កាសែតកឹនធើ

ព្រឹត្តិការណ៍ - នយោបាយ

ព្រឹត្តិការណ៍ - នយោបាយ

បន្ត​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត​ក្នុង​ការ​ងារ​

ក្រុម​ត្រួត​ពិ​និត្យ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ដឹក​នាំ​ដោយ​លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល បំ​ពេញ​ការ​ងារ​នៅ​ទី​ក្រុង​កឹង​ធើ​

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ត្រី​ ហូ វ៉ាំង​ហ៊ឿង អនុ​ប្រ​ធាន​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិ​បាល បាន​ធ្វើ​ការ​ងារ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ

កម្មា​ភិបាល សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​សមា​ជិក​សមា​គម​ជាង ៤០០ នាក់ បាន​ហ្វឹក​ហាត់​អភិវឌ្ឍ​សមត្ថ​ភាព​ឌីជី​ថល​

នៅ​សា​កល​វិទ្យា​ល័យ​ FPT - សាខា​កឹង​ធើ​ គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បាន​ចាត់​តាំង​ពិ​ធី​បើ​កកម្ម​វិធី​ហ្វឹក​ហាត់​ផ្សព្វ​ផ្សា​យស​កម្ម​ភាព​អភិវឌ្ឍ​សមត្ថ​ភាព​ឌីជី​ថល ឆ្នាំ​២០២៦។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

រៀន​សូត្រ​តាម​អ៊ំ គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​ចាប់​ពី​មូល​ដ្ឋាន

ការ​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ ភូមិ​ភាគ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ បាន​ធ្វើ​ឱ្យ​ជាក់​ស្តែង​តាម​រយៈ​ការ​ងារ​ពិត​ប្រា​កដ គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន ជា​ពិ​សេស​គឺ​នៅ​តំ​បន់​ជនជាតិ​ភាគ​តិច រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ ស្មារតី​ជូន​ប្រ​ជា​ជន។

យុវ​វ័យ​ទី​ក្រុង​កឹង​ធើ​សកម្ម​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ

ពង្រីក​ស្មារតី​ឈាន​មុខ​និង​ស្ម័គ្រ​ចិត្ត​របស់​យុវ​វ័យ ប៉ុន្មាន​ឆ្នាំ​កន្លង សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​ទី​ក្រុង​កឹង​ធើ តែង​សកម្ម​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ ដោយ​អនុ​វត្ត​សំ​ណង់​និង​ការ​ងារ​យុវ​ជន​ជា​ច្រើន បង្ក​បរិ​យា​កាស​ប្រ​ឡង​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ​របស់​យុវ​វ័យ​លើ​គ្រប់​វិស័យ​នៃ​ជីវ​ភាព​សង្គម។

លើក​កម្ពស់​កង​ជួរ​កម្មា​ភិ​បាល​ចំ​ពោះ​តម្រូវ​ការ​សមា​ហរ​ណកម្ម​ និង​អភិ​វឌ្ឍន៍

គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​ឃុំ សង្កាត់​គ្រប់​ថ្នាក់​នៅ​ទី​ក្រុង​កឹង​ធើ តែង​ចាត់​ទុក​ការ​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​ជា​កត្តា​ចម្បង ដើម្បី​អភិ​វឌ្ឍន៍ និង​សមា​ហរណ​កម្ម។ ផ្តើម​ពី​នោះ ភូមិ​ភាគ​នា​នា​បាន​ម្ចាស់​ការ​បណ្តុះ​បណ្តាល បំ​ប៉ន​ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កង​ធើ ចុះ​ពិ​និត្យ​ល្បឿន​សំ​ណង់​ចរា​ចរណ៍​សំ​ខាន់ៗ

លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ មាន​បំ​ណង​ឱ្យ​ល្បឿន​គម្រោង​សំ​ខាន់​នា​នា របស់​ទី​ក្រុង​ត្រូវ​បាន​ធា​នា រួម​ចំ​ណែក​ជំ​រុញ​កំ​ណើន សេដ្ឋ​កិច្ច​ទី​ក្រុង​ឱ្យ​សម្រេច​តួ​លេខ ២ ខ្ទង់​ក្នុង​ឆ្នាំ នេះ​និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត។

