កាសែតកឹនធើ

ព្រឹត្តិការណ៍

ព្រឹត្តិការណ៍

សង្កាត់ខាញ់ហ្វាបើកការដ្ឋានសាងសង់ផ្ទះនិងស្ពានជនបទ

នៅថ្ងៃទី២​ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើបានសហការជាមួយអង្គភាពនានាចាត់តាំងពិធីបើកការដ្ឋានសាងសង់ "ផ្ទះសុខសាន្ត"១៩ខ្នង និងស្ពានជនបទចំនួន៦ស្ពានលើភូមិឋាន។

បន្ត​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត​ក្នុង​ការ​ងារ​

ក្រុម​ត្រួត​ពិ​និត្យ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ដឹក​នាំ​ដោយ​លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល បំ​ពេញ​ការ​ងារ​នៅ​ទី​ក្រុង​កឹង​ធើ​

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ត្រី​ ហូ វ៉ាំង​ហ៊ឿង អនុ​ប្រ​ធាន​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិ​បាល បាន​ធ្វើ​ការ​ងារ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ហ្វឹក​ហ្វឺន​ផ្លាស់​ប្តូរ​លក្ខណៈ​ត្រៀម​ប្រ​យុទ្ធ

​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ហ្វឹក​ហ្វឺន​ផ្លាស់​ប្តូរ​លក្ខណៈ​ត្រៀម​ប្រ​យុទ្ធ​ឆ្នាំ​២០២៦។ វរ​សេនីយ៍​ឯក ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជា​អធិប​តី​ក្នុង​ការ​ហ្វឹក​ហ្វឺន​នេះ។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ទទួល​ជួប​តំ​ណាង Viettel កឹង​ធើ ពិ​ភាក្សា​អំ​ពី​ភារ​កិច្ច​ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល

លោក​ង្វៀង​ត្វឹង​អាញ់ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋសភា​ទី​ក្រុង​កឹង​ធើ និង​អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ​ទី​ក្រុង ស្តី​ពី​ការ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ការ​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្ដូរ​ឌី​ជី​ថល បាន​ធ្វើ​ការ​ជា​មួយ​តំ​ណាង​ថ្នាក់​ដឹក​នាំ​និង​អង្គ​ភាព​ជំ​នាញ​របស់ Viettel កឹង​ធើ ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​ភារ​កិច្ច​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា​លើ​ភូមិ​ឋាន​ទី​ក្រុង ឆ្នាំ​២០២៦។

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ៖ បន្ត​ដោះ​ស្រាយ​បញ្ហា​ដែល​ជំ​ពាក់​ជំ​ពិន នៅ​សេស​សល់ រំ​ដោះ​ប្រ​ភព​ធន​ធាន ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​ពី ១០% ឡើង​ទៅ

នៅ​ទី​ស្នាក់​ការ​រដ្ឋា​ភិ​បាល នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​នៃ​គណៈ​ប្រ​ចាំ​ការ​រដ្ឋា​ភិ​បាល ដើម្បី​ផ្តល់​មតិ​លើ​ខ្លឹម​សារ​សំ​ខាន់ៗ​មួយ​ចំ​នួន សំ​ដៅ​បន្ត​ដោះ​ស្រាយ​ការ​លំ​បាក បញ្ហា​ដែល​ជំ​ពាក់​ជំ​ពិន នៅ​សេស​សល់ និង​អូស​បន្លាយ​នៃ​បណ្តា​គម្រោង​នា​នា។

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ផ្តល់​យោ​បល់​លើ​បញ្ហា​សំ​ខាន់ៗ ដើម្បី​ជំ​រុញ​សេដ្ឋ​កិច្ច - សង្គម​អភិ​វឌ្ឍន៍

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ ដើម្បី​ពិ​ភាក្សា និង​ផ្តល់​យោ​បល់​លើ​បញ្ហា​នា​នា​ក្នុង​ដែន​សមត្ថ​កិច្ច។ លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង និង​លោក ទ្រឿង​កាញ់​ត្វៀង អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង សហ​ដឹក​នាំ​កិច្ច​ប្រ​ជុំ​នេះ។

ស្នើ​ខ្ចី​កញ្ចប់​ថវិកា​រដ្ឋ​សម្រាប់​មូល​និធិ​រក្សា​លំ​នឹង​ថ្លៃ​ប្រេង​សាំង

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រ​ជុំ​គណៈ​ប្រ​ចាំ​ការ​រដ្ឋា​ភិ​បាល អំ​ពី​ប្រ​ភព​ថវិ​កា​ជំ​នួយ​សម្រាប់​រក្សា​លំ​នឹង​ថ្លៃ​ប្រេង​សាំង។

