កាសែតកឹនធើ

ព្រឹត្តិការណ៍

ព្រឹត្តិការណ៍

សង្កាត់ខាញ់ហ្វាបើកការដ្ឋានសាងសង់ផ្ទះនិងស្ពានជនបទ

នៅថ្ងៃទី២​ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើបានសហការជាមួយអង្គភាពនានាចាត់តាំងពិធីបើកការដ្ឋានសាងសង់ "ផ្ទះសុខសាន្ត"១៩ខ្នង និងស្ពានជនបទចំនួន៦ស្ពានលើភូមិឋាន។

បន្ត​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត​ក្នុង​ការ​ងារ​

ក្រុម​ត្រួត​ពិ​និត្យ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ដឹក​នាំ​ដោយ​លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល បំ​ពេញ​ការ​ងារ​នៅ​ទី​ក្រុង​កឹង​ធើ​

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ត្រី​ ហូ វ៉ាំង​ហ៊ឿង អនុ​ប្រ​ធាន​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិ​បាល បាន​ធ្វើ​ការ​ងារ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

បើក​វគ្គ​បំ​ប៉ន​ភា​សា​ខ្មែរ​ជូន​កម្មា​ភិបាល យុទ្ធ​ជន​នៃ​បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ក្រុង​កឹង​ធើ

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ បាន​រៀប​ចំ​បើក​វគ្គ​បំ​ប៉ន​ភា​សា​ខ្មែរ​ជូន​កម្មា​ភិបាល យុទ្ធ​ជន​ចំ​នួន ៣០ នាក់ ដែល​កំ​ពុង​បម្រើ​ការ​ងារ​នៅ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ក្រុង​កឹង​ធើ។

សម​មិត្ត ង្វៀង​ង៉ុក​តឹម កាន់​តំ​ណែង​ជា​ប្រ​ធាន​គណៈ​ឃោសនា​អប់រំនិង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ

(CT) - នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែ​កក្កដា គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ប្រ​កាស​សេចក្តី​សម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​អំពី​ការ​ងារ​បុគ្គ​លិក។

ក្រុង​កឹង​ធើ រៀប​ចំ​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ជា​ច្រើន រំ​លឹក​ខួប​អនុស្សាវ​រីយ៍​លើក​ទី ៧៨ ឆ្នាំ ទិ​វា​យុទ្ធ​ជន​ពិ​ការ​ ពលី

ក្នុង​ឱកាស​រំ​លឹក​ខួប​អនុស្សាវ​រីយ៍​លើក​ទី ៧៨ ឆ្នាំ ទិ​វា​យុទ្ធ​ជន​ពិ​ការ​ពលី ​(២៧/​៧/​១៩៤៧ – ២៧/​៧/​២០២៥) គ្រប់​ថ្នាក់ គ្រប់​ផ្នែក​និង​គ្រប់​ភូមិ​ភាគ​នា​នា​នៅ​ក្រុង​កឹង​ធើ បាន​រៀប​ចំ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន ដើម្បី​រំ​លឹក​នឹក​គុណ​ចំ​ពោះ​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ធ្វើ​ការ​ជា​មួយ​មន្ទីរ​ជន​ជាតិ​និងសាសនា

លោក ង្វៀង​វ៉ាន់​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​តែ​បាន​ធ្វើ​ការ​ជា​មួយ​មន្ទីរ​ជន​ជាតិ​និង​សាសនា​ក្រុង ដើម្បី​ក្តាប់​ស្ថាន​ភាព​សកម្ម​ភាព​របស់​អង្គ​ភាព​ក្រោយ​ពី​រួម​បញ្ចូល និង​ភារ​កិច្ច​សំ​ខាន់ៗ​ក្នុង ៦ ខែ​ចុង​ឆ្នាំ ២០២៥។

មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ក្រ​សួង​ជន​ជាតិ​និង​សាសនា​លើក​ទី​១

នៅ​រដ្ឋ​ធា​នី​ហា​ណូយ ក្រ​សួង​ជន​ជាតិ​និង​សាស​នា​ ទើប​រៀប​ចំ​យ៉ាង​មហោ​ឡា​រិក​មហា​សន្និ​បាត​តំ​ណាង​លើក​ទី​១ អា​ណត្តិ​កាល ២០២៥ - ២០៣០ ប្រ​កប​ដោយ​ជោគ​ជ័យ។

រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២​ថ្នាក់ ត្រូវ​ដំ​ណើរ​ការ​ដោយ​រលូន ប្រ​កប​ដោយ​វិជ្ជា​ជីវៈ និង​សម​កាល​កម្ម

សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ផាម​មិញ​ជិញ ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ស្តី​ពី​ស្ថាន​ភាព​អនុវត្ត​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់; ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​គម្រោង​ផ្លូវ​គមនា​គមន៍​សំ​ខាន់ៗ និង​គម្រោង​អភិវឌ្ឍន៍​ចីរ​ភាព ១ លាន​ហិក​តា ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