នារី​កឹង​ធើ​ធ្វើ​តាម​បណ្តាំ​របស់​អ៊ំ

ដើម្បី​អប​អរ​សា​ទរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី ១៣៦​ឆ្នាំ ទិវា​បុណ្យ​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូ​ជី​មិញ (ថ្ងៃ​ទី​១៩ ខែ​ឧសភា) សមា​គម​សហ​ព័ន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ទី​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​គំរូ​របស់អ៊ំ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​នា​នា​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។ តាម​រយៈ​បណ្តា​ទម្រង់ និង​ការ​ងារ​ដ៏​មាន​អត្ថ​ន័យ សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិ​យា​បថ​របស់​អ៊ំ​កាន់​តែ​ជិត​ដិត និង​បង្ក​ការ​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​សហ​គមន៍ និង​ក្នុង​ចំ​ណោម​សមា​ជិកា​នា​រី។

រំ​លេច​ពន្លឺ​ប្រ​ពៃ​ណី​របស់​ក្រុម​យុវ​ជន បោះ​ជំ​ហាន​យ៉ាង​មាំ​ឆ្ពោះ​ទៅ​អនា​គត

អំ​ណរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី ៨៥​ឆ្នាំ ទិ​វា​បង្កើត​ក្រុម​យុវ​ជន​ឈាន​មុខ​ហូ​ជី​មិញ (១៥​/៥​/១៩៤១–១៥​/៥/​២០២៦) បណ្តា​អន្តរ​ក្រុម​យុវ​ជន​នៅ​លើ​ភូមិ​ឋាន​​ទី​ក្រុង​កឹ​ធើ បាន​រៀប​ចំ​សកម្ម​ភាព​យ៉ាង​ពុះ​ពោរ និង​មាន​អត្ថ​ន័យ​ជា​ច្រើន រួម​ចំ​ណែក​ដល់​ការ​អប់រំ​ប្រ​ពៃ​ណី បំ​ប៉ន​ឧត្តម​គតិ​បដិ​វត្តន៍ និង​បង្ក​សួន​កម្សាន្ត​សម្រាប់​សមា​ជិក​កង​យុវ​ជន​និង​កុ​មា​រា កុ​មា​រី។

គណៈ​ប្រតិ​ភូ​ទី​ក្រុង​កឹង​ធើធ្វើ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​នៃ​រដ្ឋ​ធា​នី​វៀង​ចន្ទន៍ ប្រ​ទេស​ឡាវ

នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​ឧស​ភា ក្នុង​កម្ម​វិធី​ធ្វើ​ការ​នៅ​សា​ធា​រណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ប្រ​ជា​មា​និត​ឡាវ គណៈ​ប្រតិ​ភូ​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​ដោយ​លោក លី​រដ្ឋា សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ធ្វើ​ការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន និង​អង្គ​ភាព​នា​នា​របស់​រដ្ឋ​ធា​នី​វៀង​ចន្ទន៍។

គណៈ​ប្រតិ​ភូ​ទី​ក្រុង​កឹង​ធើ សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​នៅ​កោះ​ថោ​ជូ

ថ្ងៃ​ទី ១៣ ខែ​ឧស​ភា គណៈ​ប្រតិ​ភូ​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​ដោយ​លោក​ត្រឹង​ក្វឹក​វ៉ូវ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ធ្វើ​ប្រ​ធាន​ក្រុម (ចូល​រួម​គណៈ​ប្រតិ​ភូ​នៃ​អគ្គ​បញ្ជា​ការ​ដ្ឋាន​ប៉ូ​លិស​សមុទ្រ​វៀត​ណាម) បាន​អញ្ជើញ​មក​ដល់​ប្រ​ជុំ​កោះ​ថោ​ជូ (តំ​បន់​ពិ​សេស​ថោ​ចូវ) ចាប់​ផ្តើម​សកម្ម​ភាព​ពិ​និត្យ​ភូមិ​សាស្រ្ត​ជាក់​ស្តែង​តាម​ទី​តាំង​នា​នា​នៃ​កោះ​ជួរ​មុខ​និង​តំ​បន់​សមុទ្រ​យុទ្ធ​សាស្រ្ត​ទិស​និរតី​នៃ​មាតុ​ប្រ​ទេស។

