កាសែតកឹនធើ

ព្រឹត្តិការណ៍ - នយោបាយ

ព្រឹត្តិការណ៍ - នយោបាយ

ឃុំ​ឡុង​ភូ​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ "នគរ​បាល​ស្តាប់​មតិ​យោបល់​របស់​ប្រ​ជា​ជន​" ឆ្នាំ​ ២០២៦

នគរ​បាល​ឃុំ​ឡុង​ភូ​ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ “នគរ​បាល​ស្តាប់​មតិ​យោបល់​របស់​ប្រ​ជា​ជន​” និង​បំ​ផុស​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ប្រ​គល់​អា​វុធ​ គ្រឿង​ផ្ទុះ ឧប​ករណ៍​ជំនួយ​ និង​គ្រាប់​រំ​សេវ​ផាវ​ ឆ្នាំ​ ២០២៦។

ឃុំ​ឡុង​ភូ​សកម្ម​ឆ្ពោះ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​ភូមិ​

ឆ្ពោះ​ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ បណ្តា​ភូមិ​នៃ​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ កំ​ពុង​សកម្ម​អនុ​វត្ត​ការ​ងារ​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​ភូមិ​ អា​ណត្តិ​កាល​ ២០២៦ - ២០៣១។ ការ​ងារ​ត្រៀម​បម្រុង​បាន​អនុ​វត្ត​ដោយ​ធា​នា​នូវ​លក្ខ​ណៈប្រ​ជា​ធិ​បតេយ្យ​ បើក​ចំ​ហ​ ត្រឹម​ត្រូវ​តាម​សេច​ក្ដី​កំ​ណត់​ បង្ក​បរិយាកាស​រីក​រាយ​ដើម្បី​ឱ្យ​ប្រ​ជា​ជន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំ​ណាង​ដែល​សក្តិ​សម​។

សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ​ ជា​មួយ​នឹង​ការ​ងារ​សុខុមាល​ភាព​សង្គម​

ដោយ​ពង្រីក​ស្មារតី​ស្រ​ឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​ សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​អនុ​វត្ត​យ៉ាង​ទូ​លំ​ទូ​លាយ​នូវ​កម្ម​វិធី​ជា​ច្រើន​ស្តី​ពី​ការ​ងារ​សុខុមាល​ភាព​សង្គម​ដែល​មាន​អត្ថ​ន័យ​ជាក់​ស្តែង​។ សកម្ម​ភាព​ទាំង​នេះ​ បាន​រួម​ចំ​ណែក​ជួយ​គិត​គូរ​ទាន់​ពេល​វេលា​ដល់​សមាជិកា​ដែល​ជួប​ការ​លំ​បាក​ ព្រម​ទាំង​រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​នៅ​ភូមិ​ភាគ​។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុង​សម្រាប់​កម្ម​វិ​ធី​ “រួម​ដំ​ណើរ​ជា​មួយ​នា​រី​ជាយ​ដែន​”

ស​មា​គម​សហ​ព័ន្ធ​នា​រី​ខេត្ត​កៀង​យ៉ាង​ បាន​សហ​ការ​ជា​មួយ​កងទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​រៀប​ចំ​ពិ​ធី​បើក​យុទ្ធ​នា​ការ​អនុ​វត្ត កម្ម​វិ​ធី​ “រួម​ដំ​ណើរ​ជា​មួយ​នា​រី​ជាយ​ដែន​” នៅ​ឃុំ​វិញ​ដេវ​ ស្រុកយ៉ាង​ថាញ់​ ខេត្ត​កៀង​យ៉ាង​។

សិក្ខា​សា​លា​ផ្តល់​ម​តិ​លើ​គម្រោង​ទូ​ទៅ​ដើម្បី​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

