កាសែតកឹនធើ

ព្រឹត្តិការណ៍ - នយោបាយ

ព្រឹត្តិការណ៍ - នយោបាយ

បន្ត​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត​ក្នុង​ការ​ងារ​

ក្រុម​ត្រួត​ពិ​និត្យ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ដឹក​នាំ​ដោយ​លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល បំ​ពេញ​ការ​ងារ​នៅ​ទី​ក្រុង​កឹង​ធើ​

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ត្រី​ ហូ វ៉ាំង​ហ៊ឿង អនុ​ប្រ​ធាន​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិ​បាល បាន​ធ្វើ​ការ​ងារ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ

កម្មា​ភិបាល សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​សមា​ជិក​សមា​គម​ជាង ៤០០ នាក់ បាន​ហ្វឹក​ហាត់​អភិវឌ្ឍ​សមត្ថ​ភាព​ឌីជី​ថល​

នៅ​សា​កល​វិទ្យា​ល័យ​ FPT - សាខា​កឹង​ធើ​ គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បាន​ចាត់​តាំង​ពិ​ធី​បើ​កកម្ម​វិធី​ហ្វឹក​ហាត់​ផ្សព្វ​ផ្សា​យស​កម្ម​ភាព​អភិវឌ្ឍ​សមត្ថ​ភាព​ឌីជី​ថល ឆ្នាំ​២០២៦។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

គណៈ​ប្រតិ​ភូ​នៃ​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​មជ្ឈិម ប្រ​សិទ្ធ​ពរ​មហា​បុណ្យ​វិសាខ​បូ​ជា​នៅ​ទី​ក្រុង​កឹង​ធើ

គណៈ​ប្រតិ​ភូ​នៃ​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​មជ្ឈិម ដឹក​នាំ​ដោយ​លោក ទ្រីវ​តាយ​វិញ អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​មជ្ឈិម អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ដល់​អ្នក​មុខ​អ្នក​ការ ព្រះ​សង្ឃ ប្រ​ជា​ពុទ្ធ​បរិ​ស័ទ​នៅ​ទី​ក្រុង​កឹង​ធើ ក្នុង​ឱកាស​មហា​បុណ្យ​វិសាខ​បូជា ឆ្នាំ ២០២៦។ ចូល​រួម​ជា​មួយ​ក្រុម​គឺ​លោក ង្វៀង​ថាញ​ស៊ើង អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ។

"កម្ម​វិធី ភ្នែក​ភ្លឺ​តី​ដូ" ពិ​និត្យ​ភ្នែក និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ នៅ​ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ

ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧស​ភា ឆ្នាំ​២០២៦ នៅ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ សម្ព័ន្ធ​យុវ​ជន​ឃុំ​ឡាយ​ហ្វា​បាន​សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ​និង​មន្ទីរ​ពេទ្យ​ភ្នែក​វី​ស៊ី​សុក​ត្រាំង​ចាត់​តាំង​ពិ​និត្យ​ភ្នែក​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ ជូន​មនុស្ស​ចាស់​និង​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ឃុំ។

រាល់​ថ្ងៃ​សាយ​ភាយ​ព័ត៌​មាន​វិជ្ជមាន​មួយ​

ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​នៃ​បណ្តាញ​សង្គម បាន​នាំ​មក​នូវ​លទ្ធ​ភាព​តភ្ជាប់ និង​ការ​ទទួល​បាន​ព័ត៌​មាន​យ៉ាង​ទូ​លំ​ទូ​លាយ​ឥត​ដែន​កំ​ណត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ វា​ក៏​បាន​បង្ក​ឱ្យ​មាន​ផល​វិបាក​ស្មុគ​ស្មាញ​ជា​ច្រើន​ផង​ដែរ ដូច​ជា៖ ព័ត៌​មាន​មិន​ល្អ ព័ត៌​មាន​មិន​ពិត និង​ល្បិច​កល​បោក​ប្រាស់...។