ផ្ដោត​អា​រម្មណ៍​ខ្ពស់​បំ​ផុត​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ក្រុង

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុងកឹ​ង​ធើ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ក្រុង (បើក​ទូ​លាយ) ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​ការ​ងារ ៦ ខែ​ចុង​ឆ្នាំ ២០២៥ របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង។

សុក​ត្រាំង (ចាស់) លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ៨.៩០០ ខ្នង​សម្រេច​រួច​រាល់

ក្រោយ​ពី​ជិត ១ ឆ្នាំ​បំ​ផុស​ចលនា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០២៥ ខេត្ត​សុក​ត្រាំង (ចាស់) បាន​សម្រេច​រួច​រាល់​ការ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ចំ​នួន ៨.៩១៧ ខ្នង សម្រេច ១០០% នៃ​ផែន​ការ​ល្បឿន​អនុវត្ត​សម្រេច​មុន ៣ ខែ​បើធៀប​នឹង​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ។

ម្ចាស់​ឆ្នោត​កឹង​ធើ​រីក​រាយ​ចំ​ពោះ​ការ​ផ្លាស់​ប្តូរ​របស់​ប្រ​ទេស​ជាតិ

គណៈ​ប្រតិ​ភូ​សមា​ជិក​រដ្ឋ​សភា​អង្គ​ភាព​ក្រុង​កឹង​ធើ ទើប​មាន​របាយ​ការណ៍​រហ័ស​អំ​ពី​លទ្ធ​ផល​នៃ​សម័យ​ប្រ​ជុំ​លើក​ទី​៩ រដ្ឋ​សភា នី​តិ​កាល​ទី​១៥ និង​ជួប​ពិ​ភាក្សា​ជា​មួយ​ម្ចាស់​ឆ្នោត ស្តាប់​មតិ​គោល​បំ​ណង​របស់​ប្រ​ជា​ជន បន្ទាប់​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់​ដាក់​ឱ្យ​ដំ​ណើរ​ការ​នៅ​ឃុំ​វិញ​ហាយ ក្រុង​កឹង​ធើ។

កឹង​ធើ ចេញ​ដំ​ណើរ​អនុវត្ត​ការ​ធ្វើ​អង្កេត​ជន​បទ កសិ​កម្ម ឆ្នាំ២០២៥

(CT) - ថ្ងៃ​ទី១ ខែ​កក្កដា រួម​ជា​មួយ​នឹង​ទូទាំង​ប្រ​ទេស ក្រុង​កឹង​ធើចេញ​ដំ​ណើរ អនុវត្ត​ការ​ធ្វើ​អង្កេត​ទូ​ទៅ​នៃ​ជន​បទ កសិ​កម្ម ឆ្នាំ​២០២៥។

លោក​ង្វៀង​ង៉ុក​តឹម ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​និពន្ធ​នា​យក​កា​សែត​និង​វិទ្យុ ​ទូរ​ទស្សន៍​កឹង​ធើ

គណៈ​កម្មា​ធិការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​ប្រ​កាស​សេចក្តី​សម្រេច និង​សេចក្តី​សម្រេច​ស្តី​ពី​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន និង​ការ​ងារ​កម្មា​ភិបាល។

ភូមិ​ភាគ​នានា​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​រដ្ឋ​អំ​ណាច បន្ទាប់​ពី​រួម​បញ្ចូល

រួម​ជា​មួយ​នឹង​ទូ​ទាំង​ប្រ​ទេស សប្តាហ៍​កន្លង ភូមិ​ភាគ​នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​រៀប​ចំ​ប្រ​ជុំ​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ក្រុង; រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ បន្ទាប់​ពី​រួម​បញ្ចូល។

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ ​ជួប​ជុំ​អនុស្សាវ​រីយ៍ ​៦០ ​ឆ្នាំ​បង្កើត​សមា​គម

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ ​ទើប​រៀប​ចំ​ពិធី​ជួប​ជុំ​ អនុស្សាវ​រីយ៍ ​៦០ ​ឆ្នាំ​បង្កើត​សមា​គម​ (២០/៣/​១៩៦៥ -​ ២០/៣/​២០២៥)។

កឹង​ធើ -​ សមា​ហរណ​កម្ម​ថ្មី ​ឧត្តម​ភាព​ថ្មី

ថ្ងៃ​ទី ១​ ខែ​កក្កដា ​ឆ្នាំ​២០២៥​ ក្រុង​កឹង​ធើ ​បើក​ទូលាយ​ភូមិ​សាស្ត្រ​ជា​ផ្លូវ​ការ​ក្រោយ​ពី​រួម​បញ្ចូល​គ្នា​ជា​មួយ​សុក​ត្រាំង​និង​ហូវ​យ៉ាង ​– ជា​របត់​ប្រវត្តិ​សាស្ត្រ​មួយ ​ផ្តើម​បើក​ទំព័រ​សក​រាជ​អភិ​វឌ្ឍន៍​ថ្មី។