នៅ​រដ្ឋ​ធា​នី​ហា​ណូយ​ គណៈ​កម្មា​ធិ​​ការ​ជន​ជាតិ​ បាន​រៀប​ចំសិក្ខា​សា​លា​ផ្តល់​ម​តិ​យោ​បល់​ លើ​គម្រោង​ ផ្តល់​ម​តិ​យោ​បល់​​លើ​សេច​ក្ដី​ព្រាង​រ​បាយ​កាណ៍​គម្រោង​ ទូ​ទៅ​​ដើម្បី​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ តំ​បន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​​-សង្គម​លំ​បាក​ ដំ​ណាក់​កាល​២០២១​-២០​២៥​។​

រៀប​ចំ​ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ឆ្នាំ​២០១៩ នៅ​ក្រុង​កឹ​ង​ធើ ​មាន​ទ្រង់​ទ្រាយ​ធំ​ អ​ធិក​អ​ធម

គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ដឹក​នាំ​ដោយ​លោក​ឡេ​សឺន​ហាយ​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​​ជន​ជាតិ​ បាន​ធ្វើ​ការ​ជា​មួយ​ក្រុង​កឹង​ធើ​ ដោះ​ដូរ​នូវ​ខ្លឹម​សារ​​ដែល​ពាក់​ព័ន្ធ​ដល់​ការ​ងារ​រៀប​ចំ​ពិ​ធីជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ឆ្នាំ​២០១៩ នៅ​ក្រុង​កឹង​ធើ​។

យុវ​ជន​ក្រុង​កឹង​ធើ​១.៥៨០​នាក់ ចេញ​ដំ​ណើរ​ទៅ​បំ​ពេញ​កា​តព្វ​កិច្ចយោ​ធា​

គណៈ​​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​និងក្រុម​ប្រឹក្សា​កា​តព្វ​កិច្ច​យោ​ធា​គ្រប់​ខណ្ឌ​ ស្រុក​ ក្រុង​កឹង​ធើ ទើប​រៀប​ចំយ៉ាង​ម​ហោ​ឡា​រិក​ពិ​ធី​ប្រ​គល់​និង​ជូន​ដំ​ណើរ​កុល​បុត្រ​ឆ្នើម​​១.៥៨០​នាក់ ចេញ​ដំ​ណើរ​ទៅ​ចូល​បម្រើ​ កង​ទ័ព​ប្រ​ជា​ជន​និង​នគរ​បាល​ប្រ​ជា​ជន​។

បេក្ខ​សិស្ស​៤១៥​អង្គ​និង​រូប​ ប្រ​ឡងពុទ្ធិក​សិក្សា​បឋម​ភូមិ​និង​ទុតិយ​ភូមិ​

សមា​គម​ព្រះសង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ​ បាន​រៀប​ចំ​ពិ​ធីប្រ​ឡង ​យក​សញ្ញា​បត្រ​ ថ្នាក់​ពុទ្ធិ​ក​សិក្សា​បឋម​ភូមិ​និង​ទុតិ​យ​ភូមិ​ ឆ្នាំ​សិក្សា២០​១៨-​ ២០១៩​ នៅ​មណ្ឌល​ប្រ​ឡង​វត្ត​ពោធិ​សិ​រី​ ភូមិ​ចុង​ផ្នោ ​ឃុំ​ហ្វា​តឹង​ ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​។

ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ ​ឆ្នាំ​២០១៩ នឹង​រៀប​ចំ​នៅ​ថ្ងៃ​ទី​៥ ខែ​មេ​សា​នៅ​ក្រុង​កឹង​ធើ

កាល​ពី​ថ្ងៃ​១៨​ ខែ​កុម្ភៈ​ គណៈ​កម្មា​ធិ​កា​រ​ជន​ជាតិ​ បាន​រៀប​ចំ​កិច្ចប្រ​ជុំ​ ស្តី​ពី​ការ​រៀប​ចំ​ “ពិ​ធី​ជួប​ជុំអំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ​របស់​ជន​រួមជាតិ​ខ្មែរ​ណាម​​បូ​ ឆ្នាំ​២០១៩” ក្រោម​អ​ធិប​តី​ភាព​អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ។

បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មិត្ត​ភាព​និង​អភិ​វឌ្ឍន៍

នៅ​ក្រុង​កឹង​ធើ​ បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ ទើប​រៀប​ចំ​អង្គ​ប្រ​​ជុំ​បូក​ស​រុប​ វាយ​តម្លៃ​លទ្ធ​ផល​នៃ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ឆ្នាំ​២០១៨ និង​លើកទិស​ដៅ​សហ​ប្រតិ​បត្តិ​ការ​ ឆ្នាំ​២០១៩ នឹង​បញ្ជា​ការ​ដ្ឋាន​ កង​ទ័ព​ជើង​គោក​ បញ្ជា​ការ​ដ្ឋាន​ការ​ពារ​ព្រំ​ដែន​កោះ​ស​មុទ្រ​ និង​នា​យក​ដ្ឋាន​ អភិ​វឌ្ឍន៍ចំ​ណុះ​ក្រ​​សួង​ការ​ពារ​ជាតិ​នៃ​កង​យោធ​ពល​ខេម​រ​ភូ​មិន្ទ​កម្ពុ​ជា​។

ពិ​ធី​ជួប​ជុំ​អំ​ណរ​បក្ស​ អំ​ណរ​និ​ទា​ឃ​រដូវ ជា​មួយ​អ​តី​ត​ថ្នាក់​ដឹក​នាំ​ក្រុង​រាល់​ស​ម័យ​កាល

ថ្ងៃ​ទី​២៤ ខែ​មក​រា ឆ្នាំ​២០១៩ គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​​កឹង​ធើ បានរៀប​ចំ​ពិ​ធី​ជួប​ជុំ​អំ​ណរ​បក្ស​ អំ​ណរ​និ​ទាឃ​រ​ដូវ​​គី​ហើយ​ ឆ្នាំ​២០១៩​ ។

គណៈ​​កម្មា​ធិ​ការ​ជន​ជាតិ​ ស​ហ​ការ​ជា​មួយ​ក្រុង​កឹង​ធើ រៀប​ចំ​ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៩

បន្ត​ដំ​ណើរ​បំ​ពេញ​​បេ​ស​ក​កម្ម​នៅ​តី​ណាម​បូ នៅ​ថ្ងៃ​ទី​២២ ខែ​មក​រា គណៈ​ប្រតិ​ភូ​នៃ​ គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ដឹក​នាំ​ដោយ​លោកឡេ​សើុងហាយ​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​​ក​ម្មា​ធិ​ការ​ជន​ជាតិ បាន​អញ្ជើញ​ចុះទៅ​ធ្វើ​ការ​​​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ

ផ្សព្វ​ផ្សាយ​អនុ​វត្ត​ល្អ​គម្រោង គោល​ន​យោ​បាយ​ទាំង​ឡាយ​ដែល​កំ​ពុងមាន​សុ​ពល​ភាព​

យោង​តាម​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ឆ្នាំ​២០១៩ គណៈ​កម្មា​ធិ​ការ​ជនជាតិ​ បន្ត​ការ​ផ្សព្វ​​ផ្សាយ​អនុ​វត្ត​សេច​ក្តី​សម្រេច​ម​ហា​សន្និ​បាត​បក្ស​ទូទាំង​ប្រ​ទេស​លើក​XII​។

ក​សាង​កង​ជួរ​កម្មា​ភិ​បាល​ដោយ​ព្រម​គុណ​សម្បត្តិ​ ស​មត្ថ​ភាព ប្រ​ជាប្រិយ​ភាព​ សម​ល្មម​ភារ​កិច្ច​