ភាព​ជាក់​ស្តែង​នៃ​ការ​ធ្វើ​តាម​គំ​រូ​អ៊ំ​

រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិ​យា​បថ​ហូ​ជី​មិញ សា​ខា​បក្ស​ភូមិ​៨ ឃុំ​ធើយ​ហឹង​ បាន​ប្រ​មូល​ផ្តុំ​ដឹក​នាំ ចង្អុល​ការ​ដល់​កម្មា​ភិបាល​និង​បក្ខ​ជន​ឱ្យ​ពង្រីក​តួ​នា​ទី​ឈាន​មុខ គំរូ និង​មាន​សកម្ម​ភាព​ជាក់​ស្តែង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ជា​ពិ​សេស សា​ខា​បក្ស​បាន​ពញ្ញាក់​និង​បំ​ផុស​កម្លាំង​មហា​សា​មគ្គី​ប្រ​ជា​ជន​យ៉ាង​ខ្លាំង​ក្លា ក្នុង​ការ​វិ​និយោគ​បង្កើន​កម្រិត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ភូមិ​ភាគ​កាន់​តែ​ផ្លាស់​ថ្មី​និង​អភិ​វឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

កា​ម៉ាវ បើក​ការ​ដ្ឋាន​សាង​សង់​វិមាន​រំលឹក​វីរ​ជន​ពលី​និង​ផ្តើម សាង​សង់​ផ្ទះ​ចំ​នួន ១.០០០ ខ្នង ជូន​គ្រួ​សារ​មាន​ដែល​ស្ថាន​ភាព​លំ​បាក​ខាង​លំ​នៅ​ឋាន​

នៅ​ថ្ងៃ​ទី ២៨ ខែ​ឧស​ភា ខេត្ត​កា​ម៉ាវ​បាន​រៀប​ចំ​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​វិមាន​រំលឹក​វីរ​ជន​ពលី​និង​អ្នក​មាន​ស្នា​ដៃ​របស់​ខេត្ត; ផ្តើម​សាង​សង់​ផ្ទះ​ចំ​នួន ១.០០០ ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខាង​លំ​នៅ​ឋាន។

ទម្រង់ "ថ្ងៃ​អា​ទិត្យ ៣ មិន" បម្រើ​ប្រ​ជា​ជន​នៅ​សង្កាត់​វិញ​ចូវ

ដើម្បី​លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន និង​ជំ​រុញ​ខ្លាំង​ក្លា​កំ​ណែ​ទម្រង់​បែប​បទ​រដ្ឋ​បាល មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​សង្កាត់​វិញ​ចូវ កំ​ពុង​អនុ​វត្ត​ទម្រង់ “ថ្ងៃ​អា​ទិត្យ ៣ មិន” គឺ​មិន​សរ​សេរ មិន​ណាត់​ជួប និង​មិន​បង់​កម្រៃ ជំ​ហាន​ដំ​បូង​បង្ក​បាន​លក្ខណៈ​ងាយ​ស្រួល​ជា​ច្រើន​ដល់​ប្រ​ជា​ជន និង​អា​ជីវ​កម្ម នៅ​ពេល​ធ្វើ​បែប​បទ​រដ្ឋ​បាល​ក្នុង​ថ្ងៃ​ឈប់​សម្រាក។

ប្រ​សិទ្ធ​ភាព​ពី​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់

ប្រ​ព័ន្ធ​នយោ​បាយ​ឃុំ​កើ​ដ បាន​សកម្ម​ឧបត្ថម្ភ​សមា​ជិក​សម្ពន្ធ​យុវ​ជន សមា​ជិក​សមា​គម និង​ប្រ​ជា​ជន​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លើក​កម្ពស់​ជីវ​ភាព ក្នុង​នោះ​មាន​ការ​កសាង​បណ្តា​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ ដំ​ណាក់​កាល ២០២០​-២០២៥ ឃុំ​កើ ដ​មាន ៧៧ គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ បច្ចុប្បន្ន ឃុំ​នៅ​សល់​តែ ៣ គ្រួ​សារ​ក្រី​ក្រ​ប៉ុណ្ណោះ។

កំ​ណត់​ច្បាស់​ដំ​ណើរ​ការ​និង​ភារ​កិច្ច​ជាក់​ស្តែង ដើម្បី​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​ចិត្ត​របស់​កា​រិយា​ល័យ​នយោ​បាយ​