ប្រ​ញាប់​ចង​ក្រង​និង​ប្រ​កាស​លទ្ធ​ផល​ផ្លូវ​ការ​នៃ​កិច្ច​ជំ​រឿន​ជន​បទ កសិ​កម្ម​ឆ្នាំ ២០២៥

លោក​ត្រឹង​ជី​ហុង សំ​ណូម​ពរ​ស្ថា​ប័ន​ស្ថិតិ​ទី​ក្រុង ដឹក​នាំ សហ​ការ​ជា​មួយ​មន្ទីរ​កសិ​កម្ម និង​អភិ​វឌ្ឍន៍​ជន​បទ​ទី​ក្រុង​កឹង​ធើ និង​បណ្តា​អង្គ​ភាព​ពាក់​ព័ន្ធ បន្ត​ត្រួត​ពិ​និត្យ បង្ហើយ វិ​និច្ឆ័យ​និង​បូក​សរុប​ទិន្ន​ន័យ។ ប្រ​ញាប់​ចង​ក្រង និង​ប្រ​កាស​លទ្ធ​ផល​ផ្លូវ​ការ​នៃ​កិច្ច​ជំ​រឿន​តាម​បទ​បញ្ញត្តិ។

ដំ​ណោះ​ស្រាយ​បញ្ហា​ជា​មូល​ដ្ឋាន នាំ​យក​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ទៅ​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង

លោក​ឡេ​ក្វាង​ទុង បាន​សង្កត់​ធ្ងន់ ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ចំ​ពោះ​ការ​អភិ​វឌ្ឍ​យូរ​អង្វែង​របស់​ទី​ក្រុង។ មន្ទីរ គណៈ ផ្នែក និង​ឃុំ សង្កាត់​នា​នា

លេខា​សា​ខា​បក្ស​ធ្វើ​ជា​គំរូ

ជា​ច្រើន​ឆ្នាំ​ចូល​រួម​ការ​ងារ​នៅ​ភូមិ​ភាគ លោក​ឡេ​យ្វី​តឹង លេខា​សា​ខា​បក្ស ប្រ​ធាន​មណ្ឌល​ធើយ​ហ្វា ២ សង្កាត់​ធើយ​ឡុង​តែង​អស់​ពី​ចិត្ត មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ងារ។ លោក​និង​សមូ​ហភាព​គណៈ​ប្រតិ​បត្តិ​ការ​សា​ខា​បក្ស គណៈ​ប្រ​ជា​ជន​មណ្ឌល​ពង្រីក​តួ​នា​ទី​ស្នូល​ក្នុង​ដឹក​នាំ ប្រ​មូល​ផ្តុំ​កម្លាំង​មហា​សាម​គ្គី​របស់​កម្មា​ភិបាល បក្ខ​ជន​និង​ប្រ​ជា​ជន ដើម្បី​កសាង​មណ្ឌល​អា​សយ​ជន​កាន់​តែ​រីក​ចម្រើន។

ដឹក​នាំ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​ផ្នែក​ការ​ងារ​នៅ​មណ្ឌល​អា​សយ​ជន

សាខា​បក្ស​ភូមិ​សដួ​លើង​ ឃុំ​ថាញ់​ស្វឹង តែង​ពង្រីក​តួនា​ទី​ស្នូល​ក្នុង​ការ​ដឹកនាំ ចង្អុល​ការ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​ភារ​កិច្ច​នយោ​បាយ ចលនា​បណ្តា​ផ្នែក​ការ​ងារ​របស់​ភូមិ។ រាល់​ឆ្នាំ សា​ខា​បក្ស​បាន​គណៈ​កម្មា​ធិការ​ថ្នាក់​លើ វាយ​តម្លៃ​សម្រេច​ល្អ​ភារ​កិច្ច​ឡើង​ទៅ។

បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​អប​អរ​សា​ទរ​អនុស្សាវ​រីយ៍ ៨៥ ឆ្នាំ​ទិ​វា​បង្កើត​កង​យុវ​ជន​ឈាន​មុខ​ហូ​ជី​មិញ

ក្រុម​បឹក្សា​កង​គ្រប់​ថ្នាក់​នឹង​ចាត់​តាំង​សួន​កម្សាន្ត​ច្នៃ​ប្រ​តិដ្ឋ វិទ្យា​សាស្ត្រ​សម្រាប់​កុមារ​ចូល​រួម​គាំ​ទ្រ​ប្រ​ឡង​ប្រ​ណាំង។ ក្នុង​រូប​ភាពៈ សិស្សា​នុសិស្ស​ចូល​រួម​ទិវា STEM ដែល​រៀប​ចំ​ដោយ​អនុ​វិទ្យា​ល័យ​ត្រឹង​ហ៊ឹង​ដាវ (សង្កាត់​និញ​កេវ ទី​ក្រុង​កឹង​ធើ) សហ​ការ​ជា​មួយ​អង្គ​ភាព​នានា​ចាត់​តាំង​ឡើង។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ទទួល​ជួប​និង​ធ្វើ​ការ​ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​ពេញ​សិទ្ធិអូ​ស្ត្រា​លី​ប្រ​ចាំ​នៅ​វៀត​ណាម