រយៈ​ពេល​១៥​ឆ្នាំ​កន្លង​ ចាប់​តាំង​ពី​ក្រុង​កឹង​ធើ​ចំ​ណុះ​មជ្ឈិម​មក​ទល់ឥ​ឡូវ​ គណៈ​កម្មា​ធិ​ការ​បក្ស​ ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន​ អង្គ​ភាព​គ្រប់​លំ​ដាប់​​ថ្នាក់របស់​ក្រុង តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​ក្នុង​ការ​ក​សាង​កង​ជួរ​កម្មា​ភិ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​សម​ល្មម​ភារ​កិច្ច​ ។

ទំ​​នាក់​​ទំ​នង​“ទិ​វា​និ​ទា​​ឃ​រ​ដូវ​​ជា​​មួយ​​ម​នោ​សញ្ចេត​នា ​​ព្រំ​ដែន​កោះ​​ សមុទ្រ​”

នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ក្រុង​វិញ​ចូវ សម្ព័ន្ធ​យុវ​ជន​ក្រុង​សុកត្រាំង​ សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង បាន​ចាត់​តាំង​កម្ម​វិ​ធី​ទំ​នាក់​​ទំ​នង​

បង្កើន​កិច្ច​សហ​ការ​ក្នុង​ការ​អនុ​វត្ត​ការ​ងារ​ជន​ជាតិ

នៅ​រដ្ឋ​ធា​នី​ហាណូយ ក្រុម​ប្រឹក្សា​ជន​ជាតិ នៃ​រដ្ឋ​ស​ភា​ គណៈ​កម្មា​ធិ​ការជន​ជាតិ ក្រ​សួង​នគរ​បាល បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ បានរៀប​ចំ​សន្និ​បាត​បូក​ស​រុប​បណ្តោះ​អា​សន្ន​ការ​​ងារ​អនុ​វត្ត​យន្ត​ការ​នៃ​កិច្ចសហ​ការ​រ​វាង​ក្រុម​ប្រឹក្សា​​ជន​ជាតិ​ និង​ស្ថា​ប័ន​នា​នា​ ដូច៖​ គណៈ​កម្មា​ធិការ​ជ​ន​ជាតិ​ ក្រ​សួង​នគរ​បាល​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​។

ធា​នា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ គី​ហើយ​ ២០១៩​ សប្បាយ​រីក​រាយ​ សុ​វត្ថិ​ភាព​និងប្រិត​សំ​ចៃ​

* ធា​នាប្រ​ភព​ផ្គត់​ផ្គង់ ដើម្បី​មិន​ឲ្យ​មុខ​ទំ​​និញ​ឡើង​ថ្លៃ​ជា​គំ​ហុក​ ធ្វើ​យ៉ាង​ណា​ដើម្បី​វិ​ធាន​ការ​ធា​នា​ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ គី​ហើយ​ ២០១៩ សប្បាយ​រីក​រាយ​ សុ​ខ​សុ​វត្ថិ​ភាព​និង​ប្រិត​សំ​ចៃ - នេះ​ជា​ខ្លឹម​សារ​នៃ​បទ​បញ្ជា​លេខ​៣៤/​CT-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​។

គណៈ​ប្រតិ​ភូកម្ពុ​ជា ទស្សន​កិច្ច​និង​ប្រ​សិទ្ធ​ពរបុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​នៅ​សុក​ត្រាំង

គណៈ​ប្រតិ​ភូ​នា​យក​ដ្ឋាន​អភិ​វឌ្ឍន៍​នៃ​ក្រ​សួង​ការ​ពារ​ជាតិ កង​យោធ​ពល​ខេម​រ​ភូ​មិន្ទ ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ទោ យ៉ុង​ម៉ៅ អ​នុ​ប្រ​ធាន​នា​យក​ដ្ឋាន​អភិ​វឌ្ឍន៍​ជា​ប្រ​ធាន​គណៈ​ប្រតិ​ភូ បាន​មក​បំ​ពេញ​ទស្សន​កិច្ច​ និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាមនៅ​ខេត្ត​សុក​ត្រាំង​។