ការ​អនុ​វត្ត​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់៖ ទោះ​នៅ​លំ​បាក ប៉ុន្តែ​បាន​បង្រួម​និង​មាន​ប្រ​សិទ្ធ​ភាព

ការ​អនុ​វត្ត​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់ នៅ​ទី​ក្រុង​កឹង​ធើ ជំ​ហាន​ដំ​បូង​បាន​កត់​សម្គាល់​មាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន រួម​ចំ​ណែក​ធ្វើ​ឱ្យ​ប្រ​សើរ​ការ​គ្រប់​គ្រង​និង​ដឹក​នាំ ព្រម​ទាំង​បង្កើន​គុណ​ភាព​នៃ​ការ​បម្រើ​ប្រ​ជា​ជន។ ទោះ​ជា​យ៉ាង​ណា រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ពិ​សេស​គឺ​ថ្នាក់​ឃុំ នៅ​តែ​ប្រ​ឈម​នឹង​ការ​លំ​បាក​មួយ​ចំ​នួន ដូច​ជា មូល​ដ្ឋាន​សម្ភារ ការ​ខ្វះ​បុគ្គ​លិក​និង​បញ្ហា​ផ្សេងៗ ដែល​ត្រូវ​ការ​ដំ​ណោះ​ស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស។

ពិ​និត្យ​ទទួល​ប្រ​ធាន​បទ "វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​ការ​រៀន​សូត្រនិង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ នៅ​ខេត្ត​សុក​ត្រាំង"

មន្ទីរ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ក្រុម​ប្រឹក្សា​វិទ្យា​សាស្ត្រ ពិ​និត្យ​ទទួល​ប្រ​ធាន​បទ “វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ នៅ​ខេត្ត​សុក​ត្រាំង (ចាស់)”។ ប្រ​ធាន​បទ ដឹក​នាំ​អនុវត្ត​ដោយ​សា​លា​នយោ​បាយ​ក្រុង​កឹង​ធើ បណ្ឌិត ង្វៀង​ផឹង​ដូវ ជា​ប្រ​ធាន​គម្រោង​ចាប់​ផ្តើម អនុ​វត្ត​ពី​ខែ​តុ​លា ឆ្នាំ ២០២៤ ដល់​ខែ​មី​នា ឆ្នាំ​២០២៦។

គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា ចុះ​ពិ​និត្យ​គម្រោង​ផ្លូវ​ល្បឿន​លឿន ចូវ​ដុក - កឹង​ធើ - សុក​ត្រាំង

គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា ដឹក​នាំ​ដោយ​លោក​ស្រី ង្វៀង ធី​ភូ​ហា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា និង​លោក​ស្រី ដង​ធី ថាញ​ម៉ាយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​សេដ្ឋ​កិច្ច និង​ហិ​រញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា បាន​អញ្ជើញ​ចុះ​ពិ​និត្យ​គម្រោង​វិនិ​យោគ​កសាង​ផ្លូវ​ល្បឿន​លឿន ចូវ​ដុក - កឹង​ធើ - សុក​ត្រាំង ដំ​ណាក់កាល​ទី១។ លោក ង្វៀង​វ៉ាំង​ហ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក អង្គ​ភាព​សាង​សង់ និង​ថ្នាក់​ដឹក​នាំ​ឃុំ​តឹង​ហ្វា បាន​ទទួល​និង​ធ្វើ​ការ​ជា​មួយ​គណៈ​ប្រតិ​ភូ។