លោក ត្រឿង​កាញ​ត្វៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ មន្ទីរ ផ្នែក បាន​ទទួល​ជួប​និង​ធ្វើ​ការ​ជា​មួយ​លោក​ស្រី Gillian Bird ឯក​អគ្គ​រដ្ឋ​ទូត​ពេញ​សិទ្ធ​អូ​ស្ត្រា​លី ប្រ​ចាំ​នៅ​វៀត​ណាម និង​លោក​ស្រី Sarah Hooper អគ្គ​កុង​ស៊ុល​អូ​ស្ត្រា​លី ប្រ​ចាំ​នៅ​ទី​ក្រុង​ហូ​ជី​មិញ រួម​ជា​មួយ​នឹង​សមា​ជិក​ប្រតិ​ភូ​ឯ​ទៀត។

ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កា​ម៉ាវ ស​ស្រាក់​សស្រាំទៅ​បោះ​ឆ្នោត

ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តំ​ណាង​រដ្ឋ​សភា នី​តិ​កាល​ទី​១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦​-២០៣១ នៅ​ឃុំ​ហឹង​ហោយ ខេត្ត​កា​ម៉ាវ បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុង​បរិ​យា​កាស​ឱ​ឡា​រិក​អធិក​អធម ក្លាយ​ជា​ថ្ងៃ​បុណ្យ​ទូ​ទាំង​ប្រ​ជា​ជន​យ៉ាង​ពិត​ប្រា​កដ។

បរិ​យា​កាស​រីក​រាយ​ក្នុង​ថ្ងៃ​បុណ្យ​ទូ​ទាំង​ប្រ​ជា​ជន

ក្នុង​បរិ​យា​កាស​រីក​រាយ​នា​ថ្ងៃ​បុណ្យ​ទូ​ទាំង​ប្រ​ទេស កម្មា​ភិ​បាល បក្ខ​ជន​និង​ប្រ​ជា​ជន​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​នា​នា​ក្នុង​សង្កាត់​មី​ស្វៀង ឃុំ​តាយ​វ៉ាំង ទី​ក្រុង​កឹង​ធើ មាន​ភាព​រីក​រាយ​ក្នុង​ការ​ផ្ញើ​សន្លឹក​ឆ្នោត​ដែល​​ពោរ​ពេញ​ដោយ​ក្តី​ជឿ​ជាក់​លើ​ភាព​រុង​រឿង​និង​ការ​អភិ​វឌ្ឍន៍ ឆ្ពោះ​ទៅ​រក​ព្រឹត្តិ​ការណ៍​ដ៏​សំ​ខាន់​របស់​ប្រ​ទេស​ជាតិ។

ភាព​អ៊ូ​អរ​នៃ​ទិ​វា​បុណ្យ​ទូ​ទាំង​ប្រ​ទេស​នៅ​លើ​កោះ​ជួរ​មុខ

ថ្ងៃ​១៣ ខែ​មី​នា បរិ​យា​កាស​នៃ​ទិ​វា​បុណ្យ​ធំ​ទូ​ទាំង​ប្រ​ជា​ជន មាន​ភាព​អ៊ូ​អរ​នៅ​ប្រ​ជុំ​កោះ​ហង​ជូយ​និង​ហង​ខ្វាយ ខេត្ត​កា​ម៉ាវ។ ដោយ​សារ​លក្ខណៈ​ធើ្វ​ដំ​ណើរ​ទៅ​មក​លំ​បាក អា​ស្រ័យ​លើ​អា​កាស​ធាតុ ក្រុម​ប្រឹក្សា​បោះ​ឆ្នោត​ជាតិ បាន​អនុញ្ញាត​ឱ្យ​ម្ចាស់​ឆ្នោត នៅ​ប្រ​ជុំ​កោះ​ទាំង​ពីរ​នេះ ធ្វើ​ការ​បោះ​ឆ្នោត​មុន​ពេល​កំ​ណត់​២​ថ្ងៃ បើ​ធៀប​នឹង​ថ្ងៃ​បោះ​ឆ្នោត​ទូ​ទាំង​ប្រ​ទេស។