លោក​ដុង​វ៉ាន់​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង សំ​ណូម​ពរ​កម្ម​វិធី​សកម្ម​ភាព​របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កំ​ណត់​ច្បាស់​ដំ​ណើរ​ការ ពេល​វេលា​ ភារ​កិច្ច​របស់​ស្ថា​ប័ន​និង​អង្គ​ភាព​នី​មួយៗ ដើម្បី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៧៩​និង​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៨០​របស់​កា​រិយា​ល័យ​នយោ​បាយ​មាន​ប្រ​សិទ្ធ​ភាព នាំ​មក​លទ្ធ​ផល​ខ្ពស់​បំ​ផុត។

ទី​ក្រុង​កឹង​ធើ បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង​អនុ​វត្ត​ភារ​កិច្ច​រំ​ដោះ​ផ្ទៃ​ដី និង​ផ្តល់​ផ្ទេរ​ថវិ​កា​វិនិ​យោគ​រដ្ឋ​

ថ្មី​ៗ​នេះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ប្រ​កាស​ដាក់​ចេញ​ផែន​ការ​លេខ ២៣៩/​KH​-UBND ស្តី​ពី​ការ​បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង ដើម្បី​អនុ​វត្ត​ភារ​កិច្ច​រំ​ដោះ​ផ្ទៃ​ដី​និង​ផ្តល់​ផ្ទេរ​ថវិកា​វិនិ​យោគ​រដ្ឋ ឆ្នាំ ២០២៦។

ពិធី​បើក​ការ​ពិនិត្យ​ប្រ​ឡង​វាយ​តម្លៃ​ទទួល​ចូល​បម្រើ​ការ​ងារ​រដ្ឋ​ការ ឆ្នាំ​២០២៦

ការ​ពិ​និត្យ​ប្រ​ឡង​វាយ​តម្លៃ​ទទួល​ចូល​បម្រើ​ការ​ងារ​រដ្ឋ​ការ ឆ្នាំ​២០២៦ មាន​បេក្ខ​ជន​ចូល​រួម​ចំ​នួន ១៧ នាក់។ បណ្តា​តំ​ណែង​ការ​ងារ​ដែល​ត្រូវ​ទទួល​គឺ​ភ្ជាប់​ជា​មួយ​ភារ​កិច្ច​នៅ​មូល​ដ្ឋាន៖ ការ​ងារ​ចាត់​តាំង​កសាង​បក្ស; រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​និង​បណ្តា​អង្គ​ការ​នយោ​បាយ - សង្គម; ការ​ងារ​គណ​នេយ្យ​ ហិ​រញ្ញ​វត្ថុ លិ​ខិត​ស្នាម​និង​បណ្ណ​សារ នៅ​ក្នុង​ស្ថា​ប័ន​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ថ្នាក់​ឃុំ-សង្កាត់។

ហ្វឹក​ហាត់​អំ​ពី​ការ​អនុវត្ត​កម្ម​វិធី​គោល​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព

ការិ​យា​ល័យ​សម្រប​សម្រួល​នៃ​កម្ម​វិធី គោល​ដៅ​ជាតិ​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហូ​ដាក់​កៀង ចាត់​តាំង​កិច្ច​ប្រ​ជុំ​ហ្វឹក​ហាត់ លើក​កម្ពស់​សមត្ថ​ភាព​អនុវត្ត​កម្ម​វិធី​គោល​ជាតិ​កសាង​ជន​បទ​ថ្មី បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២៦- ២០៣០ ជូន​កម្មា​ភិបាល​ចំ​នួន ៤០ នាក់ ដែល​អនុវត្ត​ផ្ទាល់​នូវ​កម្ម​វិធី​គោល​ដៅ​ជាតិ​នៅ​ឃុំ សង្កាត់​ចំ​នួន ១១ គឺ៖ ហូ​ដាក់​កៀង ទ្រឿង​ខាញ់ អាង​និញ ធ្វឹង​ហ្វា ភូ​តឹម កេ​សាច់ ធើយ​អាង​ហោយ ញើង​មី ដាយ​ង៉ាយ សុក​ត្រាំង​និង​ភូ​ឡើយ។