ពិនិត្យ​ឡើង​វិញ​បណ្តា​ការ​ដ្ឋាន គ្រោង​ការណ៍ បើក​ការ​ដ្ឋាន​សាង​សង់​នា​ឱ​កាស​ខួប​អនុ​ស្សាវ​រីយ៍ ១៣៦ ឆ្នាំ ទិវា​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូ​ជី​មិញ

តាម​ការ​គ្រោង​ទុក​ក្នុង​ខែ​ឧស​ភា ឆ្នាំ​២០២៦ ទី​ក្រុង​កឹង​ធើ មាន​គម្រោង​ចំ​នួន ២ ដែល​មាន​សមត្ថ​ភាព​គ្រប់​លក្ខណៈ​បើក​ការ​ដ្ឋាន​សាង​សង់ អំ​ណរ​ពិ​ធី​ខួប​អនុស្សាវ​រីយ៍ ១៣៦ ឆ្នាំ ទិ​វា​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូ​ជី​មិញ គឺ​គម្រោង​រោង​ចក្រ​អគ្គិ​សនី​ដោយ​ថាម​ពល​ខ្យល់​សុក​ត្រាំង៤ និង​គម្រោង​សង់​លំ​នៅ​ឋាន​ជូន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​នគរ​បាល​ប្រ​ជា​ជន។

ពិភាក្សា​ពី​ដំ​ណោះ​ស្រាយ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​មូល​និធិ​អភិ​វឌ្ឍន៍​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា

បច្ចុ​ប្បន្ន ទី​ក្រុង​កឹង​ធើ​មាន​អា​ជីវ​កម្ម​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​ចំ​នួន ២១ និង​អា​ជីវ​កម្ម​បង្កើត​មូល​និ​ធិ​អភិ​វឌ្ឍន៍​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​ចំ​នួន​៣។ អា​ជីវ​កម្ម​ទាំង​នេះ សកម្ម​ភាព​លើ​វិស័យ​ជា​ច្រើន ដូច​ជា៖ កសិ​កម្ម ជីវ​បច្ចេក​វិទ្យា បច្ចេក​វិទ្យា​ព័ត៌​មាន អភិ​វឌ្ឍន៍​ផ្នែក​ទន់ និង​ដំ​ណោះ​ស្រាយ​ឌីជី​ថល ច្នៃ​ម្ហូប​អា​ហារ និង​សំ​ណង់​។ល។​

គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ ជួប​ជុំ​ក្រុម​ប្រតិ​ភូ​ដែល​អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​នៃ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លើក​ទី XI

មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​នៃ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លើក​ទី XI នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១១ ដល់​ថ្ងៃ​ទី ១៣ ខែ​ឧស​ភា ឆ្នាំ ២០២៦ នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត​ជាតិ។ ក្រុម​ប្រតិ​ភូ​ក្រុង​កឹង​ធើ​មាន​អ្នក​តំ​ណាង ៣៨ រូប​អញ្ជើញ​ចូល​រួម។

"គំ​នាស់​ឌី​ជី​ថល" ជំ​រុញ​កំ​ណែ​ទម្រង់​រដ្ឋ​បាល

លទ្ធ​ផល​ជំ​ហាន​ដំ​បូង​ក្នុង​ការ​អនុ​វត្ត​គ្រោង​ការណ៍​អភិ​វឌ្ឍន៍ អនុ​វត្ត​ទិន្ន​ន័យ​អំ​ពី​ប្រ​ជា​ជន ការ​កំ​ណត់​អត្ត​សញ្ញាណ និង​ការ​ផ្ទៀង​ផ្ទាត់​អេ​ឡិច​ត្រូ​និច បម្រើ​ដល់​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ជាតិ ដំ​ណាក់​កាល ២០២២ - ២០២៥ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៣០ (គ្រោង​ការណ៍​០៦) កំ​ពុង​ក្លាយ​ជា​កម្លាំង​ចល​ករ​ដ៏​សំ​ខាន់​មួយ​ក្នុង​ការ​ជំ​រុញ​កំ​ណែ​ទម្រង់​រដ្ឋ​បាល​នៅ​ទី​ក្រុង​កឹង​ធើ ។