ប្រ​កាស​អង្គ​ការ​ចាត់​តាំង​ថ្នាក់​ដឹក​នាំ​ថ្មី ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ ១០៣ ​ឃុំ ​សង្កាត់​ ចាប់​ពី​ថ្ងៃ​ទី ១ ​ខែ​កក្កដា

ព្រឹក​ថ្ងៃ​ទី​ ៣០​ ខែ​មិថុនា ​ឆ្នាំ​២០២៥​ គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ​នឹង​ប្រារព្ធ​យ៉ាង​ឱឡា​រិក​នូវ​ “ពិធី​ប្រ​កាស​សេច​ក្ដី​សម្រេច​ចិត្ត​របស់​រដ្ឋ​សភា​ ស្ដីពី​ការ​រៀបចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត ​ថ្នាក់​ឃុំ; ​សេចក្ដី​សម្រេច​របស់​មជ្ឈិម​

ខិត​ខំ​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំពី​ការ​កសាង​ជន​បទ​ថ្មី​ កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ​ ដឹក​នាំ​កិច្ច​ប្រជុំ​បូក​សរុប​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំពី​ការ​កសាង​ជន​បទ​ថ្មី​ កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព។

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​កូវ​កែ អនុ​វត្ត​ល្អ​ការ​ងារ​សុខុ​មាល​ភាព​សង្គម

ជា​ច្រើន​ឆ្នាំ​មក​នេះ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ រួម​ជា​មួយ​នឹង​ព្រះ​ចៅ​អធិ​ការ​វត្ត​នានា​ក្នុង​ស្រុក តែង​យក​ព្រះ​ទ័យ​អនុវត្ត​ល្អ​ការ​ងារ​សុខុ​មាល​ភាព​សង្គម និង​រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​ស្រុក​កូវ​កែ កសាង​ជោគ​ជ័យ​ស្រុក​ជន​បទ​ថ្មី។

លើក​តម្កើង​បុគ្គល​គំរូ​ឆ្នើម​ក្នុង​កម្ម​វិធី​ ភាព​រុង​រឿង​វៀត​ណាម

កម្ម​វិធី ​ភាព​រុង​រឿង​វៀត​ណាម​ ឆ្នាំ​២០២៥​ ក្រោម​ប្រ​ធាន​បទ ​“មោទន​ភាព​និង​បំ​ណង​ប្រាថ្នា” ​លើក​តម្កើង​គំរូ​វីរភាព​ គំរូ​ឆ្នើម​ ១៩ ​នាក់ ​ត្រូវ​បាន​រៀប​ចំ​នៅ​វិមាន​វប្ប​ធម៌​ការ​ងារ​មិត្ត​ភាព​វៀត​សូ​ ហា​ណូយ។

ភាព​ពុះ​ពោរ​នៃ​សកម្ម​ភាព​ខួប​អនុស្សា​វរីយ៍ ​១០០​ ឆ្នាំ ​ទិវា​សារ​ព័ត៌​មាន​បដិ​វត្តន៍​វៀត​ណាម​

​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ​ ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​អ្នក​សារព័ត៌​មាន​ អ្នក​និពន្ធ​ដែល​ទទួល​ពាន​រង្វាន់​ និង​អ្នក​តំ​ណាង​ចូល​រួម​ពិធី​ជំនួប​មុខ​អនុស្សាវ​រីយ៍ ​១០០​ ឆ្នាំ ​ទិវា​សារព័ត៌​មាន​បដិវត្តន៍វៀតណាម (២១/​៦/១៩២៥ - ២១/៦/២០២៥);

ប្រ​ជុំ​ពិភាក្សា​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​និង​អង្គ​ភាព​រដ្ឋ​បាល​ដាក់​ឱ្យ​ប្រើ​ប្រាស់​ព្រមៗ​គ្នា​ថ្នាក់​ខេត្ត​ថ្នាក់​ឃុំ​ក្រុង​កឹង​ធើ

ប្រ​ចាំ​ការ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ​ខេត្ត​ហូវ​យ៉ាង​និង​ខេត្ត​សុក​ ត្រាំង​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ ​ផ្សព្វ​ផ្សាយ​រាល់​ខ្លឹម​សារ​ដែល​ពាក់​ព័ន្ធ​ដល់​ការ​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​និង​អង្គ​ភាព​រដ្ឋ​បាល​ដាក់​ឱ្យ​ប្រើ​ប្រាស់​ព្រមៗ​គ្នា​ថ្នាក់​ខេត្ត​ ថ្នាក់​ឃុំ ចាប់​ពីថ្ងៃ​ទី ​០១​ ខែ​កក្កដា ​ឆ្នាំ​២០២៥។