អតីត​ប្រ​ធាន​រដ្ឋ ត្រឿង​តឹង​សាង អញ្ជើញ​ទៅ​គោ​រព​វិញ្ញា​ណក្ខន្ធនៅទី​សក្ការ​បូជា​​ហូ​ជី​មិញ

អតីត​ប្រ​ធាន​រដ្ឋ ត្រឿង​តឹង​សាង បាន​អញ្ជើញ​ទៅ​គោ​រព​វិញ្ញា​ណក្ខន្ធ និង​អុជ​ធូប​នៅ​ទី​សក្ការ​បូជា​លោក​ប្រ​ធាន​ហូ​ជី​មិញ នៅ​ឃុំ​អាង​ថាញ។ លោក ត្រឿង​តឹង​សាង បាន​អុជ​ធូប​ដោយ​គោ​រព រំលឹក​នឹក​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​គុណូប​ការៈ​ដ៏​ធំ​ធេង​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ និង​អញ្ជើញ​ទស្សនា​សំ​ណង់​នា​នា​នៅ​ក្នុង​បរិវេណ​ទី​សក្ការ​បូជា​អ៊ំ។

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ផ្តល់​យោ​បល់​លើ​បញ្ហា​ទាំង​ឡាយ​ក្នុង​ដែន​សមត្ថ​កិច្ច

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ដើម្បី​ពិ​ភាក្សា​និង​ផ្តល់​យោ​បល់​លើ​បញ្ហា​ទាំង​ឡាយ​ក្នុង​ដែន​សមត្ថ​កិច្ច។ លោក ឡេ​ក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង; លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង និង​លោក ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ដឹក​នាំ​កិច្ច​ប្រ​ជុំ។

មហា​សន្និ​បាត​តំ​ណាង​ពុទ្ធ​សាស​នា​ខេត្ត​វិញ​ឡុង សម្រេច​ជោគ​ជ័យ​

សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ខេត្ត​វិញ​ឡុង ទើប​តែ​ចាត់​តាំង​មហា​សន្និ​បាត​តំ​ណាង​ពុទ្ធ​សាស​នា​លើក​ទី ១ អា​ណត្តិ​កាល ២០២៦ - ២០៣១។ មហា​សន្និ​បាត​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សម​មិត្ត ប៊ុយ​វ៉ាំង​ងីម សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស និង​ជា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​មជ្ឈិម សម​មិត្ត ត្រឹង​វ៉ាំង​ឡូវ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត និង​ជា​ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​វៀត​ណាម នីតិ​កាល​ទី ១៦ អង្គ​ភាព​ខេត្ត​វិញ​ឡុង ព្រម​ទាំង​តំ​ណាង​បណ្តា​ក្រ​សួង ស្ថា​ប័ន​មជ្ឈិម គណៈ​សា​សនា​រដ្ឋា​ភិបាល និង​ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ គណៈ ផ្នែក​ភូមិ​ភាគ។

ដើម្បី​កុំ​ឱ្យ​ប្រ​ពន្ធ​រដ្ឋ​បាល​បន្ថយ​ប្រ​សិទ្ធ​ភាព​នៃ​ការ​បម្រើ​ប្រ​ជា​ជន​

(កឹង​ធើ) - នោះ​គឺ​ខ្លឹម​សារ​ដែល​លោក​ដុង​វ៉ាំង​ថាញ សម​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សង្កត់​ធ្ងន់ ក្នុង​ពេល​ធ្វើ​ការ​នៅ​សង្កាត់​ទាំង ៤ គឺ៖ ធ្វឹង​ហ៊ឹង ទ្រុង​ញឹក​ តឹង​ឡុក​និង​សង្កាត់​ថូក​ណូក កាល​ពី​រសៀល​ថ្ងៃ២០ ខែ​ឧស​ភា។

ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​រដ្ឋ​បាល យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍ​អា​ជីវ​កម្ម​ បង្ក​គ្រឹះ​ធារ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​

