង​ចល​ករ​ស្នូល ជា​សោ​មាស​និង​ជា​កត្តា​ស្លាប់​រស់ ដើម្បី​សម្រេច​នូវ​បំ​ណង​ប្រាថ្នា​អភិ​វឌ្ឍន៍​របស់​ប្រ​ទេស​ជាតិ។

រៀន​សូត្រ​តាម​អ៊ំ គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​ចាប់​ពី​មូល​ដ្ឋាន

ការ​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ ភូមិ​ភាគ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ បាន​ធ្វើ​ឱ្យ​ជាក់​ស្តែង​តាម​រយៈ​ការ​ងារ​ពិត​ប្រា​កដ គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន ជា​ពិ​សេស​គឺ​នៅ​តំ​បន់​ជនជាតិ​ភាគ​តិច រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ ស្មារតី​ជូន​ប្រ​ជា​ជន។

យុវ​វ័យ​ទី​ក្រុង​កឹង​ធើ​សកម្ម​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ

ពង្រីក​ស្មារតី​ឈាន​មុខ​និង​ស្ម័គ្រ​ចិត្ត​របស់​យុវ​វ័យ ប៉ុន្មាន​ឆ្នាំ​កន្លង សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​ទី​ក្រុង​កឹង​ធើ តែង​សកម្ម​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ ដោយ​អនុ​វត្ត​សំ​ណង់​និង​ការ​ងារ​យុវ​ជន​ជា​ច្រើន បង្ក​បរិ​យា​កាស​ប្រ​ឡង​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ​របស់​យុវ​វ័យ​លើ​គ្រប់​វិស័យ​នៃ​ជីវ​ភាព​សង្គម។

លើក​កម្ពស់​កង​ជួរ​កម្មា​ភិ​បាល​ចំ​ពោះ​តម្រូវ​ការ​សមា​ហរ​ណកម្ម​ និង​អភិ​វឌ្ឍន៍

គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​ឃុំ សង្កាត់​គ្រប់​ថ្នាក់​នៅ​ទី​ក្រុង​កឹង​ធើ តែង​ចាត់​ទុក​ការ​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​ជា​កត្តា​ចម្បង ដើម្បី​អភិ​វឌ្ឍន៍ និង​សមា​ហរណ​កម្ម។ ផ្តើម​ពី​នោះ ភូមិ​ភាគ​នា​នា​បាន​ម្ចាស់​ការ​បណ្តុះ​បណ្តាល បំ​ប៉ន​ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កង​ធើ ចុះ​ពិ​និត្យ​ល្បឿន​សំ​ណង់​ចរា​ចរណ៍​សំ​ខាន់ៗ

លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ មាន​បំ​ណង​ឱ្យ​ល្បឿន​គម្រោង​សំ​ខាន់​នា​នា របស់​ទី​ក្រុង​ត្រូវ​បាន​ធា​នា រួម​ចំ​ណែក​ជំ​រុញ​កំ​ណើន សេដ្ឋ​កិច្ច​ទី​ក្រុង​ឱ្យ​សម្រេច​តួ​លេខ ២ ខ្ទង់​ក្នុង​ឆ្នាំ នេះ​និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត។

នារី​កឹង​ធើ​ធ្វើ​តាម​បណ្តាំ​របស់​អ៊ំ

ដើម្បី​អប​អរ​សា​ទរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី ១៣៦​ឆ្នាំ ទិវា​បុណ្យ​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូ​ជី​មិញ (ថ្ងៃ​ទី​១៩ ខែ​ឧសភា) សមា​គម​សហ​ព័ន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ទី​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​គំរូ​របស់អ៊ំ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​នា​នា​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។ តាម​រយៈ​បណ្តា​ទម្រង់ និង​ការ​ងារ​ដ៏​មាន​អត្ថ​ន័យ សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិ​យា​បថ​របស់​អ៊ំ​កាន់​តែ​ជិត​ដិត និង​បង្ក​ការ​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​សហ​គមន៍ និង​ក្នុង​ចំ​ណោម​សមា​ជិកា​នា​រី។

រំ​លេច​ពន្លឺ​ប្រ​ពៃ​ណី​របស់​ក្រុម​យុវ​ជន បោះ​ជំ​ហាន​យ៉ាង​មាំ​ឆ្ពោះ​ទៅ​អនា​គត

អំ​ណរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី ៨៥​ឆ្នាំ ទិ​វា​បង្កើត​ក្រុម​យុវ​ជន​ឈាន​មុខ​ហូ​ជី​មិញ (១៥​/៥​/១៩៤១–១៥​/៥/​២០២៦) បណ្តា​អន្តរ​ក្រុម​យុវ​ជន​នៅ​លើ​ភូមិ​ឋាន​​ទី​ក្រុង​កឹ​ធើ បាន​រៀប​ចំ​សកម្ម​ភាព​យ៉ាង​ពុះ​ពោរ និង​មាន​អត្ថ​ន័យ​ជា​ច្រើន រួម​ចំ​ណែក​ដល់​ការ​អប់រំ​ប្រ​ពៃ​ណី បំ​ប៉ន​ឧត្តម​គតិ​បដិ​វត្តន៍ និង​បង្ក​សួន​កម្សាន្ត​សម្រាប់​សមា​ជិក​កង​យុវ​ជន​និង​កុ​មា​រា កុ​មា​រី។

គណៈ​ប្រតិ​ភូ​ទី​ក្រុង​កឹង​ធើធ្វើ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​នៃ​រដ្ឋ​ធា​នី​វៀង​ចន្ទន៍ ប្រ​ទេស​ឡាវ

នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​ឧស​ភា ក្នុង​កម្ម​វិធី​ធ្វើ​ការ​នៅ​សា​ធា​រណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ប្រ​ជា​មា​និត​ឡាវ គណៈ​ប្រតិ​ភូ​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​ដោយ​លោក លី​រដ្ឋា សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ធ្វើ​ការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន និង​អង្គ​ភាព​នា​នា​របស់​រដ្ឋ​ធា​នី​វៀង​ចន្ទន៍។