ទ្រី​តូង​ត្រៀម​លក្ខណៈ​រួច​រាល់​សម្រាប់​ទិ​វា​បុណ្យ​ទូ​ទាំង​ប្រ​ទេស

ឆ្ពោះ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តំ​ណាង​រដ្ឋ​សភា នី​តិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦ – ២០៣១ ឃុំ​ទ្រី​តូង ខេត្ត​អាង​យ៉ាង កំ​ពុង​សកម្ម​អនុ​វត្ត​ការ​ងារ​សំ​ខាន់ៗ​ជា​ច្រើន។

បន្តនាំយកឆន្ទៈនិងគោល​បំ​ណង​របស់​ជនរួមជាតិខ្មែរនៅក្នុងកិច្ចប្រជុំនៃ​រដ្ឋសភា

ដោយធ្លាប់ជាសមាជិករដ្ឋសភា នីតិកាលទី ១៥ ព្រះតេជគុណ លីឌឹក ក៏បានឧទ្ទេសនាមឈរឆ្នោតបន្តសម្រាប់រដ្ឋសភា នីតិកាលទី១៦។ ជាមួយការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវ ព្រះតេជគុណ មានបំណងបន្តតំណាងឱ្យឆន្ទៈនិងគោលបំណងរបស់ម្ចាស់ឆ្នោត ជាពិសេស គឺជនរួមជាតិខ្មែរ ឆ្លុះបញ្ចាំងពីគោលបំណង និងសេចក្តីប្រាថ្នារបស់ប្រជាជននៅក្នុងកិច្ចប្រជុំនៃ​រដ្ឋសភា។

រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មេ​សា នឹង​អនុ​វត្ត​រួច​រាល់​ការ​ពង្រាប​ផ្ទៃ​ដី​ផ្នែក​សំ​ណង់​កើន​បន្ថែម​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​កឹង​ធើ-កា​ម៉ាវ

លោក ង្វៀង​វ៉ាំង​ហ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សំ​ណូម​ពរ​មជ្ឈ​មណ្ឌល​អភិ​វឌ្ឍន៍​មូល​និធិ​ដី​ទី​ក្រុង សហ​ការ​ពន្លឿន​ល្បឿន​ដំ​ណើរ​ការ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មេ​សា ឆ្នាំ​២០២៦ នឹង​អនុ​វត្ត​រួច​រាល់​ការ​ពង្រាប​ផ្ទៃ​ដី បង្ក​លក្ខណៈ​ដំ​ណើរ​ការ​សាង​សង់​ស្ថា​នីយ​បង់​ប្រាក់​ដើម្បី​យក​ថ្លៃ​សេ​វា​ផ្លូវ​ល្បឿន​លឿន​នៅ​ក្នុង​ខែ​មិថុ​នា​ ឆ្នាំ​២០២៦។

ជនរួមជាតិខ្មែរនៅតំបន់ព្រំដែនសមុទ្រឆ្ពោះដល់ថ្ងៃបុណ្យបោះឆ្នោត

ដើម្បីឆ្ពោះដល់ថ្ងៃបុណ្យធំរបស់ប្រជាជនទូទាំងប្រទេស នៅឃុំឡាយហ្វា ទីក្រុងកឹងធើ បានសកម្មផ្សព្វផ្សាយនូវសកម្មភាពជាច្រើនឃោសនាអំពីខ្លឹមសារ សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋក្នុងការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ សមស្របជាមួយនឹងលក្ខណៈពិសេសដោយឡែករបស់ភូមិភាគ។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ ទទួលជួបអគ្គកុងស៊ុលបារាំង ប្រចាំទីក្រុងហូជីមិញ

ក្នុងជំនួបពិភាក្សាការងារជាមួយអគ្គកុងស៊ុលបារាំងប្រចាំទីក្រុងហូជីមិញ ថ្នាក់ដឹកនាំទីក្រុងកឹងធើបានប្តេជ្ញាគាំទ្រទាន់ពេលវេលា បង្កបរិយាកាសវិនិយោគប្រកបដោយតម្លាភាព ស្ថិរភាព និងលក្ខណៈងាយស្រួលសម្រាប់ដៃគូនានាដែលមកសហការ និងវិនិយោគនៅក្នុងទីក្រុង។

ប្រុង​ប្រៀប​ជា​ស្រេច​ឱ្យ​ថ្ងៃ​បុណ្យ​ធំ​

ការ​ងារ​បម្រុង​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​១៦​និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦​-២០៣០ ​នៅ​ឃុំ​វី​ធ្វី បាន​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​ត្រូវ​តាម​ល្បឿន​ធា​នា​មត់​ចត់​តាម​ផែន​ការ។