ពិ​ធី​ជួប​ជុំ​ ភាព​សុខ​ដុម​បុណ្យ​ចូល​ឆ្នាំ​ថ្មី

សហ​ព័ន្ធ​ពល​ករ​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​ពិ​ធី​ជួប​ជុំ កម្ម​វិ​ធី ​ភាពសុខ​ដុម​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២០១៩ នៅ​មណ្ឌល​ឧស្សា​ហ​កម្ម​អាង​ហ៊េប​ របស់​ខេត្ត​។

ភាព​ជាក់​ស្តែ​​ង​នៃ​គោល​ន​យោ​បាយ​ជន​ជាតិ​ កំ​ណត់​ទិស​ដៅ ក​សាងគោល​ន​យោ​បាយ ​ដំ​ណាក់​កាល​២០២១​-២០៣០

គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ទើប​ស​ហ​ការ​ជា​មួយ​នឹង​ស្ថាន​ឯក​អគ្គ​រដ្ឋ​ទូត Ireland ប្រ​ចាំ​នៅ​ហា​ណូយ​ រៀប​ចំ​សិក្ខា​សា​លា​ថ្នាក់​ជាតិ​ ស្ដី​ពី​"ភាពជាក់​ស្តែង​នៃ​គោល​ន​យោ​បាយ​ជន​​ជាតិ​ កំ​ណត់​ទិស​ដៅ​ក​សាង​គោលន​យោ​បាយ​ ដំ​ណាក់​កាល​២០២១​-២០៣០​"។

ពិ​ធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សី​មា​ព្រះ​វិ​ហារ​វត្ត​សុ​វណ្ណ​គន្ធ​វា​រី​រង្សី​

វត្ត​សុ​វណ្ណ​គន្ធ​វា​រី​រង្សី​(ព្រែក​ទុង​) មាន​ទី​តាំង​នៅ​​ភូមិ​លេខ​៦ ឃុំ​តឹង​ហុង ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ បាន​ប្រា​រព្ធ​ពិ​ធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សី​មា​និងសម្ពោធ​ព្រះ​វិ​ហារ​ដែល​ទើប​ក​សាង​ថ្មី​។

បើកយុទ្ធ​នា​ការ​អនុ​វត្ត​ការ​ងារ "តេត​កងទ័ព​-ប្រ​ជា​ជន​"

គណៈ​ចង្អុល​ការ​ "តេត​កង​ទ័ព​-ប្រ​ជា​ជន​" ខេត្ត​សុក​ត្រាំង បាន​រៀប​ចំ​ពិ​ធីបើក​យុទ្ធ​នា​ការ អ​នុ​វត្ត​ការ​ងារ​នៅ​ឃុំ​វិញ​ហ៊ីប ក្រុង​វិញ​ចូវ​។

ពិធី​ជួប​ជុំ​អនុស្សាវ​រីយ៍១៥ឆ្នាំ ក្រុង​​កឹង​ធើ​ចំ​ណុះ​មជ្ឈិម

ព្រឹក​ថ្ងៃ​២ ខែ​មក​រា​កន្លង​ហើយ គណៈ​កម្មា​ធិ​ការបក្ស​ក្រុង ក្រុម​ប្រឹក្សាប្រ​ជា​ជន​ គណៈ​កម្មា​ធិ​កា​រ​ប្រ​ជាជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្សមាតុភូមិ​វៀត​ណាម​ក្រុង​កឹងធើ បាន​រៀបចំ​យ៉ាង​ម​ហោ​ឡា​រិក​ពិ​ធី​ជួប​ជុំ​អនុស្សាវរីយ៍​១៥​ឆ្នាំ ក្រុង​កឹង​ធើ​ចំ​ណុះ​មជ្ឈិម ​(១/១​/២០០៤​-១/១/២០១៩)។