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ពិ​ភាក្សា​និង​ផ្តល់​មតិ​លើ​បញ្ហា​សំ​ខាន់ៗ ដើម្បី​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម

នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧស​ភា គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​អង្គ​សន្និ​បាត​ដើម្បី​ពិ​ភាក្សា​និង​ផ្តល់​មតិ​លើ​បញ្ហា​នា​នា​ដែល​ស្ថិត​ក្នុង​ដែន​ស​មត្ថ​កិច្ច​របស់​ខ្លួន។

កម្មា​ភិ​បាល បក្ខ​ជន​ទូ​ទាំង​ទី​ក្រុង សិក្សា​រៀន​សូត្រ បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​មជ្ឈិម​លើក​ទី ២

ថ្ងៃ​ទី ៥ ខែ​ឧស​ភា គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សន្និ​បាត​សិក្សា​រៀន​សូត្រ បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​សន្និ​បាត​លើក​ទី ២ នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល​ទី XIV ជូន​កម្មា​ភិ​បាល និង​បក្ខ​ជន​ទូ​ទាំង​ទី​ក្រុង។

ស្រាវ​ជ្រាវ​ក្រម​លក្ខ​ឋាន​វាយ​តម្លៃ រៀប​ចំ​ណាត់​ថ្នាក់​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល ធា​នា​សត្យា​នុម័ត សម​ស្រប

លោក ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចង្អុល​ការ​ដល់​សមា​ជិក​ក្រុម​ប្រឹក្សា និង​ក្រុម​ជំ​នួយ​ការ​បន្ត​ស្រាវ​ជ្រាវ​ក្រម​លក្ខ​ឋាន​វាយ​តម្លៃ រៀប​ចំ​ណាត់​ថ្នាក់​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​ក្នុង​ឆ្នាំ ២០២៦ ធា​នា​សត្យា​នុម័ត សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​របស់​អង្គ​ភាព និង​ភូមិ​ភាគ។

គណៈ​ប្រតិ​ភូម​ជ្ឈិម អុជ​ធូប​រំលឹក​គុណនៅ​វិហារ​ក្សត្រ​ហ៊ុង​ក្រុង​កឹង​ធើ និង​ជូនអំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រី​ក្រ និង​កម្ម​ករ​និយោ​ជិត

គណៈ​ប្រតិ​ភូម​ជ្ឈិម ដឹក​នាំ​ដោយ​លោក ង្វៀង​យ្វី​ង៉ុក សមា​ជិក​កា​រិយា ល័យ​នយោ​បាយ លេខា​មជ្ឈិម​បក្ស ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម បាន​អញ្ជើញ​ទៅ​អុជ​ធូប និង​ដាំ​ដើម​ឈើ​នៅ​វិហារ​ក្សត្រ​ហ៊ុង​ក្រុង​កឹង​ធើ។

ទី​ក្រុង​កឹង​ធើ ចាត់​តាំង​យ៉ាង​ឱឡា​រិក​ពិ​ធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រីយ៍ ៥១ ឆ្នាំ ទិ​វា​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី និង​ថ្ងៃ​បុណ្យ​សំ​ខាន់ៗ​ដ​ទៃ​ទៀត

គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រីយ៍ ៥១ ឆ្នាំ ទិវា​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (៣០​/៤/​១៩៧៥ - ៣០​/៤​/២០២៦) ១៤០ ឆ្នាំ ទិ​វា​ពល​កម្ម​អន្តរ​ជាតិ (០១​/៥/​១៨៨៦ - ០១​/៥/​២០២៦) និង ១៣៦ ឆ្នាំ ទិ​វា​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូ​ជី​មិញ (១៩​/៥​/​១៨៩០ - ១៩​/៥​/២០២៦)។