(CTO) - នោះ​ជា​មតិ​ចង្អុល​ការ​របស់​លោក ត្រឿង​កាញ់​ត្វៀង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ធ្វើ​ការ​នៅ​សង្កាត់​ធើយ​អាង​ដុង​ស្តី​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច - សង្គម ៥ ខែ​ដើម​ឆ្នាំ ២០២៦។

ទី​ក្រុង​កឹង​ធើ​ពង្រឹង​បង្ការ ទប់​ស្កាត់​កុមារ​លង់​ទឹក​ក្នុង​រដូវ​វិស្សម​កាល​

ចំ​ពោះ​ហា​និភ័យ​កុមារ​លង់​ទឹក​កើន​ឡើង​ក្នុង​រដូវ​វិស្សម​កាល ទី​ក្រុង​កឹង​ធើ បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​បង្ការ ទប់​ស្កាត់​ព្រមៗ​គ្នា ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ បំ​ណិន​ដល់​កុមារ បំ​ផុត​គឺ​នៅ​តំ​បន់​ព្រែក​ទន្លេ។

លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ប្រ​ជា​ជន​

តាម​ប្រ​សាសន៍​លោក ត្រឹង​វ៉ាំង​អឹង​ លេ​ខា​សា​ខា​បក្ស ប្រ​ធាន​មណ្ឌល​ភូ​គ្វើយ សង្កាត់​កាយ​រ៉ាំង រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌​ ឥរិ​យា​បថ​ហូ​ជី​មិញ កម្មា​ភិ​បាល​បក្ខ​ជន​សា​ខា​បក្ស​មណ្ឌល​តែង​ជិត​ដិត​នឹង​ប្រ​ជា​ជន យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ពី​ជីវ​ភាព​ប្រ​ជា​ជន។ ផ្ដើម​ពី​ការ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ចល​នា​កែ​លម្អ​ទី​ក្រុង និង​ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត ទើប​មណ្ឌល​ភូ​គ្វើយ​មិន​មាន​គ្រួ​សារ​ក្រ​ទៀត ទិដ្ឋ​ភាព​មណ្ឌល​អា​ស័យ​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ផ្លាស់​ថ្មី។

​វិញ​ទ្រិញ​ពង្រីក​កម្លាំង​មហា​សាមគ្គី​ទូ​ទាំង​ជាតិ

គាំ​ទ្រ​ការ​បំ​ផុស​ចលនា "ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ទី​ក្រុង​អរិ​ធម៌ រណ​សិរ្ស​មាតុ​ភូមិ​ឃុំ​វិញ​ទ្រិញ បាន​ម្ចាស់​ការ​សហ​ការ និង​បំ​ផុស​កម្លាំង​របស់​ប្រ​ជា​ជន​ក្នុង​ការ​រៀប​ចំ​លម្អ​សោ​ភ័ណ​ភាព​ភូមិ​ភាគ​និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។ ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ឃុំ​សម្រេច​ល្អ​ប្រ​សើរ​នូវ​រាល់​ភារ​កិច្ច​នយោ​បាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​នូវ​ការ​ផ្សារ​ភ្ជាប់​សហ​គមន៍​យ៉ាង​រឹង​មាំ ព្រម​ទាំង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន​ទៀត​ផង។

វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល - កម្លាំង​ចល​ករចម្បង​នៃ​ទម្រង់​កំ​ណើន​ថ្មី

នា​យក​រដ្ឋ​មន្ត្រី ឡេ​មិញ​ហ៊ឹង បាន​សង្កត់​ធ្ងន់ ជា​មួយ​នឹង​ទិស​ដៅ​នា​នា​ដែល​បាន​ដាក់​ចេញ វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា​និង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ បាន​កំ​ណត់​ច្បាស់​ថា​ជា​កម្លាំង​ចល​ករ​ស្នូល ជា​សោ​មាស​និង​ជា​កត្តា​ស្លាប់​រស់ ដើម្បី​សម្រេច​នូវ​បំ​ណង​ប្រាថ្នា​អភិ​វឌ្ឍន៍​របស់​ប្រ​ទេស​ជាតិ។